ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាមដោយនៅលើដងខ្លួនមានរបួសស្នាម ត្រូវគេកាប់ជាច្រើនកាំបិត ដោយមិនដឹងថា នរណាជាអ្នកកាត់ ហើយបណ្ដាលមកពីមូលហេតុអ្វីនោះទេ ។

សាកសពជនរងគ្រោះ ត្រូវគេប្រទះឃើញការពារវេលាម៉ោង០៥ និង១៣នាទីល្ងាច ថ្ងៃទី១៣ មិថុនា នៅតាមបណ្ដោយផ្លូវលំមួយកន្លែង ក្នុងភូមិសំរោង ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ហុង ថនហៅ ( ធុច ) ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម នៅតាមដងផ្លូវតែម្នាក់ឯង ហើយនៅជុំវិញទីតាំងនោះ ពុំឃើញមានមនុស្សណាម្នាក់នោះទេ ប៉ុន្តែនៅក្បែរសាកសព គេឃើញមានកាំបិតតាំងតោមួយជាវត្ថុតាង ដែលជនល្មើសប្រើធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។
ប្រភពដដែលនេះបានបញ្ជាក់ថា គេនៅមិនទាន់ដឹងថា តើជនដៃដល់ដែលកាប់ប្រហារជនរង គ្រោះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនេះ គឺជានរណានោះទេ? ហើយក៏មិនទាន់ដឹងថា តើករណីឃាតកម្មនេះ កើតឡើងដោយសារតែមូលហេតុអ្វីនោះដែរ ពេលនេះ សមត្ថកិច្ចជំនាញ កំពុងតែចុះត្រួតពិនិត្យនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។
ចែករំលែកព័តមាននេះ