ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​​ជា​អាជីវករ​​ផ្សារ​រ៉ុងក្លឿនិង​កម្មករ​ចេញ​-​ចូល​មានការ​ថយ​ចុះ​ រីឯពលរដ្ឋ​ថៃ​មក​រកស៊ី​ក្នុងក្រុង​ប៉ោយ​ប៉ែ​ត​សម្រុក​ចេញ​​ច្រើន

12 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អាជីវករ​លក់ដូរ​ផ្សារ​រ៉ុងក្លឿ និង​កម្មករ​ ​គឺចេញ​-​ចូល​មានការ​ថយ​ចុះ ។ ចំណែក​ពលរដ្ឋ​ថៃ​មក​រកស៊ី​ក្រុង​ប៉ោយ​ប៉ែ​ត​ឃើញថា បានសម្រុក​ចេញ​ច្រើន​គិតត្រឹម​​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥…


ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អាជីវករ​លក់ដូរ​ផ្សារ​រ៉ុងក្លឿ និង​កម្មករ​ ​គឺចេញ​-​ចូល​មានការ​ថយ​ចុះ ។ ចំណែក​ពលរដ្ឋ​ថៃ​មក​រកស៊ី​ក្រុង​ប៉ោយ​ប៉ែ​ត​ឃើញថា បានសម្រុក​ចេញ​ច្រើន​គិតត្រឹម​​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នេះ ស្ថិត​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ពលរដ្ឋ​កម្ពុជា​ដែល​ជា​អាជីវករ​និង​កម្មករ​ដែល​ទៅ​លក់ដូរ​ផ្សារ​រ៉ូ​ងក្លឿ​ប្រទេស​ថៃ​ មាន​ការ​ថយ​ចុះ​ការ​ចេញ​-ចូល​ទៅ​លក់ដូរ​ ហើយ​ឃើញ​ពលរដ្ឋ​ថៃ​ដែល​ចូល​មក​រកស៊ី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​សម្រុក​ចេញពី​កម្ពុជា​យ៉ាងច្រើន​ហើយ​យ៉ាងតក់​ក្រហល់ផងដែរ ​។

លោក​បាន​បញ្ជាក់​ថា​៖ ​ក្រោយ​ភាគី​ថៃ​បាន​បិទ​ច្រកព្រំដែន​កម្ពុជា​-ថៃ​ដោយ​ឯកតោភាគី ​កាលពី​ថ្ងៃ​ទី​០៧​ ដល់​១៤ ខែមិថុនា ឆ្នាំ​២០២៥​ ឃើញ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ ​ត្រូវ​បាន​សម្រួល​ពេលវេលា​ការ​ចេញ-ចូល​កម្ពុជា​បើក​ដំណើរការ​៧​ម៉ោង ​ចាប់ពី​ម៉ោង​៩​ព្រឹក ​ដល់​ម៉ោង​៤​រសៀល ។ ​រីឯ​ភាគី​ថៃ​បើក​ដំណើរការ​៨​ម៉ោង ​ចាប់ពី​ម៉ោង​៨​ព្រឹក ​ដល់​ម៉ោង​៤​រសៀល ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ជាប់​ជាយ​ដែន​សម្រួល​ពេលវេលា​បន្ថែម​ដល់​សិស្ស​ចេញ​-​ចូល​សិក្សា​ពេល​ពី​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក ​និង​ល្ងាច​ចាប់ពី​ម៉ោង​៥​ ដល់​ម៉ោង​៦​ល្ងាច​ ។

លោក លៀម សុ​ដា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ក្រោយ​ភាគី​ថៃ​បិទ​ច្រកព្រំដែន ហើយ​បង្រួញ​ពេលវេលា​ចេញ​.​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-ថៃ ​ដោយ​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​ មាន​ច្រកព្រំដែន​ចំនួន​៤​កន្លែង ​មាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​២​កន្លែង​ និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​ចំនួន​២​កន្លែង​ ដែល​កំពុង​ដំណើរការ​ចេញ​-​ចូល​ជា​ធម្មតា ​តែ​ព​ង្រួ​ញ​ពេលវេលា​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ បើក​អោយ​ចេញ​-​ចូល​រយៈពេល​៧​ម៉ោង និង​ភាគី​ថៃ​បើក​ចេញ​-ចូល​រយៈពេល​៨​ម៉ោង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ