ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សាបង្ហាញថាមនុស្សជាង១ពាន់លាននាក់នៅទូទាំងពិភពលោកកើតជំងឺធាត់ជ្រុល

9 ខែ មុន

(អន្តរជាតិ)៖  បើយោងតាមការប៉ាន់ស្មានថ្មីៗពីអង្គការសុខភាពពិភពលោក និងក្រុមអ្នកស្រាវជ្រាវអន្តរជាតិ មនុស្សជាង១ពាន់លាននាក់នៅទូទាំងពិភពលោក បានកើតជំងឺធាត់ជ្រុលដែលជារឿងគួរឱ្យបារម្ភ ហើយជាការកើនឡើងហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជំងឺធាត់ជ្រុលគឺកើតមានច្រើនណាស់ វាបានក្លាយជារឿងធម្មតាក្នុងប្រទេសភាគច្រើន រួមទាំងប្រទេសដែលមានចំណូលទាប និងមធ្យមជាច្រើនដែលធ្លាប់ជួបបញ្ហាកង្វះអាហារូបត្ថម្ភពីមុនមក។…

(អន្តរជាតិ)៖  បើយោងតាមការប៉ាន់ស្មានថ្មីៗពីអង្គការសុខភាពពិភពលោក និងក្រុមអ្នកស្រាវជ្រាវអន្តរជាតិ មនុស្សជាង១ពាន់លាននាក់នៅទូទាំងពិភពលោក បានកើតជំងឺធាត់ជ្រុលដែលជារឿងគួរឱ្យបារម្ភ ហើយជាការកើនឡើងហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរ។

ជំងឺធាត់ជ្រុលគឺកើតមានច្រើនណាស់ វាបានក្លាយជារឿងធម្មតាក្នុងប្រទេសភាគច្រើន រួមទាំងប្រទេសដែលមានចំណូលទាប និងមធ្យមជាច្រើនដែលធ្លាប់ជួបបញ្ហាកង្វះអាហារូបត្ថម្ភពីមុនមក។

លោក Francesco Branca ប្រធានផ្នែកអាហារូបត្ថម្ភនៅអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាភាពធាត់គឺជាបញ្ហារបស់ពិភពលោក។

ប្រភពបានឱ្យដឹងថា អត្រានៃការធាត់សម្រាប់មនុស្សពេញវ័យកើនឡើងទ្វេដងក្នុងចន្លោះឆ្នាំ១៩៩០ និង២០២២ ហើយច្រើនជាងបួនដងក្នុងចំណោមកុមារ និងក្មេងជំទង់ដែលមានអាយុពី ៥-១៩ឆ្នាំ៕ ប្រភព៖ SCMP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ