ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​២៦​នាក់​និង​គ្រឿងចក្រ​ សំងំ​លួច​ជីក​រ៉ែ​​មាស​យូរហើយ ទើប​បែកធ្លាយ !

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ជា​ច្រើន​នាក់ លួច​ចូល​មក​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​រ៉ែ​មាស​តាម​ចិត្ត​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​ចម្រុះ​ខេត្ត​រតនគីរី ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​រួម​ទាំង​សម្ភារ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ​ជា​វត្ថុ​តាង ។ យុទ្ធនាកា​បង្ក្រាប​ជនអន្តោប្រវេសន៍​វៀតណាម​ថ្លើមពាសមេឃ​ជីក​យក​រ៉ែ​មាស​ខុសច្បាប់​នោះ ដឹកនាំ​ដោយ​លោក​ម៉ា វិចិត្រ…

ខេត្តរតនគិរី ៖ ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ជា​ច្រើន​នាក់ លួច​ចូល​មក​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​រ៉ែ​មាស​តាម​ចិត្ត​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​ចម្រុះ​ខេត្ត​រតនគីរី ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​រួម​ទាំង​សម្ភារ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ​ជា​វត្ថុ​តាង ។

យុទ្ធនាកា​បង្ក្រាប​ជនអន្តោប្រវេសន៍​វៀតណាម​ថ្លើមពាសមេឃ​ជីក​យក​រ៉ែ​មាស​ខុសច្បាប់​នោះ ដឹកនាំ​ដោយ​លោក​ម៉ា វិចិត្រ អភិបាលរង​ខេត្តរតនគិរី សម្របសម្រួល​និ​តិ​វិធី​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៤ កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ រួម​និង​មន្ត្រី​ឧទ្យាន​ជាតិ ឭ​មន្ត្រី​រ៉ែ និង​ថាមពល​ខេត្ត មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត អភិបាលស្រុក​តា​វែង​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ប្រើប្រាស់​អស់​ពេល​ចំនួន​៤​ថ្ងៃ​ទើប​ធ្វើ​កិច្ចការ​នោះ​បាន​ជោគជ័យ ។

ហើយ​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៤ នោះ ជនសង្ស័យ​ទាំង​២៦​នាក់ ត្រូវ​បាន​កម្លាំង​ចម្រុះ​បាន​ផ្ញើ​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​រួម​ភស្ដុ​តាង​ទៅ​សាលាដំបូង​ខេត្ត ។ ចំណែកឯ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ដែល​បម្រើ​ឲ្យ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ជីក​យក​រ៉ែ​មាស​ខុសច្បាប់​នោះ បាន​រក្សា​ទុក​នៅ​និង​កន្លែង​ដដែល​សិន ។

នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៤ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សួរ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ជួយ​ពន្យល់​ពី​ករណី​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាតិ​វៀតណាម​ទាំង​២៦​នាក់​នោះ​ដែរ តែ​ពុំ​មាន​មន្ត្រី​ណា​បាន​ឆ្លើយ​ប្រាប់​នោះ​ទេ គឺ​គ្រាន់តែ​បាន​បញ្ជាក់​ថា កំពុងធ្វើការ​ស្រាវជ្រាវ​។

ដោយឡែក លោក​កែវ ភក្តី ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ប្រចាំ​ខេត្តរតនគិរី​ថា ពាក់ព័ន្ធ​និង​កា​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៦​នាក់​នោះ​គឺ​មន្ត្រី​ប៉ូ​លី​ស​អន្ដោប្រវេសន៍​កំពុង​បន្ដ​សាកសួរ ដើម្បី​បង្ករ​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ហើយ​។

ពាក់ព័ន្ធ​ក្នុង​រឿង​ជនជាតិ​វៀតណាម​ចំនួន​២៦​នាក់​នេះ​ដែរ ប្រជាពលរដ្ឋ រួម​និង​មន្ត្រី​មួយ​ចំនួន​បាន​ទ​ទួ​ច​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស ក្រសួងបរិស្ថាន មេត្តា​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ផង ព្រោះថា ជនអន្តោប្រវេសន៍​ទាំង​អស់នោះ បើ​គ្មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​​មន្ត្រី​ស្នាក់​ការ​បរិស្ថាន​នោះ​ទេ ពួក​គេ​ក៏​មិន​អាច​ហ៊ាន​នាំ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ចូល​ព្រៃ​ឧទ្យាន​​ជាតិ និង​ធ្វើ​សកម្មភាព​កាយ​យក​រ៉ែ​ជា​ច្រើន​ថ្ងៃខែ​បាន​រលូន​បែប​នេះ​ដែរ​៕

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ