ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម៣​ថ្ងៃ​! ឃាត់ខ្លួន​ប្រុស​ស្រី​៥​នាក់ និងដកហូត​​ថ្នាំ​ញៀ.ន​ជា​ច្រើន​កញ្ចប់

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន៥​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំ​ញៀ.ន ត្រូវ​

ខេត្ត​ព្រៃវែង ៖ ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន៥​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំ​ញៀ.ន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​។

លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​ទ​ល្មើស កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៩ ​កុម្ភៈ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រើប្រាស់​វិធាន​ញុះញង់ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​មួយ​កញ្ចក់​តូច​ ។ ​ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ទិញ​ថ្នាំ​ញៀន​នេះ​ពី​ឈ្មោះ សឿ​ន ឡូត ភេទ​ស្រី រស់នៅ​ភូមិ​ឆ្ពឹស ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។

លោក ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ថា ដោយ​មានការ​ឆ្លើយ​បំភ្លឺ​ពី​ជនសង្ស័យ​ទាំង​៣​នាក់ នៅ​ថ្ងៃ​ទី២៩​កុម្ភៈ លោក​ក៏​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ស្រុក​កញ្ជ្រៀច​បន្ត​ទៀត ប៉ុន្តែ​រក​មិនឃើញ​ជនសង្ស័យ ដោយ​ជនសង្ស័យ​បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ខេត្តកំពង់ចាម​បាត់​។ ទើប​នៅ​ថ្ងៃ​ទី១ មី​នា លោក​បាន​សុំ​ការ​អនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ធ្វើការ​ពន្លៀត​ដែនដី ដោយ​សហការ​ជាមួយនឹង​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ចាម ធ្វើការ​ចុះ​ស្រាវជ្រាវ​រហូត​រក​ឃើញ​មុខសញ្ញា​ជនសង្ស័យ​និង​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​ពីរ​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន10កញ្ចប់​ទៀត​។

ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ៥​នាក់ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន 11​កញ្ចប់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​កសាង​សំណុំរឿង​និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង​នៅ​ព្រឹក​ថ្ងៃ​ទី៣ មីនា ដើម្បី​ឱ្យ​ខាង​តុលាការ​កាត់​ការ​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ