ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយចម្ងល់ ! ករណីទាហាន​វៀតណាម​មក​បោះ​តង់​ក្នុង​បរិវេណ​សាលា និង​វត្ត​កោះទៀវ​

2 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយបានប្រទះឃើញ​មាន​កងកម្លាំង​​ទាហាន​វៀតណាម​​​​​មកបោះតង់​​​ចំនួន​២ទីតាំង​ ក៏មានគណនី​ហ្វេសបុកមួយ​បានថតផ្តិត​យករូប​ភាព​នោះ​ មកបង្ហោះ​​សួរថ្នាក់​ដឹកនាំ ដោយការងឿងឆ្ងល់ចំពោះហេតុការណ៍នេះ ។ ក្រោយមក ដំណឹង​នេះ​ក៏បាន​ដឹងដល់​​​ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័សខេត្តកណ្តាលក៏​​ធ្វើការ​បកស្រាយនិងឆ្លើយភ្លាម​ជូន​ជា​​ជា​សាធារណៈ​ ពិសេសគឺគណនី​ហ្វេសបុកនោះ​តែម្តង…

ខេត្តកណ្តាល ៖ ដោយបានប្រទះឃើញ​មាន​កងកម្លាំង​​ទាហាន​វៀតណាម​​​​​មកបោះតង់​​​ចំនួន​២ទីតាំង​ ក៏មានគណនី​ហ្វេសបុកមួយ​បានថតផ្តិត​យករូប​ភាព​នោះ​ មកបង្ហោះ​​សួរថ្នាក់​ដឹកនាំ ដោយការងឿងឆ្ងល់ចំពោះហេតុការណ៍នេះ ។ ក្រោយមក ដំណឹង​នេះ​ក៏បាន​ដឹងដល់​​​ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័សខេត្តកណ្តាលក៏​​ធ្វើការ​បកស្រាយនិងឆ្លើយភ្លាម​ជូន​ជា​​ជា​សាធារណៈ​ ពិសេសគឺគណនី​ហ្វេសបុកនោះ​តែម្តង ។

ជាក់ស្តែង យោងតាម​ផេកអគ្គស្នងការនគរបាល​ជាតិ​បានឱ្យដឹងថា សេចក្តី​បំភ្លឺ​ព័ត៌មានក្រុមការងារ​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស​ខេត្តកណ្តាល សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ទៅ​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះឈាង គី​ម​សេង ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៤ ។  

សេចក្តី​បំភ្លឺ​ព័ត៌មាន​ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណៈជន​ទៅ​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​​ឈ្មោះឈាង គី​ម​សេង ដែល​បាន​បង្ហោះ​ផ្សព្វ​ផ្សាយ​​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៤ រៀបរាប់​ថា «ជាដំបូង​ខ្ញុំ​សូម​អភ័យទោស​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៅ​ឃុំ​សំពៅ​ពូន បើសិន​ខ្ញុំ​និយាយ​ទៅ​មានការ​លើសលួស​ខ្វះខាត​ ដោយ​ប្រការ​ណាមួយ​ដោយហេតុ​ខ្ញុំ​នៅ​ឆ្ងាយ ​និង​មិនដឹង​សួរ​អ្នក​ណា ខ្ញុំ​មាន​សំនួរ​ចង់​សួរ​ថា ​ទាហាន​វៀតណាម​មក​បោះ​តង់​ក្នុង​បរិវេណ​សាលា និង​វត្ត​កោះទៀវ តើ​ភូមិ​-ឃុំ​ដឹងឮ​ទេ? ហើយ​មក​ក្នុង​គោលបំណង​អ្វី? ខ្ញុំ​មាន​សំនួរ​តែ​ប៉ុណ្ណឹង​ទេ បើ​ខុសឆ្គង​សូម​ថ្នាក់ដឹកនាំ​យោគយល់​ដោយ​ក្តី​អនុគ្រោះ​» ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នង​ការ​នគរ​បាល​ខេត្តកណ្តាល​បាន​បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ក្រុង​សំពៅ​ពូនស្រាវជ្រាវ​ករណី​ខាងលើជា​លទ្ធផល​ ៖

​​យោង​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន ចុះ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ក្រុង​សំពៅ​ពូន ​។ ​ដោយ​អនុវត្ត​តាម​កំណត់ហេតុ​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​ផែនការ​បន្ត​ស្រាវជ្រាវរុករកជីក​លើក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្តនិង​ជំនាញការ​វៀតណាម​ជំហាន​ទី​២៣ រដូវប្រាំង​ឆ្នាំ​២០២៣-២០២៤ រវាង​គណៈប្រតិភូគណៈ​កម្មាធិការ​ថ្នាក់​ជាតិនៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម  និង​គណៈប្រតិភូ គណៈកម្មាធិការ នៃ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៣​។

កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល យោធា​ភូមិភាគ​ពិសេស បាន​សហការ​ជាមួយ​ក្រុម K90 ភាគី​វៀតណាម​ចុះ​ស្រាវជ្រាវ រុករក ជីក​លើក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សម័យ​សង្គ្រាម​កន្លង​មក នៅ​ភូមិសាស្ត្រ​ក្រុង​សំពៅ​ពូន ដោយពេល​វេលា​បំពេញភារកិច្ច ការ​ជីក​លើក​អដ្ឋិធាតុ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤​។ ក្រោយ​ពី​ការ​បំពេញភារកិច្ច​ត្រូវ​បាន​បញ្ចប់ ក្រុម​K90 ភាគី​វៀតណាម នឹង​ចាកចេញ​ត្រឡប់​ចូល​ប្រទេស​វៀតណាម​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន អ្នក​សារព័ត៌មាន ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជ្រាប សូមកុំ​មានការ​ភាន់ច្រឡំ​ ៕

អត្ថបទសរសេរ ដោយ