ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន១​គ្រឿងជួបគ្រោះថ្នាក់ក្រឡា.ប់ ស្លា.ប់​២​នាក់ និង​របួស១០​នាក់​ នៅ​ស្រុក​កំចាយមារ​

1 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធ.ត់​មួយបានកើតឡើង​ បណ្ដាល​ឱ្យ​មនុស្ស២​នាក់​ស្លា.ប់

ខេត្តព្រៃវែង​ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធ.ត់​មួយបានកើតឡើង​ បណ្ដាល​ឱ្យ​មនុស្ស២​នាក់​ស្លា.ប់ និង​១០​នាក់​ទៀត​រង​របួស បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ក្រឡា.ប់​ផ្ងារពោះ​​។

ឧបទ្ទវ​ហេតុខាងលើ​នេះ បាន​កើតឡើង​កាលពី​​វេលា​ម៉ោង៣និង​៤៥​នាទីរសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ថ្នល់កែង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​មួយគ្រឿង​ជួបគ្រោះថ្នាក់​ខាងលើ ម៉ាកនី​ស្សាន់​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AS-០៥៥១ បើកបរ​ដោយ​ឈ្មោះ រស់ រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​ប្រធាន​ម​ណ្ឌល​សុខភាព​ក្របៅ និង​រង​របួសស្រាល​១០​នាក់​។

ជន​រង​គ្រោះ​ដែល​ស្លា.ប់​បាត់បង់ជីវិត​ទាំង២នាក់ខាងលើ ​ក្នុងនោះម្នាក់​​ឈ្មោះ​គង់ ឃាង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ជា​ប្រធាន​មណ្ឌល​សុខភាព​ក្របៅ រស់នៅ​ភូមិ​ទាន​ភ្លើង ឃី​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​​ម្នាក់ទៀត​​ឈ្មោះ​ឌិន សិរិ​រតនៈ អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

​ចំណែក​ជន​រង​គ្រោះ​១០​នាក់​ផ្សេង​ទៀត​ដែលរងរបួសធ្ងន់ស្រាល រួម​មាន ១-​ឈ្មោះ​ឈួ​ន សោភា ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា របួសស្រាល ២-​ឈ្មោះ​ឌី កនិកា ភេទ​ស្រី អាយុ​០៧​ឆ្នាំ​រស់នៅ​ភូមិ ឃុំ ជាមួយ​គ្នា របួសស្រាល ៣-​ឈ្មោះ​សុត វិសាល ភេទ​ស្រី អាយុ​០៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នាំ របួសស្រាល ៤-ឈ្មោះ​ចាន់ សា​វុ​ធ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា របួសស្រាល
៥-ឈ្មោះ​ស្រី ម៉ៅ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា របួសស្រាល ។​

៦-ឈ្មោះ​ហុ​ក សុខា ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា របួសស្រាល ៧-ឈ្មោះ​យូ ធីតា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយ​គ្នា របួសស្រាល ៨-ឈ្នោះ​សា វុ​ធ កនិកា ភេទ​ស្រី អាយុ​០៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា របួសស្រាល ៩-ឈ្មោះ​ឌិន សិរី​រតនា ភេទ​ស្រី អាយុ​០៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់​ និង១០-ឈ្មោះ រស់ រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នកបើកបរ​។

យ៉ាងណាមិញ មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា មក​ពី​រថយន្ត​បើក​លឿន​ពេក ហើយ​ផ្ទុះ​បែក​កង់ ទើប​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​រថយន្ត​បាន​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​អ្នក​ស្លា.ប់​បាត់បង់ជីវិត ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទទួល​បុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ