រាជធានីភ្នំពេញ ៖ កុមារគួរត្រូវបានអនុញ្ញាតឱ្យធ្វើការសម្រេចចិត្តដោយខ្លួនឯង ។ ឪពុកម្តាយគួរតែយល់ និងទទួលយកការសម្រេចចិត្តរបស់ពួកគេ បើទោះបីជាអ្នកមិនបានស្របតាមអ្វីដែលពួកគេចង់បានក៏ដោយ ។ វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឱ្យកុមារនូវសេរីភាព ពីព្រោះនឹងបង្កើនទំនុកចិត្ត និងការគោរពខ្លួនឯងរបស់ក្មេងៗ ។ យ៉ាងណាមិញ ឪពុកម្តាយត្រូវមានតុល្យភាពថា តើពេលណាគួរជួយពួកគេ និងពេលណាត្រូវបញ្ឈប់ពួកគេ ។ កុំជេរកូន ពេលកូនសម្រេចចិត្តមិនបានល្អ ជំនួសមកវិញចូរជឿទុកចិត្ត និងគាំទ្រពួកគេក្នុងអ្វីដែលពួកគេកំពុងធ្វើ ហើយផ្តល់ដំបូន្មានដល់ពួកគេ ប្រសិនបើពួកគេមានបញ្ហា ។
ផ្តល់សេរីភាពដល់កូនរបស់អ្នក ៖ អ្នកគួរតែគាំទ្រដល់ភាពខ្លាំង និងគុណលក្ខណៈធម្មជាតិរបស់កូនអ្នក ដើម្បីជួយពួកគេឱ្យជោគជ័យនៅកន្លែងដែលពួកគេបានចូលរួម និងស្រឡាញ់ ។ ចូរលើកទឹកចិត្តពួកគេឱ្យសាកល្បងអ្វីថ្មី ហើយឈានជើងចេញពីតំបន់សុខស្រួលរបស់ពួកគេ ប៉ុន្តែកុំព្យាយាមបង្ខំកូន ។ ឪពុកម្តាយត្រូវមានភាពឆ្លាតវៃ និងច្នៃប្រឌិត យល់ដឹងពីបុគ្គលិកលក្ខណៈរបស់ពួកគេ ហើយត្រូវមានវិន័យ ។ ប្រសិនបើអ្នកបង្ខំកូនរបស់អ្នកឱ្យធ្វើអ្វីមួយ វានឹងមិនល្អនៅពេលក្រោយឡើយ ព្រោះពួកគេតែងតែគិតថា វាជារឿងដែលឪពុកម្តាយរបស់ខ្ញុំបង្ខំខ្ញុំឱ្យធ្វើ ។ ឪពុកម្តាយគួរតែដឹងថា ការស្រែក ជេរ ឬសូម្បីតែប្រាប់កូនរបស់អ្នកម្តងហើយម្តងទៀត ឱ្យធ្វើសកម្មភាពជាក់លាក់មួយ នឹងមិនធ្វើឱ្យកូនអ្នកធ្វើវាបានទេ ។ វាត្រូវតែចេញមកពីសភាវគតិ មេត្តាធម៌ និងសប្បុរសរបស់ពួកគេ ។
អាជីពកុមារ ៖ កុំបង្ខំកូនឱ្យធ្វើជាមនុស្សដែលមិនមែនជាគេ ។ ប្រសិនបើកូនរបស់អ្នកខ្មាសអៀន ចូរឱបក្រសោបភាពអៀនខ្មាសរបស់គេ កុំបង្ខំពួកគេឱ្យក្លាយជាមនុស្សនិយាយច្រើន កុំបង្ខំកូនឱ្យចូលក្នុងសង្គមខាងក្រៅ ។ ឪពុកម្តាយក៏មិនគួរបង្ខំកូនឱ្យធ្វើអ្វីដែលពួកគេមិនពូកែនោះដែរ ។ ប្រសិនបើកូនរបស់អ្នកស្អប់វាហើយ ទោះប្រឹងរៀនសូត្រ ឬធ្វើជាច្រើនខែក៏ដោយ កូនអ្នកនឹងមិនយល់ទេ កូនអ្នកមិនចូលចិត្តទេ ដូច្នេះកុំបង្ខំកូនរបស់អ្នកឱ្យបន្តសកម្មភាពនោះទៀត ។ នេះនឹងធ្វើឲ្យកុមារខូចចិត្ត និងធ្វើឱ្យជំនឿចិត្តរបស់ខ្លួនធ្លាក់ចុះ ។
ក្មេងជំទង់គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយរស់នៅតាមផលវិបាករបស់វា បើទោះបីជាវាបរាជ័យក៏ដោយ ។ វាជារឿងសំខាន់សម្រាប់ឪពុកម្តាយក្នុងការអនុញ្ញាតឱ្យកូនរបស់ពួកគេសម្រេចចិត្តថាតើពួកគេចង់ក្លាយជាអ្វីនាពេលអនាគត និងរបៀបដែលពួកគេនឹងចំណាយពេលជីវិតរបស់ពួកគេ ។
ក្នុងនាមជាឪពុកម្តាយ អ្នកអាចត្រឹមតែផ្តល់ដំបូន្មាន ប៉ុន្តែមិនមែនជាអ្នកសម្រេចចិត្តជំនួសកូននោះទេ ។ កុំដាក់សេចក្តីប្រាថ្នារបស់អ្នកមកលើកូន ។ ឧទាហរណ៍ ឪពុកម្តាយខ្លះគិតថា ដោយសារតែគាត់មិនអាចក្លាយជាគ្រូពេទ្យ ទើបចង់ឱ្យកូនក្លាយជាគ្រូពេទ្យ ការគិតបែបនេះ គឺអាក្រក់ខ្លាំងណាស់ នៅពេលដែលកុមារគួរត្រូវបានផ្តល់សេរីភាពពេញលេញក្នុងការសម្រេចចិត្តលើអាជីពរបស់ខ្លួន ។ ប្រសិនបើឪពុកម្តាយមិនអនុញ្ញាតឱ្យកូនក្លាយជាអ្វីដែលពួកគេប្រាថ្នា នោះអ្នកកំពុងដាក់សម្ពាធកុមារឱ្យបំពេញចិត្តរបស់ឪពុកម្តាយប៉ុណ្ណោះ ហើយចុងបញ្ចប់ កូនអ្នកនឹងធ្វើការងារដែលពួកគេស្អប់ ។ ពួកគេនឹងមិនសប្បាយចិត្ត ប្រហែលជាពេញមួយជីវិតនៅក្នុងអាជីពដែលពួកគេមិនបានជ្រើសរើស ។
បញ្ហាឪពុកម្តាយបង្ខំកូន ឬជ្រៀតជ្រែកក្នុងជីវិតរបស់កូន ភាគច្រើនកើតឡើងចំពោះក្មេងជំទង់ ។ សព្វថ្ងៃនេះ ជាសម័យដែលឪពុកម្តាយ និងកូនគួរពិភាគ្សា និងយល់ចិត្តគ្នាទៅវិញទៅមក ។ ឪពុកម្តាយគួរតែផ្តល់ឱ្យពួកគេនូវសេរីភាព ធ្វើអ្វីដែលពួកគេចង់បាន រស់នៅដោយសេរី ប៉ុន្តែទន្ទឹមនឹងនោះ ឪពុកម្តាយគួរតែរក្សាពិនិត្យផងដែរថា វាមិនមែនជារឿងអាក្រក់ ហើយមិនដើរក្នុងទិសដៅខុស ។ ម្យ៉ាងវិញទៀត កុមារគួរគោរពការសម្រេចចិត្តរបស់ឪពុកម្តាយពួកគេ ហើយទទួលយកពួកគេ ។ ជាមួយនឹងការយល់ចិត្តយល់ថ្លើមគ្នា និងការយល់ព្រមរវាងឪពុកម្តាយ និងកូនរបស់ពួកគេ ជីវិតរបស់ពួកគេនឹងកាន់តែសប្បាយរីករាយ ៕ ប្រភព ៖ premier
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៤០% និងធានារ៉ាប់រងគ្រោះថ្នាក់ បុត្រធីតា និងការការពារសិក្សារហូតដល់ ៥ ឆ្នាំ ។
លើសពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ