ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ទាំង ៥ ដែល​ឪពុក​ម្តាយ​តែង​បង្កើត​ជាមួយ​កូន​ជំទង់

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូន​របស់​អ្នក​មិនមែន​ជា​ក្មេង​តូច​ទៀត​ទេ ពួក​គេ​ជា​ក្មេង​ជំទង់ ឬ​យុវវ័យ ហើយ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​កែប្រែ​ជំនាញ​ចិញ្ចឹម​កូន​របស់​អ្នកផង​ដែរ ដើម្បី​បន្តដំណើរ​ជាមួយនឹង​ពួក​គេ​ទៀត ។ ពួក​គេ​ប្រហែលជា​មាន​អារម្មណ៍ល្អ​ជាង​កាល​នៅ​ក្មេង ហើយ​ឪពុក​ម្តាយ​ក៏​មានរឿង​ថ្មី​ៗ​ដែល​ត្រូវ​គិត​បន្ថែម​ទៀត​ដែរ​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ កូន​របស់​អ្នក​មិនមែន​ជា​ក្មេង​តូច​ទៀត​ទេ ពួក​គេ​ជា​ក្មេង​ជំទង់ ឬ​យុវវ័យ ហើយ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​កែប្រែ​ជំនាញ​ចិញ្ចឹម​កូន​របស់​អ្នកផង​ដែរ ដើម្បី​បន្តដំណើរ​ជាមួយនឹង​ពួក​គេ​ទៀត ។ ពួក​គេ​ប្រហែលជា​មាន​អារម្មណ៍ល្អ​ជាង​កាល​នៅ​ក្មេង ហើយ​ឪពុក​ម្តាយ​ក៏​មានរឿង​ថ្មី​ៗ​ដែល​ត្រូវ​គិត​បន្ថែម​ទៀត​ដែរ​ដូច​ជា ការ​ដើរ​លេង​យប់​ជ្រៅ ការ​ណាត់ជួប ការ​បើកបរ និង​ការ​រ​រាប់អាន​មិត្តភក្តិ​ថ្មី ។ គ្មាន​ការ​សង្ស័យ​ទេ ពេល​ខ្លះ ក្មេង​ជំទង់​របស់​អ្នក​អាច​នឹង​សាកល្បង​ដែន​កំណត់ និង​ការ​អត់ធ្មត់​របស់​អ្នក ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជា​កូន​របស់​អ្នក ។

ខាងក្រោម​នេះ គឺជា​កំហុសឆ្គង​ញឹកញាប់​មួយ​ចំនួន ដែល​ឪពុក​ម្តាយ​ធ្វើ​ជាមួយ​ក្មេង​ជំទង់ និង​របៀប​ជៀសវាង​បញ្ហា​ទាំងនេះ ៖
១. គិត​ពី​រឿង​អាក្រក់​បំផុត​ពេក ៖ ក្មេង​ជំទង់​ជា​ច្រើន​ទទួល​បាន​ពាក្យ​ប្រៀនប្រដៅ​មិនល្អ ។ ហើយ​ឪពុក​ម្តាយ​ជា​ច្រើន​ក៏​ផ្តើម​គិត​ថា ការ​ចិញ្ចឹម​ក្មេង​ជំទង់​ជា​ទុក្ខ​លំបាក ដោយសារ​ចាប់ផ្តើម​ឃើញ​កូន​ធំ​របស់​ពួក​គេ​ប្រែ​ប្លែក​ជាង​មុន​ដោយ​មិន​ដូច​ការ​រំពឹង​ទុក​សោះ ។ អ្វី​ដែល​យើង​ចង់ឱ្យ​ឪពុក​ម្តាយ​យល់​នោះ​គឺថា ពួក​គេ​នៅ​តែ​ជា​ក្មេង​ល្អ ប្រសិនបើ​ពួក​គេ​មិន​ធ្វើ អាក្រក់ ដូច​ជា​ការ​លេង​គ្រឿងញៀន ការ​ដើរ​លេង​ជាមួយ​ហ្វូង​មនុស្ស​ខុស ឬ​រួម​ភេទ​មុន​អាយុ​ជាដើម ។ ឪពុក​ម្តាយ​ត្រូវ​ចាំ​ថា ពាក្យ​សម្តី​មិនល្អ ឬ​ការ​រំពឹង​ទុក​អវិជ្ជមាន​របស់​អ្នក​ពិតជា​កាន់​អាច​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ក្លាយជា​បែប​នោះ ដូច្នេះ​ចូរ​គិត​វិជ្ជមាន ហើយ​ផ្តោត​លើ​ចំណាប់អារម្មណ៍ និង​ចំណូលចិត្ត​របស់​កូន​អ្នក ទោះបីជា​អ្នក​មិន​យល់​ពី​ពួក​គេ​ក៏​ដោយ ។

២. អាន​សៀវភៅ​អំពី​របៀប​ចិញ្ចឹម​កូន​ច្រើន​ពេក ៖ ជា​ជាង​ជឿជាក់​លើ​សភាវគតិ​របស់​ខ្លួនឯង ឪពុក​ម្តាយ​ជា​ច្រើន​បែរ​ទៅ​រក​អ្នកជំនាញ​ខាងក្រៅ ដើម្បី​ទទួល​បាន​ដំបូន្មាន​អំពី​របៀប​ចិញ្ចឹម​ក្មេង​ជំទង់ ។ ជា​សំណាង​មិនល្អ ឪពុក​ម្តាយ​មួយ​ចំនួន​បែរជា​អាច​ចង​ខ្លួនឯង​ជា​ចំណង ព្រោះ​ខំប្រឹង​ព្យាយាម​ធ្វើ​តាម​ដំបូន្មាន​ដែល​ពួក​គេ​អាន​នៅ​ក្នុង​សៀវភៅ​ទៅ​វិញ ។ ប៉ុន្តែ វា​មិនមែន​មាន​ន័យ​ថា សៀវភៅ​អប់រំ​នោះ​អាក្រក់​នោះ​ទេ ។ យ៉ាងណាមិញ សៀវភៅ​អាច​ក្លាយជា​បញ្ហា​នៅ​ពេល​ដែល​ឪពុក​ម្តាយ​ប្រើ​វា​ដើម្បី​ជំនួស​ជំនាញ​ពី​កំណើត​របស់​ខ្លួនឯង ។ ប្រសិនបើ​ការ​ណែនាំ និង​រចនាប័ទ្ម​ផ្ទាល់ខ្លួន​របស់​ពួក​គេ​មិន​សម​ទេ ឪពុក​ម្តាយ​កាន់តែ​ព្រួយបារម្ភ និង​មិនសូវ​ជឿជាក់​ជាមួយ​កូន​ៗ​របស់​ពួក​គេ ។ សូម​ប្រើ​សៀវភៅ​ដើម្បី​ទទួល​បាន​យោបល់​ល្អ​ៗ​មួយ​ចំនួន បន្ទាប់​មក​ដាក់​សៀវភៅ​ចុះ ហើយ​ជឿជាក់​ថា អ្នក​បាន​រៀន​អ្វី​ដែល​អ្នក​ត្រូវ​រៀន ហើយ​យល់​ច្បាស់​អំពី​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក និង​គ្រួសារ​របស់​អ្នក ។

៣. ប្រឹង​បែកញើស​លើ​រឿង​តូចតាច​ពេក ៖ ប្រហែលជា​អ្នក​មិន​ចូល​ចិត្ត​ម៉ូ​ដ​សក់ ឬ​ការ​ជ្រើសរើស​សម្លៀក​បំពាក់​របស់​កូនស្រី ឬ​ប្រហែលជា​ពួក​គេ​មិន​បាន​លេង​អ្វី ដែល​អ្នក​គិត​ថា​ពួក​គេ​សម​នឹង​ទទួល​បាន ប៉ុន្តែ​មុន​នឹង​អ្នក​ឈាន​ជើង​លូកដៃ​ក្នុង​រឿង​នេះ ចូរ​មើលរូប​ភាព​ធំ ។ បើ​វា​មិន​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ប្រឈម​មុខ​នឹង​ហានិភ័យ ឬ​គ្រោះថ្នាក់​ទេ ចូរ​ឱ្យ​ពួក​គេ​សម្រេចចិត្ត​សម​ស្រប​តាម​អាយុ និង​រៀន​ពី​ផលវិបាក​នៃ​ជម្រើស​របស់​ពួក​គេ ។ ពិត​ណាស់ ឪពុក​ម្តាយ​ជា​ច្រើន​មិនឃើញ​កូន​ឈឺចាប់ ការ​ខកចិត្ត ឬ​បរាជ័យ​ណាមួយ​ឡើយ ប៉ុន្តែ​ការ​ការពារ​កូន​របស់​អ្នក​ពី​ការ​ពិត​នៃ​ជីវិត​អាច​នឹង​ធ្វើ​ឱ្យ​កូន​អ្នក​បាត់បង់​ឱកាស​សិក្សា​ដ៏​មាន​តម្លៃ មុន​ពេល​ពួក​គេ​ចេញ​ទៅ​ពិភព​ក្រៅ​ដោយ​ខ្លួនឯង ។ ជា​ការ​ពិត​ណាស់ អ្នក​នឹង​នៅ​តែ​នៅ​ទីនោះ​សម្រាប់​ការ​ណែនាំ និង​ការ​លួងលោម ប៉ុន្តែ​សូម​ឱ្យ​ខ្លួនឯង​ដើរ​ថយក្រោយ​បន្តិច ហើយ​គ្រាន់តែ​ឱ្យ​កូន​ដឹង​ថា អ្នក​នៅ​ទីនោះ​សម្រាប់​ពួក​គេ​ជា​និច្ច ។

៤. មិន​អើពើ​នឹង​រឿង​ធំដុំ ៖ ប្រសិនបើ​អ្នក​សង្ស័យ​ថា កូន​របស់​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំជក់ (​ក្នុង​ទម្រង់​ណាមួយ​) គ្រឿង​ស្រវឹង ឬ​ថ្នាំ​ដទៃ​ទៀត សូមកុំ​មើល​រំលង​ដាច់ខាត អ្នក​ត្រូវ​តែ​ចាត់វិធានការ​ឥឡូវនេះ មុន​ពេល​វា​ក្លាយជា​បញ្ហា​ធំ​ជាង​នេះ ។

៥. វិន័យ​ច្រើន​ពេក ឬ​តិច​ពេក ៖ ឪពុក​ម្តាយ​ខ្លះ​បាត់បង់​ការ​គ្រប់គ្រង​លើ​កូន ឪពុក​ម្តាយ​ខ្លះ
ផ្សេង​ជៀសវាង​ការ​ជជែក ឬ​ជម្លោះ​ទាំងអស់ ព្រោះ​ខ្លាច​ក្មេង​ជំទង់​របស់​ពួក​គេ​ខឹង និង​រុញ​ពួក​គេ​ចេញ ។ ប្រសិនបើ​អ្នក​សង្កត់ធ្ងន់​ខ្លាំង​ពេក​លើ​អាកប្បកិរិយា​កូន អ្នក​អាច​នឹង​ធ្វើ​ឱ្យ​កូន​ចាក​ចេញពី​គន្លង​របស់​អ្នក ។ ការ​ចិញ្ចឹម​កូន​ក្នុង​បរិយាកាស​តឹងតែង​ពេក​អាច​ធ្វើ​ឱ្យ​កូន​បាត់បង់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ដោះស្រាយ​បញ្ហា ឬ​ភាព​ជា​អ្នកដឹកនាំ ដោយសារ​អ្នក​កំពុងធ្វើការ​សម្រេចចិត្ត​សម្រាប់​ពួក​គេ ។ ប៉ុន្តែ វិន័យ​តិចតួច​ពេក​ក៏​មិន​អាច​ជួយ​កូន​អ្នក​បាន​ដែរ ។ ក្មេង​ៗ​ត្រូវការ​រចនាសម្ព័ន្ធ វិន័យ និង​ច្បាប់​ច្បាស់លាស់​ដើម្បី​រស់នៅ ។ សូម​ចាំ​ថា ឥទ្ធិពល​របស់​អ្នក គឺ​ជ្រៅ​ជាង​អ្វី​ដែល​អ្នក​គិត ។ ក្មេង​ជំទង់​ភាគច្រើន​និយាយ​ថា ពួក​គេ​ចង់​ចំណាយពេល​ច្រើន​ជាមួយ​ឪពុក​ម្តាយ​របស់​ពួក​គេ ដូច្នេះ ចូរ​ចាប់អារម្មណ៍​នឹង​កូន​របស់​អ្នក​ឱ្យ​បាន​ច្រើន ជា​ជាង​ចាប់អារម្មណ៍​លើ​អ្វី​ដែល​អ្នក​ចង់ ៕ ប្រភព ៖ webmd

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៤០% និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ បុត្រ​ធីតា និង​ការ​ការពារ​សិក្សា​រហូត​ដល់ ៥ ឆ្នាំ ។

លើ​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕