ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំ.ផ្លា.ញ​ផ្ទះ​ប្រជាពលរដ្ឋ17ខ្នង​និង​ផលដំណាំ​មួយ​ចំនួន​ធំ

21 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ខ្យល់​កន្ត្រាក់​ដែល​បោកបក់​មក​ជាមួយនឹង​ភ្លៀង​មួយ​មេ​ធំ បាន​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន​17​ខ្នង ជាមួយ​គ្នា​នោះ ដើមឈើ​នឹង​ផលដំណាំ​ជា​ច្រើន​ ក៏​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​រផង​ដែរ​។ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១រសៀល​ថ្ងៃ​ទី13 មិថុនា…

ខេត្តព្រៃវែង ៖ ខ្យល់​កន្ត្រាក់​ដែល​បោកបក់​មក​ជាមួយនឹង​ភ្លៀង​មួយ​មេ​ធំ បាន​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន​17​ខ្នង ជាមួយ​គ្នា​នោះ ដើមឈើ​នឹង​ផលដំណាំ​ជា​ច្រើន​ ក៏​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​រផង​ដែរ​។

គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១រសៀល​ថ្ងៃ​ទី13 មិថុនា នៅ​ចំណុច​ភូមិ​ស្ទឹង​សន្តិភាព ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​ ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​ខ្យល់​កន្ត្រាក់​នេះ​បាន​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន 17 ខ្នង ត្រូវ​រង​ការ​ខូចខាត ក្នុង​នោះ​ផ្ទះ​ចំនួន 14 ខ្នង​បាន​ប៉ើង​ដំបូល​និង​ជញ្ជាំង និង​3​ខ្នង​ផ្សេង​ទៀត​ដួល​រលំ​រៀប​ដល់​ដី ជាមួយ​គ្នា​នោះ​ដើមឈើ​ធំ​ៗ​ជា​ច្រើន​ដើម និង​ដំណាំ​ជា​ច្រើន​ហិច​តា ក៏​ត្រូវ​រង​ការ បំផ្លាញ​ផង​ដែរ​។

លោក ភោគ ផា​នី មេឃុំ​អ្នក​លឿង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី 14 មីន​ថុ​នា​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ថា​កើត​មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ បក់​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ភ្លាម អាជ្ញាធរ​ឃុំ​និង​ស្រុក ព្រមទាំង​មន្ត្រី​អនុ​សាខា​កាកបាទ ក្រហម​ស្រុក ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​គ្រោង​នឹង​នាំ​យក​ជំនួយ​មនុស្សធម៌​របស់​កាកបាទក្រហម ទៅ​ចែក​ជូន​ដល់​គ្រួសារ​ដែល​រង​គ្រោះ​ទាំងអស់ នៅ​ថ្ងៃអាទិត្យ​ទី 15 មិថុនា ស្អែក​នេះ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ