ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរឿង​ក្តីប្រាសាទព្រះវិហារ​នឹង អញ្ជើញ​​មក​ដល់​​ភ្នំពេញម៉ោង​​១០​និង​៣០​នាទី​ព្រឹកនេះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​លោកឧប​នាយក​រដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​​រដ្ឋមន្ត្រី​ក្រសួង​​ការ​បរទេស ​កម្ពុជា នឹង​និវត្តន៍​​​​មកដល់កម្ពុជា​​វិញនៅ​​វេលា​ម៉ោង​​១០​និង​​៣០នាទី​ព្រឹក​ថ្ងៃទី​​​២ មិថុនា ២០១១ នេះហើយ បន្ទាប់ពី​លោក និង​គណៈ​ប្រតិភូ​​​បានទៅចូលរួមស្តាប់ និង​ត​តាំង​​​ផ្នែក​ច្បាប់​​​​នៅក្នុងសវនា​ការ​​​​តុលាការយុត្តិធម៌​អន្តរ​ជាតិ​ក្រុងឡាអេ​​​ថ្ងៃ​ទី៣០ និង​​​៣១ ឧសភា ​

រាជធានីភ្នំពេញ​​ ៖ ​​លោកឧប​នាយក​រដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​​រដ្ឋមន្ត្រី​ក្រសួង​​ការ​បរទេស ​កម្ពុជា នឹង​និវត្តន៍​​​​មកដល់កម្ពុជា​​វិញនៅ​​វេលា​ម៉ោង​​១០​និង​​៣០នាទី​ព្រឹក​ថ្ងៃទី​​​២ មិថុនា ២០១១ នេះហើយ បន្ទាប់ពី​លោក និង​គណៈ​ប្រតិភូ​​​បានទៅចូលរួមស្តាប់ និង​ត​តាំង​​​ផ្នែក​ច្បាប់​​​​នៅក្នុងសវនា​ការ​​​​តុលាការយុត្តិធម៌​អន្តរ​ជាតិ​ក្រុងឡាអេ​​​ថ្ងៃ​ទី៣០ និង​​​៣១ ឧសភា ​រួច​មក ។​

ទោះជា​យ៉ាង​ណាក៏ដោយ​​​ លទ្ធផលនៃ​សវនា​ការ​​​ទាំង​​​២​ថ្ងៃនេះ នៅពុំទាន់​បានដឹង​ថា តើ​​តុលា​ការ​​យុត្តិធម៌​​អន្តរ​ជាតិ​​​​​ក្រុងឡាអេ នឹងសម្រេច ឬ​​​ចាត់វិធាន​បន្ទាន់​យ៉ាង​ណានៅឡើយទេ?​ ​ប៉ុន្តែ​​លទ្ធ​ផល​នេះ​យ៉ាង​​ហោចណាស់ ក៏ប្រមាណ​៣​សប្តាហ៍​ទៀត​ដែរ​។​ ពេលមក​ដល់​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​​ លោកប្រមុខ​ការទូត​នឹង​ធ្វើ​សន្និ​សីទ​​កាសែត​​បង្ហាញ​​អំពីដំណើរនៃ​សវនាការ​​នៅ​ក្រុង​ឡាអេ​ផងដែរ ៕​