ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ របួសធ្ងន់​ស្រាល​៨​នាក់ នៅ​ស្រុក​រំដួល

1 ខែ មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ឡិច​ស៊ី​ស​៥៧០ បាន​បុក​គ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង ដឹក​កម្មករ​-​កម្មការិនី បណ្តាល​ឲ្យ​កម្មករ​-​កម្មការិនី ចំនួន​០៨​នាក់ រង​របួសធ្ងន់​ស្រាល ដេករ​ណូ​ក​រណែល​នៅ​លើ​ចិញ្ចើម​ផ្លូវ​។…

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ឡិច​ស៊ី​ស​៥៧០ បាន​បុក​គ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង ដឹក​កម្មករ​-​កម្មការិនី បណ្តាល​ឲ្យ​កម្មករ​-​កម្មការិនី ចំនួន​០៨​នាក់ រង​របួសធ្ងន់​ស្រាល ដេករ​ណូ​ក​រណែល​នៅ​លើ​ចិញ្ចើម​ផ្លូវ​។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ិ​ស បាន​បន្ថែម​ល្បឿន បើក​គេចខ្លួន​ពី​កន្លែង​កើតហេតុ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​០៥​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមីនា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ស្ថិត​នៅ​ភូមិ​ក្រូច ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង បណ្តាល​ឲ្យ​កម្មករ​-​កម្មការិនី រង​របួសធ្ងន់​ស្រាល​ចំនួន​០៨​នាក់ ។

បន្ទាប់​មក សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​ម៉ុ​យ ដឹក​អ្នក​រង​របួស​ទៅ​មន្ទីរពេទ្យ​ស្រុករ​ដួល ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម ដោយ​ដាក់​ការ​សង្ស័យ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ិ​ស​៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2L-5257 ​ជា​អ្នក​បង្កឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ សមត្ថកិច្ច​កំពុង​ដាក់​កម្លាំង តាម​ស្ទាក់ និង​ស្រាវជ្រាវ​ចាប់​យក​មក​ឲ្យ​ទទួលខុសត្រូវ ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ