ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កា.ត់​ទោ.ស​សេដ្ឋី​គ្រាក់​ៗ​បោ.ក​លុយ​គេ​១២​ពាន់​លាន​ដុល្លារ

7 ខែ មុន

ទី​ក្រុង​ហាណូយ​៖ ​ថ្ងៃនេះ ​តុលាការ​ប្រជា​ជន​ទី​ក្រុង​ហូជីមិញ​ចាប់​ផ្ដើម​បើក​សវនា​ការ​កាត់​ទោស​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ កាត់​ទោស​សុទ្ធ​តែ​សេដ្ឋី​ដែល​រក​ស៊ី​បោក​ប្រាស​គេ​។ ក្នុង​នោះ គេ​ឃើញ​ថា​ជន​ជាប់​ចោទ​​មាន​ចំនួន​ជិត​៩០​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ឡើង​តុលាការ​ពាក់​ព័ន្ធ​នឹង​ការ​ឆ​បោក​ដែល​សរុប​ជា​ទឹក​ប្រាក់​១២​ពាន់​លាន​ដុល្លារ​។​ ក្រុម​អ្នក​ច្បាប់​យល់​ថា​បើ​តុលាការ​រក​ឃើញ​ថា​ពួកគេ​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​មែន​ អ្នក​ខ្លះ​អាច​នឹង​ត្រូវ​ប្រហារ​ជីវិត​ព្រោះ​បោក​លុយ​គេ​ច្រើន​ពេក​។ គេ​ឃើញ​ថា​នៅតាម​ដង​វិថី​​​ឆ្ពោះ​ទៅ​កាន់​តុលាការ​មាន​សមត្ថ​កិច្ច​យាម​យ៉ាង​ក្រាស់​ឃ្មឹក​។ តាំង​ពី​ម៉ោង​៧​ព្រឹក​…

ទី​ក្រុង​ហាណូយ​៖ ​ថ្ងៃនេះ ​តុលាការ​ប្រជា​ជន​ទី​ក្រុង​ហូជីមិញ​ចាប់​ផ្ដើម​បើក​សវនា​ការ​កាត់​ទោស​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ កាត់​ទោស​សុទ្ធ​តែ​សេដ្ឋី​ដែល​រក​ស៊ី​បោក​ប្រាស​គេ​។ ក្នុង​នោះ គេ​ឃើញ​ថា​ជន​ជាប់​ចោទ​​មាន​ចំនួន​ជិត​៩០​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ឡើង​តុលាការ​ពាក់​ព័ន្ធ​នឹង​ការ​ឆ​បោក​ដែល​សរុប​ជា​ទឹក​ប្រាក់​១២​ពាន់​លាន​ដុល្លារ​។​ ក្រុម​អ្នក​ច្បាប់​យល់​ថា​បើ​តុលាការ​រក​ឃើញ​ថា​ពួកគេ​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​មែន​ អ្នក​ខ្លះ​អាច​នឹង​ត្រូវ​ប្រហារ​ជីវិត​ព្រោះ​បោក​លុយ​គេ​ច្រើន​ពេក​។

គេ​ឃើញ​ថា​នៅតាម​ដង​វិថី​​​ឆ្ពោះ​ទៅ​កាន់​តុលាការ​មាន​សមត្ថ​កិច្ច​យាម​យ៉ាង​ក្រាស់​ឃ្មឹក​។ តាំង​ពី​ម៉ោង​៧​ព្រឹក​ ​សមត្ថ​កិច្ច​​បាន​​ដឹក​​ជន​ជាប់​ចោទ​៨១​នាក់​តាម​រថ​យន្ត​ធុន​ធំ​រាប់​សិប​គ្រឿង​ចូល​ក្នុង​តុលាការ​។​ ការ​កាត់​ទោស​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​សំណុំ​រឿង​ក្រុម​ហ៊ុន​​​វ៉ាន់​ធិញ​ផាត់​ (Van Thinh Phat) ដែល​រក​​​ស៊ី​ផ្នែក​អចល​ន​ទ្រព្យ។ រឿង​នេះធំ​មែន​ទែន ​គ្រាន់​តែ​​សាក្សី​​ត្រៀម​​​ចូល​ឆ្លើយ​បំភ្លឺ​មាន​រហូត​ដល់​២៤០០​​​នាក់​ និង​មាន​​មេធាវី​​ម​៤០​នាក់​​រង់​​ចាំ​ត​តាំង​ក្ដី​នៅ​ក្នុង​តុលាការ​។ ​ដំណើ​រ​ការ​កាត់​ក្ដី​​នឹង​ប្រ​ព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០២៤​ទើប​​បញ្ចប់​​​។

​នៅ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​សរុប​៨២​នាក់​​នោះ​មាន៖ ទី១-​​​មន្ត្រី​ជាន់​ខ្ពស់​ធនា​គារ​ SCB៤៥​នាក់​, ​ទី២-​មន្ត្រី​ធនា​គារ​ជាតិ​វៀតណាម​​១៥​នាក់​, ​​ទី​​៣-មន្ត្រី​អធិការ​កិច្ច​របស់​រដ្ឋ​៣​នាក់​​ និង​​ទី​៤-​​​អតីត​មន្ត្រី​ទទួល​បន្ទុក​ខាង​សវន​កម្ម​​ម្នាក់​។​​ ពួក​គេ​ជាប់​ចោទ​ពី​បទ​ឆ​បោក​, ​ផ្ដល់​​សំណូក និង​ទទួល​សំណូក​​, រំលោភ​អំណាច​, ធ្វេស​ប្រហែស​​​ និង​ធ្វើ​ខុស​នីតិ​វិធី​ធនា​គារ​។​

រដ្ឋ​អាជ្ញា​អះ​អាង​ថាស្ត្រី​ឈ្មោះ​ឡាន​ដែល​ជា​ប្រធាន​​ក្រុម​ហ៊ុន​វ៉ាន់​ធិញផាត់​ (Van Thinh Phat) បាន​បង្កើត​​ក្រុម​ហ៊ុន​ខ្យល់​ចំនួន​មួយ​ពាន់​ក្រុម​ហ៊ុន​​​​ដែល​បង្កើត​ឡើង​មាន​តែ​ឈ្មោះ​ ​គ្មាន​ប្រតិ​បត្តិ​ការ​អាជីវ​កម្ម​អ្វី​ទាំង​អស់​។ ក្រុម​ហ៊ុន​ទាំង​នេះ​​ជា​កូន​ជឹង​របស់​ក្រុម​ហ៊ុន​​វ៉ាន់​ធិញ​ផាត់​។ ​យុទ្ធ​សាស្ត្រ​របស់​ស្ត្រី​ឈ្មោះ​​ឡាន​គឺ​បង្កើត​ក្រុម​ហ៊ុន​តូច​ៗ​ដល់​មួយ​ពាន់​ដើម្បី​ងាយ​ស្រួល​​វេរ​លុយ​​ពី​​ធនា​គារ​ចូល​ទៅ​​ក្នុង​ក្រុម​ហ៊ុន​ទាំង​នោះ​​ក្រោម​រូប​ភាព​ជា​ការ​ផ្ដល់​ប្រាក់​កម្ចី​​ធ្វើ​អាជីវ​កម្ម​​ និង​​ទិញ​ភាគ​ហ៊ុន​របស់​ធនាគារ​។

ស្ត្រី​ឈ្មោះ​​ឡាន​ជាប់​ចោទ​ច្រើន​ករណី​ណាស់​​មាន​តាំង​ពី​ការផ្ដល់​ប្រាក់​សំណូក, ការ​ធ្វើ​ខុស​ពី​នីតិ​វិធី​របស់​ធនា​គារ​ និង​ការ​ឆ​បោក​ប្រាក់​ជាង​១២​ពាន់​លាន​ដុល្លារ​។ ​​​​​​សំណុំ​រឿង​របស់​ស្ត្រី​ឈ្មោះ​ឡាន​មាន​២​ធំ​ៗ ទី១-​ការ​វេរ​លុយ​ពី​ធនា​គារ​ SCB​ ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន​ខ្យល់​ចំនួន​មួយ​ពាន់​ក្រុម​ហ៊ុន​ និង​ទី​២-​ការ​ឆ​បោក​នៅ​ក្នុង​គម្រោង​វិនិយោគ​ខ្យល់​​​ផន់ហ្ស៊ី​ស្គីម (Ponzi Scheme) (ដាក់​លុយ​វិនិយោគ​ទទួល​បាន​ការ​ប្រាក់​ខ្ពស់​)។​

​​ស្ត្រី​ឈ្មោះ​​ទ្រឿង​មីឡាន (Truong My Lan)​ ​​​បាន​​កេង​កិប​លុយ​​ជាង​១២​ពាន់​លាន​ដុល្លារ​ពី​ធនាគារ​​​​​​ SCB។ ស្ត្រី​រូប​នេះ​​​បង្វិល​ប្រាក់​​ពី​ធនាគារ​ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន​ខ្យល់​​ទាំង​នោះ​ដោយ​ជ្រក​ក្រោម​ផ្លាក «​ផ្ដល់​ប្រាក់​កម្ចី​អាជីវ​កម្ម​»។ រួច​ហើយ​ ក្រុម​ហ៊ុន​ទាំង​មួយ​ពាន់​នោះ​បើក​បាន​តែ​ប៉ុន្មាន​ឆ្នាំ​​ប៉ុណ្ណោះ​ក៏​ប្រកាស​​ក្ស័យ​ទុន​ជា​បន្ត​បន្ទាប់​​​ចាប់​ពី​​ឆ្នាំ២០១៨ដល់​ខែ​តុលា ឆ្នាំ​២០២២​​​។

នៅ​ពេល​ប្រកាស​ក្ស័យ​ទុន រដ្ឋាភិបាល​នឹង​បញ្ជូន​មនុស្ស​ទៅ​ស៊ើប​អង្កេត​ និង​ធ្វើ​របាយ​ការណ៍​ផ្ទៀង​ផ្ទាត់​។ អ្នក​ស៊ើប​អង្កេត​នេះ​ក៏​ស៊ីស​ស៊ូស​គ្នា​ជា​មួយ​ស្ត្រី​ឈ្មោះ​ឡាន​នេះ​ទៀត​ដើម្បីធ្វើ​របាយការណ៍​ភូត​ភរ​បញ្ជាក់​ថា​ពិត​ជា​ក្ស័យ​ទុន​មែន​។ នេះ​ហើយ​គេ​ហៅ​ថា​ការ​ឃុប​ឃិត​គ្នា​ពុក​រលួយ និង​ទុច្ច​រិត​ជា​ប្រព័ន្ធ​រវាង​ឯក​ជន​ និង​មន្ត្រី​រដ្ឋា​ភិបាល​។​​​

នៅ​ក្នុង​សំណុំ​រឿង​មួយ​ទៀត​ ​ស្ត្រី​ឈ្មោះ​ឡាន​ក៏​បាន​ឆ​បោក​មនុស្ស​ដែល​ដាក់​ប្រាក់​វិនិយោគ​បាន​ការ​ប្រាក់​ខ្ពស់​​របៀប​ដូច​ជា​ផន់​ហ្ស៊ី​ស្គីម (Ponzi Scheme)។ ​នៅ​ក្នុង​គម្រោង​ផន់​ហ្ស៊ី​ស្គីម​ដាក់​លុយ​វិនិយោគ​បាន​ការ​ប្រាក់​ខ្ពស់​នេះ ស្ត្រី​ឈ្មោះឡាន​អាច​បោក​លុយ​គេ​បាន​​១២០០​លាន​ដុល្លារ​​នៅ​ក្នុង​​គម្រោង​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​​វ៉ាន់​ធិញ​ផាត់​​​ (Van Thinh Phat) ជា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ទិញ​-លក់​ដី និង​ផ្ទះ​​​៕​

ប្រភព៖​ Reuters  និង​ Vietnam Express
https://www.reuters.com/world/asia-pacific/trial-begins-vietnams-largest-multi-billion-dollar-financial-scam-2024-03-05/
https://e.vnexpress.net/news/business/companies/van-thinh-phat-chairwoman-truong-my-lan-s-12b-fraud-trial-begins-4718448.html

អត្ថ​បទ​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នេះ
វៀតណាម​​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​ឆ​.បោ.កអតិថិ​ជន​ជាង​៤​ម៉ឺន​នាក់​នៅ​ក្នុង​គម្រោង​វិនិយោគ​ខ្យល់
វៀតណាម​កា.ត់​.ទោ.ស​អ្នក​លក់​ផ្ទះ​ល្វែង​ខ្យល់​ឱ្យ​ជា.ប់​.គុ.ក​មួយ​ជីវិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ