ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និវត្តន៍​ជនម្នាក់ត្រូវចាប់ខ្លួន ក្រោយយក​កាំភ្លើ.ងដើរ​ភ្ជ.ង់​គំរា.ម​អ្នកភូមិ​ ដោយ​គ្មាន​មូលហេតុ

1 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កម្ចាយមារ កាលពី​​វេលា​ម៉ោង​៩​និង​

0:00
0:00

ខេត្ត​ព្រៃវែង ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កម្ចាយមារ កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមីនា បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចោទប្រកាន់​ថា បុរស​រូប​នោះ​បាន​ប្រើប្រាស់​កាំភ្លើ.ងខ្លី​មួយ​ដើម ដើរ​ភ្ជ.ង់​គំរា.ម​គេឯង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័.យ​ខ្លា.ច ​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មានឈ្មោះ ឌី គឿ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​និវត្តន៍​ជន រស់នៅ​ភូមិ​ពពេល ឃុំ​ក្របៅ ស្រុក​កម្ចាយមារ ខេត្តព្រៃវែង​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​យក​កាំភ្លើ.ងខ្លី​ម៉ាក​រ៉ូ​ឡូ ពណ៌​ស ស្នាប់ដៃ​ពណ៌​ក្រហម ស្រោម​ពណ៌​ខ្មៅ គ្មាន​គ្រាប់ដើរ​​គំរា.ម​កំហែង​កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ភ័.យ​ខ្លា.ច ទើប​រាយការណ៍​ប្ដឹង​មក​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​បុរស​រូប​នោះ​តែ​ម្ដង​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ កម្លាំង​នគរបាល​ស្រុក​កម្ចាយមារ មិន​ទាន់​បាន​បញ្ជាក់​ឱ្យ​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​ទេ ថា​ហេតុ​អ្វី​បានជា​ជនសង្ស័យ​រូប​នេះ ប្រើប្រាស់​កាំភ្លើ.ង​អត់​គ្រាប់ ដើរ​ភ្ជ.ង់​គំរា.ម​គេ​បែប​នេះ ហើយ​តើ​កាំភ្លើ.ង​នេះ​ជនសង្ស័យ​បាន​មកពីណា? ហើយពី​មុន​រូបគេ​ធ្វើការ​អ្វី? ទើប​មាន​កាំភ្លើង​បែប​នេះ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កម្ចាយមារ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ