ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ព្រូស និង​ឡិច​ស៊ី​ស ព្រលះ​គ្នា​ពេញ​ទំ​ហ៊ឹង ខ្ទេច​មុខ​ទាំង​សងខាង នៅ​ក្រុង​ស្វាយ​រៀង

1 ខែ មុន

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ព្រូស និង​រថយន្ត​ឡិច​ស៊ី​ស Rx300 បុក​គ្នា​ពេញ​ទំ​ហ៊ឹង បង្ក​ឲ្យ​ខូចខាត​ទាំង​សងខាង​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំង​ពីរ…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ព្រូស និង​រថយន្ត​ឡិច​ស៊ី​ស Rx300 បុក​គ្នា​ពេញ​ទំ​ហ៊ឹង បង្ក​ឲ្យ​ខូចខាត​ទាំង​សងខាង​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំង​ពីរ គ្រាន់តែ​របួសស្រាល ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-1349 បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច យ៉ាង​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5962 បើកបរ​ពី​ទិស​ខាងលិច ទៅ​កើត យ៉ាង​លឿន វ៉ា​ជែង​រថយន្ត​ធុន​ធំ ១​គ្រឿង ទំនង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទាំង​ពីរ​គ្រឿង ទើប​បុក​គ្នា​ពេញ​ទំ​ហ៊ឹង​តែ​ម្តង បណ្តាល​ឲ្យ​រថយន្ត​ព្រូស ខ្ទាត​បួនដប់​ត្រឡប់ អូស​ជាង​១០០​ម៉ែត្រ ខ្ទេច​កាប៊ី​នខា​ង​មុខ​ទាំងស្រុង ហើយ​រថយន្ត​ឡិច​ស៊ី​ស ខូច​មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង និង​រង​របួសធ្ងន់​ស្រាល​ទាំង​សងខាង ។

ប្រភព​បន្ត​ថា មូលហេតុ អ្នកបើកបរ​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ និង​បើកបរ​វ៉ា​ជែង ចំណុច​គ្រោះថ្នាក់​។ ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ហៅ​រថយន្ត​សា​ម៉ុ​យ ដឹក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ​។ រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង រួច​ហៅ​រថយន្ត​ស្ទូច មក​ស្ទូច​រថយន្ត​ទាំង​២​គ្រឿង យក​ទៅ​រក្សា​ទុក នៅ​កា​រិ​ល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ