ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូតប្រហិតត្រីប្រាកិនប្រមាណ២តោន​យកទៅដុត​​​​ចោល​

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានការរកឃើញប្រភេទប្រហិតត្រីប្រាកិនប្រមាណ២តោន ដែលឈ្មួញប្រុងចែកចាយរាជធានីភ្នំពេញ ដែលប្រហិតកិននោះគឺមានការវេចខ្ចប់គ្មានស្ដង់ដារ និងគ្មានប្រភពច្បាស់លាស់ ហើយអ្វីដែលសំខាន់គឺគ្មានគុណភាពសម្រាប់មនុស្សបរិភោគទៀតផង ក៏ត្រូវកម្លាំងសម្រេចរឹបអូសយកទៅដុតកម្ទេចចោលតែម្ដង ។ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង…

រាជធានីភ្នំពេញ ៖ មានការរកឃើញប្រភេទប្រហិតត្រីប្រាកិនប្រមាណ២តោន ដែលឈ្មួញប្រុងចែកចាយរាជធានីភ្នំពេញ ដែលប្រហិតកិននោះគឺមានការវេចខ្ចប់គ្មានស្ដង់ដារ និងគ្មានប្រភពច្បាស់លាស់ ហើយអ្វីដែលសំខាន់គឺគ្មានគុណភាពសម្រាប់មនុស្សបរិភោគទៀតផង ក៏ត្រូវកម្លាំងសម្រេចរឹបអូសយកទៅដុតកម្ទេចចោលតែម្ដង ។

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងថា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ដឹកនាំដោយលោកគង់ វុទ្ធី អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើត់ពន្ធតំបន់១ ភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើប្រហិតសាច់ត្រីប្រាកិន ដែលអ្នកដឹកជញ្ជូនអះអាងថា បាននាំចូលតាមច្រកព្រំដែននៃខេត្តកណ្ដាលដោយផ្ទុកក្នុងរថយន្ត ។

ប្រភពបន្តថា ជាលទ្ធផល សមត្ថកិច្ចចម្រុៈបានធ្វើការត្រួតពិនិត្យឃើញថា ផលិតផលប្រហិតត្រីប្រាកិនទាំងនោះ មានការវេចខ្ចប់ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានសីតុណ្ហភាពស្របតាមស្ដង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារបញ្ជាក់ពីប្រភពដើមនៃផលិតផលឡើយ ។

ដូច្នេះ ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យនេះ សមត្ថកិច្ចចម្រុះបានធ្វើការដកហូត និងបំផ្លាញចោលតាមនីតិវិធីនូវផលិតផលប្រហិតត្រីប្រាកិនចំនួន២.០០០គីឡូក្រាម(ឬ២តោន)នេះ នៅទីលានចាក់សំរាមស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អត្ថបទសរសេរ ដោយ