ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​អំពាវ​អំពាវនាវ​ឱ្យ​សមាគម​ធនា​គា​រ​នៅ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​ពល​ករ​​ដែល​ត្រលប់​មក​ពី​ថៃ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានអំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​។ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​សរសេ​រលើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​១៤ មិថុនា…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានអំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​សរសេ​រលើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៥​យ៉ាង​ដូច្នេះ​ថា «ក្នុង​ករណី​មានការ​វិល​ត្រឡប់​ក្នុង​ទ្រង់ទ្រាយ​ធំ​ ដោយ​មូលហេតុ​ណាមួយ របស់​បងប្អូន​ពលករ​ខ្មែរ​យើង​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ ។

សម្តេច​បវរ​ធិ​បតី​ថា​ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​៧ ត្រៀម​សម្រប​សម្រួលការ​ឆ្លងកាត់​ព្រំដែន និង​ស្នាក់​នៅ ហូប​ចុក បណ្ដោះ​អា​សន្ន​របស់​បងប្អូន​នៅ​តំបន់​ព្រំដែន​ ។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលា​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ពី​ព្រំដែន ត្រឡប់​ទៅ​ស្រុក​កំណើត​។

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មក​វិញ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​ជាង​៧​ម៉ឺន​
នាក់​។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​អន្តរាគមន៍ ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​ការ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ តាម​រយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​មួយ​ចំនួន​។

សម្តេច​បញ្ជាក់​ថា​៖ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ ចំពោះ​អ្នក​ដែល​មាន​ជាប់ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​តាម​លទ្ធភាព ឬ ក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន» ។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា​​ ពេល​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រឈម​នឹង​បញ្ហា​ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ចំណុចខ្លាំង​របស់​ប្រជាជាតិ​ខ្មែរ​យើង​ ៕ ​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ