ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់ដា.ច់ប្រអប់ដៃគេហើយ ប្រុងសងប្រាក់៩លានរៀលដើម្បីរួចពីសំណាញ់ច្បាប់ !

6 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ កូនត្រូវគេកាប់ដាច់ប្រអប់ដៃឪពុកទីទាល់ក្រផ្ទះប៉ុនទ្រុងមាន់បានស្រែករកយុត្តិធម៌រយៈពេល២៨ថ្ងៃហើយ ខណៈលោកអធិការស្រុកកោះអណ្ដែត គ្មានសមត្ថភាពចាប់ជនបង្កយកមកផ្ដន្ទាទោស ។ នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីយប់…

ខេត្តតាកែវ ៖ កូនត្រូវគេកាប់ដាច់ប្រអប់ដៃឪពុកទីទាល់ក្រផ្ទះប៉ុនទ្រុងមាន់បានស្រែករកយុត្តិធម៌រយៈពេល២៨ថ្ងៃហើយ ខណៈលោកអធិការស្រុកកោះអណ្ដែត គ្មានសមត្ថភាពចាប់ជនបង្កយកមកផ្ដន្ទាទោស ។

នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីយប់ មានការលបកាប់គ្នាទៅលើម៉ូតូមួយគ្រឿងមានគ្នា៣នាក់ ។ ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យយុវជនម្នាក់ក្នុងចំណោមគ្នា៣នាក់ បានដាច់ដៃ ហើយជនបង្កប្រហែលជា៤ទៅ៥ម៉ូតូបានស្ទាក់កាប់ជនរងគ្រោះស្ថិតនៅទីតាំងភូមិរូង ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ជនរងគ្រោះដែលដាច់ដៃនោះ មានឈ្មោះថា ឈិន យុនរ៉ាវ៉ាយ អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកគ្នីគ្នារួមដំណើរមានរបួសស្រាលតាមដំណើររឿងគឺថា ជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូទៅលេងវត្តរូង ក្នុងកម្មវិធីបុណ្យផ្កាសាមគ្គី រហូតដល់ម៉ោង១០យប់ ជនរងគ្រោះបានជិះម៉ូតូចេញពីវត្ត បំណងត្រឡប់ទៅផ្ទះវិញ ។

ស្រាប់តែមានជនបង្ក៤-៥ម៉ូតូបានស្ទាក់កាប់ទៅលើពួកគេជាច្រើនកាំបិត បម្រុងកាប់ឱ្យស្លាប់តែ​ម្ដង សំណាងហើយ បានអ្នកភូមិនៅក្បែរនោះចេញមកទាន់ស្រែកឡូឡាផ្អើលអស់អ្នកភូមិ ទើបពួកជនបង្កឈប់កាប់ ហើយពួកវាបានជិះម៉ូតូរត់គេចខ្លួនចេញទៅបាត់ ។ បន្ទាប់មក ជនរងគ្រោះត្រូវបានឪពុកម្ដាយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។

តាមពាក្យបណ្ដឹងរបស់ក្រុមជនរងគ្រោះបានបញ្ជាក់ និងរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនបង្កមានឈ្មោះដូចជាទី១-ឈ្មោះ អានុត ,ទី២-ឈ្មោះអាទូច, ទី៣-ឈ្មោះអា ឃ្នី , ទី៤-ឈ្មោះអាពន , ទី៥-ឈ្មោះអាគិន,ទី៦-ឈ្មោះអាឃ្មុំ , ទី៧-ឈ្មោះអាខ្វាន់, ទី៨-ឈ្មោះអាអែម ត្រូវចាប់យកមកទទួល​ទោសតាមផ្លូវច្បាប់ជាធរមាន ។

ប៉ុន្តែរហូតមកដល់ពេលនេះ លោកមេប៉ុស្តិ៍ឃុំធ្លាប្រជុំ ក៏ដូចជាលោកអធិការបានឆ្លើយតបមកឪពុកម្ដាយជនរងគ្រោះថា ជនបង្កបានរត់គេចខ្លួនបាត់អស់ហើយ រកមិនឃើញ តែខាងឪពុកម្ដាយជន​រងគ្រោះថា ជនបង្កទាំងនោះមិនបានរត់ទៅណាទេ ។

តាមប្រភពប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយជនបង្កថា ជនបង្កនៅក្នុងភូមិមិនបានទៅណាទេ នេះប្រហែលជាខ្សែជនបង្ក មានខ្នងក្រាស់ហើយមើលទៅបានដល់ថ្នាក់ មេប៉ុស្តិ៍មិនហ៊ានចាប់ ។ តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វីទៀត បើជនបង្កកាប់គេហើយគ្មានទោសអាជ្ញាធរមូលដ្ឋាន បែរជាមិនអាចអ្វីបាន បានត្រឹមតែនិយាយថា ជនបង្ករត់បាត់ស្រមោលអស់ហើយ ។

បើយោងតាមមន្ត្រីនគរបាលនៅក្នុងស្រុកកោះអណ្តែតសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ភាគីខាងជនបង្ក បានមកជួបមន្ត្រីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត ដោយ​ព្រមសងលុយ៩លានរៀលបញ្ចប់រឿង ក្រោមការសម្របសម្រួលពីសំណាក់ក្រុមមន្ត្រីជំនាញ តែភាគីរងគ្រោះមិនព្រមទទួលនោះទេ ព្រោះបាត់ប្រអប់ដៃទៅហើយ។

គ្រួសារជនរងគ្រោះសូមសំណូមពរទៅដល់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវឯកឧត្តម ឯក ឆេង ហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នង​ការនគរបាលខេត្តតាកែវថ្នាក់ដឹកនាំ ជាពិសេស ស្នងការខេត្តតាកែវ សូមមេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់ពួកគាត់ផង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ