រាជធានីភ្នំពេញ ៖ ជនបែកថ្នាំម្នាក់បានរត់គេចពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ រត់ស្ទុះបម្រុងផ្លោះរបង ត្រូវនគរបាលការពារទូតដកកាំភ្លើងបាញ់គំរាមចំនួន០២គ្រាប់ឃាត់បានភ្លាមៗ ។

ហេតុការណ៍នេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែររង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័តមានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុមាននគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានធ្វើការស្ទាក់ដេញចាប់ ជនសង្ស័យម្នាក់ (បែកថ្នាំ) នៅចំណុចរង្វង់មូលវត្តភ្នំ ។ ភ្លាមៗ នៅពេលសមត្ថកិច្ចបានសម្រុកព័ទ្ធចាប់ ជនសង្ស័យបានរត់គេច ឡើងទៅក្បែរស្ថានទូត ស្របពេលនោះជនសង្ស័យព្យាយាមរត់គេច មកដល់ស្ថានទូតអាមេរិក រួចបម្រុងផ្លោះរបង ។

ខណៈនោះ នគរបាលការពារស្ថានទូតឃើញដូច្នោះ ក៏បានដកកាំភ្លើងបាញ់ឡើងលើចំនួន០២គ្រាប់ នឹង ឃាត់បានជនសង្ស័យបានភ្លាមៗ ។ ក្រោយកើតហេតុ នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បាននាំជនបែកថ្នាំ នឹង នគរបាលការពារទូត យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ តាមនីតិវិធី ៕


ចែករំលែកព័តមាននេះ