ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ដឹក​ទំនិញ​ថៃ​សម្រុកចូល​ដី​ខ្មែរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​​«ភ្នំ​ដី»ស្រុក​សំពៅ​លូន ក្រោយ​ពី​បិទ​ច្រក​ទ្វារ​អន្តរជាតិ​«ដូង»​ស្រុក​កំ​រៀង

15 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​របស់​ប្រទេស​ថៃ ហាក់​មានការ​កើតឡើង​ខុស​ថ្ងៃ​ធម្មតា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ដែល​បាន​ដឹក​ទំ​និញ​ចូល​ទឹកដី​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ«​ភ្នំ​ដី​»​ស្រុក​សំពៅ​លូន ក្រោយ​ពី​ភាគី​ក​ម្ពុជា​​បាន​បិទ​ខ្ទប់​ទ្វារធំ​នៅ​ច្រក​អន្តរជាតិ«​ដូង​»ក្នុងស្រុក​កំ​រៀង មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញ-ចូល…

ខេត្តបាត់ដំបង​ ៖ រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​របស់​ប្រទេស​ថៃ ហាក់​មានការ​កើតឡើង​ខុស​ថ្ងៃ​ធម្មតា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ដែល​បាន​ដឹក​ទំ​និញ​ចូល​ទឹកដី​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ«​ភ្នំ​ដី​»​ស្រុក​សំពៅ​លូន ក្រោយ​ពី​ភាគី​ក​ម្ពុជា​​បាន​បិទ​ខ្ទប់​ទ្វារធំ​នៅ​ច្រក​អន្តរជាតិ«​ដូង​»ក្នុងស្រុក​កំ​រៀង មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញ-ចូល កាលពី​ម្សិលមិញ​។ នេះ​បើ​តាម​ព័ត៌មាន​បឋមពី​មន្ត្រី​ព្រំ ដែនដែល​បាន​កត់សម្គាល់​។

សេចក្ដី​រាយ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ឆ្មាំ​ច្រក​ទ្វារ​ព្រំដែន បើកទ្វារ​នៅ​ម៉ោង​៩​ព្រឹក​ តាម​ការ​កំណត់ នៅ​ថ្ងៃ​ទី​១៤ មិថុនា នេះ​ គេ​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ ប្រភេទ​កុងតឺន័រ​របស់​ប្រទេស​ថៃ បាន​សម្រុកចូល​ទឹកដី​កម្ពុជា ហាក់​មាន​ចំនួន​ច្រើន​ខុស​ពី​សព្វដង ដែល​មាន​ចំនួន​រថយន្ត​ចេញចូល​តាម​ការ​កំណត់​បស់​ភាគី​ក​ម្ពុ​ជា-ថៃ សម្រាប់​ច្រក​ទ្វារ​អន្តរជាតិ«ភ្នំ​ដី»នៅ​ស្រុក​សំពៅ​លូន​នេះ​។

​មន្ត្រី​ស្រុក​សំពៅ​លូន​ដែល​បាន​ឃ្លាំមើល​សកម្មភាព​ចរាចរ​ណ៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា រថយន្ត​ដឹក​ទំនិញ​របស់​ថៃ ពិតជា​មាន​ចំនួន​ច្រើន​ខុស​សព្វដង​មែន នៅ​ព្រឹក​ថ្ងៃ​ទី ១៤ មិថុនា​នេះ​ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង រថយន្ត​ដឹក​ទំនិញ​ភាគច្រើន​ជា​ប្រភេទ​កុងតឺន័រ ហើយ​ដឹក​ទំនិញ​ភាគច្រើន​សម្ភារ​​ប្រើប្រាស់ និង​សម្ភារ​​សំណង់ ហើយ​មាន​ទាំង​ម៉ូតូ​ផង​។ សេចក្ដីរាយការណ៍​ដដែល​បាន​កត់សម្គាល់​ដែរ​ថា ការ​កើនឡើង​នៃ​រថយន្ត​ដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី​ខាងលើ​នេះ ស្រប​ពេល​ដែរ​ច្រក​ទ្វារ​អន្តរជាតិ​ដូង នៅ​ស្រក​
កំ​រៀង ត្រូវ​បាន​ភាគី​កម្ពុជា សម្រេច​បិទ​ទ្វារធំ កាលពី​ម្ស​ល​មិ​ញ មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ទាំង​២​ភាគី​ចេញចូល​បាន ហេតុ​ដូច្នេះ​ហើយ ទើប​រថយន្ត​ដឹក​ទំនិញ​របស់​ភាគី​ថៃ មក​ដឹក​ចូល​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ ភ្នំ​ដី នៅ​ស្រុក​សំពៅ​លូន​វិញ​ ។

ប៉ុន្តែ​យ៉ាងណា ការ​បើកទ្វារ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​របស់​ថៃ ចេញ-ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ​នេះ ក៏​ត្រូវ​មាន​កំណត់​ដែរ​។ នេះ​គ្រាន់តែ​សេចក្ដី​រាយ​ការ​បឋម​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ