ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ គន្លឹះ​សំខាន់​ជួយ​កូន​អ្នក​ឱ្យ​ជោគជ័យ​ក្នុង​សាលារៀន !

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ នេះ​ជា​ពេល​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់ សូ​ម្បី​តែ​បញ្ហា​តិចតួច​បំផុត ដើម្បី​ធានា​ថា កូន​របស់​អ្នក​មិន​រសាត់​ចេញពី​គ្រួសារ ។ ការ​ជួយ​ពួក​គេ​ក្នុង​ការងារ​សាលា និង​សម្រេច​បាន​ជោគជ័យ​ដែល​ពួក​គេ​ចង់បាន…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ នេះ​ជា​ពេល​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់ សូ​ម្បី​តែ​បញ្ហា​តិចតួច​បំផុត ដើម្បី​ធានា​ថា កូន​របស់​អ្នក​មិន​រសាត់​ចេញពី​គ្រួសារ ។ ការ​ជួយ​ពួក​គេ​ក្នុង​ការងារ​សាលា និង​សម្រេច​បាន​ជោគជ័យ​ដែល​ពួក​គេ​ចង់បាន អាច​ជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ពួក​គេ ។ វា​មិន​ត្រឹមតែ​ជួយ​អ្នក​ឱ្យ​យល់​កាន់តែ​ច្បាស់​ពី​កូន​របស់​អ្នក និង​អ្វី​ដែល​កំពុង​កើតឡើង​ជាមួយ​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​អាច​ស្វែងរក​វិធី ដើម្បី​ទទួល​បាន​ជោគជ័យ​ជាមួយ​គ្នា​ផង​ដែរ ។

១. ត្រូវ​ប្រាកដ​ថា កិច្ចការ​ផ្ទះ​ត្រូវ​បាន​ធ្វើ​រួចរាល់ ៖ ឪពុក​ម្តាយ​ភាគច្រើន​មមារ​ញឹក​ក្នុង​ការងារ ទោះ​យ៉ាងណា​ក៏​ដោយ ការងារ​ផ្ទះ​របស់​កូន​អ្នក គឺ​សំខាន់​ណាស់ ។ អ្នក​ត្រូវ​តែ​មានការ​ប្រាស្រ័យ​ទាក់ទង​ច្បាស់លាស់​ជាមួយ​គ្រូ​ដែល​ផ្តល់​កិច្ចការ​ផ្ទះ​ដល់​កូន​របស់​អ្នក ។ ដោយសារ​គោលបំណង​នៅ​ទី​នេះ គឺ​ដើម្បី​អប់រំ​ក្មេង​តាម​វិធី​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ។ ការ​បញ្ចប់​កិច្ចការ​ផ្ទះ​ជា​រៀងរាល់ថ្ងៃ គឺជា​វិធី​មួយ​ដើម្បី​ទទួល​បាន​ជោគជ័យ​សម្រាប់​កូន​របស់​អ្នក និង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ចំណាប់​អារម្មណ៍ល្អ​នៅ​សាលារៀន ។

២. រក​ពេល​ពិភាក្សា​គ្នា​អំពី​ការ​អប់រំ ៖ ជាមួយនឹង​សិស្សសាលា​បឋម​សិក្សា ការ​ពិភាក្សា​អំពី​ព្រឹត្តិការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ថ្នាក់រៀន និង​ប្រធានបទ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​សាលា​គឺជា​ធម្មតា​សាមញ្ញ ។ អ្នក​ប្រហែលជា​ដឹង​ពី​សៀវភៅ​ដែល​កូន​របស់​អ្នក​កំពុង​អាន និង​គណិត​វិទ្យា​ដែល​កំពុង​អនុវត្ត ។ ពេល​ខ្លះ​ឪពុក​ម្តាយ​ដែល​រវល់​ច្រើន​មិនសូវ​បាន​សួរនាំ​កូន​នោះ​ទេ ដែល​ជា​ហេតុ​នាំ​ឱ្យ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​សិក្សា​របស់​កុមារ ។

៣. ប្រើប្រាស់​ឧបករណ៍ និង​បច្ចេកវិទ្យា​ថ្មី​ៗ ៖ តាម​រយៈ​ខ្សែភាពយន្ដ ហ្គេ​ម និង​កម្មវិធី​ផ្សេង​ៗ
ទៀត គ្រប់​ផ្ទះ​ទាំងអស់​ឥឡូវនេះ​មាន​អ៊ីនធឺណិត ដែល​អនុញ្ញាត​ឱ្យ​អ្នករៀន​បាន​យ៉ាង​ងាយស្រួល ។ ជួយ​កូន​របស់​អ្នក​ក្នុង​ការ​រៀន និង​ស្វែង​យល់​ពី​របៀប​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ជា​អត្ថប្រយោជន៍​បន្ថែម ។

៤. ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​ទៅ​សាលារៀន​ទាន់​ពេល ៖ ការ​មាន​វិន័យ គឺជា​វិធី​សំខាន់​បំផុត​មួយ ដើម្បី​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​កូន​របស់​អ្នក​មិន​បានដឹង​ពី​រឿង​នោះ​ទេ ។ ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ត្រូវ​តែ​ទទួលខុសត្រូវ​នោះ ហើយ​ដំឡើង​វា​នៅ​ក្នុង​ខ្លួន​គាត់ ។ រឿង​ដំបូង​ដែល​អ្នក​អាច​បង្រៀន​ពួក​គេ គឺ​សារៈសំខាន់​នៃ​ការ​ទៅ​សាលារៀន​ទាន់​ពេល ។

៥. អនុវត្ត​ការ​គោរព​ខ្លួនឯង និង​ការ​គោរព​អ្នក​ដទៃ ៖ ឪពុក​ម្តាយ​ខ្លះ​ឱ្យ​កូន​ធ្វើ​អ្វី​ៗ​តាមតែ​ចិត្ត​នៅផ្ទះ ដោយ​រំពឹង​ថា ពួក​គេ​ប្រព្រឹត្ត និង​គោរព​អ្នក​ដទៃ ។ ដោយ​មិន​សង្ស័យ ការ​ធ្វើ​ឱ្យ​ក្មេង​មាន​អាកប្បកិរិយា​ត្រឹមត្រូវ​មិនមែន​ជា​ការ​ងាយស្រួល​ទេ វា​ទាមទារ​ការ​អត់ធ្មត់ និង​ការ​ចង្អុលបង្ហាញ​គ្រប់ពេលវេលា ។ វា​ជា​ការ​ប្រសើរ​ណាស់ ក្នុង​ការ​ធ្វើ​ឱ្យ​ពួក​គេ​យល់​ពី​តម្លៃ​នៃ​ការ​គោរព និង​របៀប​ដែល​វា​អាចម​កបាន លុះត្រាតែ​ពួក​គេ​បង្ហាញ​វា​ដល់​អ្នក​ដទៃ ។

៦. ទាក់ទង​គ្រូ​របស់​ពួក​គេ ៖ ពិគ្រោះ​ជាមួយ​គ្រូ​របស់​កូន​អ្នក ប្រសិនបើ​អ្នកមាន​សំណួរ​ណាមួយ​ទាក់ទង​នឹង​ការ​រៀនសូត្រ​របស់​ពួក​គេ ។ កត់ចំណាំ​កន្លែង​ដែល​ពួក​គេ​ខ្វះខាត និង​របៀប​ជួយ​ពួក​គេ​កែ​លម្អ​បញ្ហា​ទាំងនោះ ។ ដូច​គ្នា​នេះ​ដែរ សូម​ប្រឹក្សា​ជាមួយ​គ្រូ ក្នុង​ករណី​ដែល​អ្នកមាន​អារម្មណ៍​ថា​មាន​អ្វីមួយ​រំខាន​ដល់​កុមារ ។

៧. អប់រំ​ខ្លួន​អ្នក ៖ សួរ​គ្រូបង្រៀន ហើយ​ស្វែងរក​ការ​ណែនាំ​របស់​ពួក​គេ ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​អំពី​ការ​រៀនសូត្រ ឬ​អាកប្បកិរិយា​របស់​កូន​អ្នក ។ អ្នក​អាច​មាន​សំណួរ​ដូចនេះ ៖ តើ​កូន​របស់ខ្ញុំ​កំពុង​ជួប​បញ្ហា​អ្វីខ្លះ​ក្នុង​ការ​អាន ? តើ​មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូន​របស់ខ្ញុំ​ដោះស្រាយ​បញ្ហា​នេះ​ទេ ? តើ​ខ្ញុំ​អាច​ឱ្យ​កូន​របស់ខ្ញុំ​បំពេញ​កិច្ចការ​ផ្ទះ​ដោយ​របៀប​ណា ? ៕ ប្រភព ៖ 21kschool

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។

លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕