ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតីឲ្យអ្នកលក់ផលិតផលស្បែកស គិតគូរពីសុខភាពអ្នកប្រើ បើមិនបានធ្វើបុណ្យទេកុំយកបាបឱ្យគាត់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហុ​ន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​អំពាវនាវ​ឲ្យ​អ្នកលក់​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ស​ទាំងឡាយ​គិតគូរ​ពី​បញ្ហា​សុខភាព​អ្នក​ប្រើប្រាស់ ហើយ​បើ​មិន​បាន​ធ្វើបុណ្យ​ទេ កុំ​យក​បាប​ឲ្យ​ពួក​គាត់​ជា​អ្នក​ប្រើប្រាស់​អី ។ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហុ​ន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​អំពាវនាវ​ឲ្យ​អ្នកលក់​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ស​ទាំងឡាយ​គិតគូរ​ពី​បញ្ហា​សុខភាព​អ្នក​ប្រើប្រាស់ ហើយ​បើ​មិន​បាន​ធ្វើបុណ្យ​ទេ កុំ​យក​បាប​ឲ្យ​ពួក​គាត់​ជា​អ្នក​ប្រើប្រាស់​អី ។

ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​មន្ទីរពេទ្យ​តេ​ជោ​សែន កោះធំ​» ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​១៣ មីនា​នេះ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​អ្នកខ្លះ​ចង់​ល្អ ខ្ញុំ​សុំ​អា​រឿង​នេះ ខ្ញុំ​មានកូន​ទាហាន​ម្នាក់​យក​ទៅ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ធម្មជាតិ​ម៉ែ​បង្កើត​មក​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​ទៅ គាត់​សម្បុរ​ចង់​ស ជាង​ខ្ញុំ​ផង គាត់​ទៅ​ចង់​សស្គុះ​យក​ឡេ​មក​លាប ហើយ​ស្បោង​មក​រុំ​ខ្លួនឯង ទាល់តែ​ចុង​ក្រោយ​ដង្ហក់​ខ្លាំង​យក​ទៅ​ពេទ្យ​មិន​ចង់​ទាន់​» ។

សម្ដេច​ធិ​បតី​បាន​បន្ត​ថា «​បងប្អូន​ដែល​លក់​ផលិតផល សូម​គិតគូរ​ពី​បញ្ហា​សុខភាព​អ្នក​ប្រើប្រាស់​ផង នេះ​ជា​ការ​ធ្វើបុណ្យ បើ​យើង​មិន​បាន​ជួយ​អី​គាត់ កុំ​យក​បាប​ឲ្យ​គាត់ ផលិតផល​យើង​ជោគជ័យ ប៉ុន្តែ​ត្រូវ​ទទួលខុសត្រូវ ហើយ​អ្នក​ប្រើ​សូម​ឲ្យ​មានការ​គិតគូរ ការ​អប់រំ​សុខភាព ព្រោះ​អត់​ស្រួល​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា បើ​យើង​ចង់​ស្រក​គីឡូ​ត្រូវ​ធ្វើការ​ហាត់ប្រាណ ហើយ​ការ​ហាត់ប្រាណ​នេះ គឺ​សប្បាយ​ណាស់ គ្រាន់តែ​មាន​ធុងបាស​មួយ​ចាក់​ភ្លេង​រាំ​កាយវិការ គឺ​អាច​ដុត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ហើយ ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ថែទាំ​សុខភាព ព្រោះថា សុខភាព​នេះ គឺ​សំខាន់​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ