ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងលេងបា.ញ់ទឹក! ផ្ទុះជម្លោះរវាងនារីម្នាក់ និងអ្នករត់កង់បី ផ្អើលមុខផ្សារកាណាស៊ីធី ផ្លូវវេងស្រេង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​បម្រើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ ត្រូវ​បាន​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​​ទះ​​

រាជធានីភ្នំពេញ ៖ នារី​បម្រើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ ត្រូវ​បាន​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​​ទះ​​មួយ​កំ​ផ្លៀង​ ធ្វើ​ឱ្យ​នាង​​កើតទុក្ខ​មិន​សុខចិត្ត​ ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ ឃាត់ខ្លួន​ភ្លាម​ៗ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ ។ ហើយករណីនេះផ្តើមចេញពីរឿងបុរសជាអ្នករត់កង់បី​ខាងលើ​បាន​​បន្លែង​លេង​ជាមួយនឹង​ក្មេង​ម្នាក់​ ដោយ​យក​កាំភ្លើ.ង​បា.ញ់​ទឹក​មក​លេង​បាញ់​ទឹកចុះឡើងៗ​ត្រូវ​​ចំ​នារី​​រូបនោះ​ ​ធ្វើ​ឱ្យ​នាង​ខឹង​ក៏​ជេរ​ប្រមាថ​ ទើបកើតមាន​រឿងហេតុបែបនេះតែម្តង ។​

ហេតុការណ៍ខាងលើនេះបង្ក​ឱ្យមានការភ្ញាក់ផ្អើលកើតឡើង​កាលពី​​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​នឹង​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានីភ្នំពេញ ។

​បុរសជាអ្នករត់កង់បីមិនត្រូវបានស្គាល់ឈ្មោះនោះទេ ជាម្ចាស់កង់បីមួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HQ-0435 ។ ចំណែក​នារី​រង​គ្រោះ​ក៏មិនត្រូវបានស្គាល់ឈ្មោះដែរ តែនាង​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​យីហោ សំរឹទ្ធ មាស ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

​តាម​ប្រភព​ព័ត៌មាន​​ពី​នារី​បម្រើការងារក្នុងហាងខារ៉ាអូខេមួយរូបខាងលើ ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ បុរសជាអ្នករត់កង់បី​ខាងលើ​បាន​បន្លែង​​លេង​ជាមួយនឹង​ក្មេង​ម្នាក់​ ដោយ​យក​កាំភ្លើ.ង​បា.ញ់​ទឹក​មក​លេង​បា.ញ់​ទឹកចុះឡើង​ៗ ក៏​ត្រូវ​​ចំ​​នាង ។ បន្ទាប់​មក​នាង​​បាន​ខឹង​ក៏​ជេរ​ប្រមាថ​បុរស​នោះ​ថា​ «កញ្ចាស់​ក្បាល​ហើយ​លេង​មិនដឹង​អី» ។ ធ្វើ​ឱ្យ​បុរស​អ្នក​រត់​កង់​បី​ទប់​អារម្មណ៍​មិន​បាន​ក៏​ស្ទុះ​ទៅ​ទះ​មួយ​កំផ្លៀង​ ធ្វើ​ឱ្យ​នាង​ឈឺចាប់ កើតទុក្ខ​មិន​សុខចិត្ត​ ស្រែក​ឡាំប៉ា​ផ្អើល​ទាំង​យប់​ ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​សួរនាំ​ភ្លាម​ៗ និង​​ឃាត់ខ្លួន​​បុរសជាអ្នករត់កង់បី​យក​ទៅ​​បុ​ស្តិ៍ ព្រមទាំង​ឱ្យ​​នារីរូបនោះ​​ទៅ​ដាក់​ពាក្យបណ្ដឹង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ បន្ទាប់​ពី​​នារីរូបនោះ​​មិន​ប្តឹង​ប្តល់ ទើប​ខាង​សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ព្រមព្រៀង​បដិសេធ​ពាក្យបណ្ដឹង ​រួច​ឱ្យ​ទាំង​អ្នក​ទាំង​២​ត្រឡប់​ទៅ​វិញ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ