ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ ឃាត់​រថយន្ត​១​គ្រឿង ដឹក​ជ្រូក​ក្លា​សេ​១១០​ក្បាល ខូចគុណភាព និង​គ្មាន​ឯកសារ​នាំ​ចូល

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី នៃ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ឃាត់​ត្រួតពិនិត្យ​រថយន្ត​ម៉ាក LEXUS ១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី នៃ​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​ឃាត់​ត្រួតពិនិត្យ​រថយន្ត​ម៉ាក LEXUS ១​គ្រឿង កំពុង​ដឹក​ជញ្ជូន​ជ្រូក​ក្លា​សេ ចំនួន ១១០​ក្បាល ទម្ងន់​ប្រមាណ ៨៨០​គីឡូក្រាម ដោយ​ពុំ​មាន​ឯកសារ​បែបបទ​នាំ​ចូល ។

ការ​ឃាត់​រថយន្ដ​លួច​ដឹក​សាច់​ជ្រូក​ខូចគុណភាព​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៤ នៅ​ភូមិសាស្ត្រ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​ធ្វើ​ដំណើរ​ចេញពី​តំបន់​ព្រំដែន​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​គយ និង​រដ្ឋាករ ដោយ​មានការ​សង្ស័យ​លើ​គុណភាព នៃ​ទំនិញ​ទាំងនេះ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៤ បាន​ស្នើ​កិច្ចសហការ​ពី​មន្ត្រី នៃ​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តបាត់ដំបង (​ក​.​ប​.​ប​) ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី និង​គុណភាព ។

ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី និង​គុណភាព មន្ត្រី​ជំនាញ រក​ឃើញ​ថា ជ្រូក​ក្លា​សេ​ទាំងអស់ ខូចគុណភាព វេច​ខ្ចប់​គ្មាន​អនាម័យ និង​ដឹក​ជញ្ជូន​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស នោះ​ទេ ។

សមត្ថកិច្ច​ចម្រុះ បាន​សុំ​ការ​អនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ដុត​កម្ទេច​ជ្រូក​ក្លា​សេ​ខូចគុណភាព​នេះ តាម​នីតិវិធី​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ