ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញជិត១តោនគ្មានច្បាប់និងខូចគុណភាពដែលឈ្មួញនាំចូលតាមច្រកបឹងត្រកួន ត្រូវដុ.តកម្ទេចចោល

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ទំនិញជិត១តោន គ្មានច្បាប់ និងខូចគុណភាព ដែលឈ្មួញនាំចូលតាមច្រក

ខេត្ត​បន្ទាយមានជ័យ ៖ ទំនិញជិត១តោន គ្មានច្បាប់ និងខូចគុណភាព ដែលឈ្មួញនាំចូលតាមច្រកតំបន់បឹងត្រកួន ត្រូវបានដុតកម្ទេច​ចោល កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីលាន ស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ទោ ម៉ី បូរ៉ាន់ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឱ្យ​ដឹង​ថា កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៥៦ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ត្រី ក.ប.ប សាខាខេត្ត និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានឃាត់រថយន្ត១គ្រឿងម៉ាក់កាម៉ារី ស៊េរីចាស់ ពាក់ផ្លាកលេខ ក្រុងប៉ៃលិន 2A-0213 និងអ្នកបើកបរឈ្មោះ ម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ ឆែកឆេររកឃើញទំនិញខូចគុណភាពទម្ងន់៧៨៣គីឡូក្រាមរួមមាន ១-ប្រហិតចម្រុះទម្ងន់៦២៦គីឡូក្រាម ២-សាច់មាន់និងចុងស្លាបមាន់ទម្ងន់១២៨គីឡូក្រាម និង៣-សាច់ជ្រូកចង្កាក់ទម្ងន់២៩គីឡូក្រាម។

លោកវរៈសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបញ្ជាក់ថា ក្រោយកម្លាំងចម្រុះឃាត់រថយន្ត១គ្រឿងដឹកទំនិញគ្មានច្បាប់ និងខូចគុណភាពជិត១​តោន ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យនិងអ្នកបើកបរសារភាពថាទំនិញនេះនាំចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក បម្រុងនាំចេញទៅខេត្តសៀមរាប ក្រោយសាកសួររួចហើយ ទំនិញខូចគុណភាពត្រូវបានដុតកម្ទេចចោល ចំណែក​អ្នកបើកបរត្រូវនាំយកទៅអនុវត្តបន្តតាមច្បាប់ ។

លោក លន់ ស៊ីថា មន្ត្រី ក.ប.ប សាខាខេត្តបន្ទាយមានជ័យបាន​ឱ្យ​ដឹង​ថា ទំនិញដែលដុតចោលជិត១តោននេះជាទំនិញគ្មានច្បាប់ដឹកខុសលក្ខណៈបច្ចេកទេស បណ្ដាលឱ្យ​ខូចគុណភាពដូចជាប្រហិតចម្រុះ សាច់មាន់និងចុងស្លាបមាន់ និងសាច់ជ្រូកចង្កាក់ បើយកទៅលក់អាចអ្នកទិញទៅបរិភោគប្រឈមប៉ះពាល់សុខភាពបើរកស៊ីត្រូវដឹកមានច្បាប់និងមានលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវមិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ