ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី បុក​រថយន្ត​កុងតឺន័រ ពេញទំហឹង របួសធ្ងន់​ម្នាក់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក SCANIA ប្រភេទ​យី​ឌុ​ប​បែន​ដឹក​ដី ១​គ្រឿង បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​ដែល​កំពុង​បើក​ស្របគ្នា ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក SCANIA ប្រភេទ​យី​ឌុ​ប​បែន​ដឹក​ដី ១​គ្រឿង បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​ដែល​កំពុង​បើក​ស្របគ្នា ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ ១​គ្រឿង​ទៀត ពេញទំហឹង ខណៈ​ពេល​កំពុង​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ រង​របួសធ្ងន់​បាក់ជើង​ទាំង​២ តែ​ម្ដង ចំណែក​រថយន្ត​ទាំង​២​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ា​ដំណំ​ដូច​គ្នា​ផង​ដែរ ។

ឧប្បត្តិហេតុ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​យី​ឌុ​ប​បែន​ដឹក​ដី ១​គ្រឿង​ខាងលើ​នោះ ម៉ាក SCANIA ព​ណ៍​ព្រីង​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ 3F-1429 បើកបរ​ដោយ​បុរស​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ហើយ​ពុំ​ដឹង​ថា រង​របួស​ឬ​អត់​នោះ​ទេ​។ ចំណែក​រថយន្ត​កុងតឺន័រ ១​គ្រឿង​ទៀត ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-2850 បុរស​អ្នកបើកបរ​រង​របួសធ្ងន់ បាក់ជើង​ទាំង​២ តែ​ម្ដង ។

អ្នកដំណើរ​តាម​ផ្លូវ​ខាងលើ ដែល​បានឃើញ​ហេតុការណ៍​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រថយន្ត​បែន​យី​ឌុ​ប​ដឹក បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​វ៉ា​ជែង រថយន្ត​ដែល​កំពុង​បើក​ស្របគ្នា​ជា​បន្តបន្ទាប់ ព្រមទាំង​ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ផង​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា បាន​បុក​ពេញទំហឹង ។

សាក្សី​រូប​នោះ បាន​ប្រាប់​ទៀត​ថា ពេល​នោះ បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ខ្ទេច​មុខ​ដូច​គ្នា ហើយ​រថយន្ត​បែន​ដឹក​ដី​បាន​រេ​ចង្កូត​ជ្រុល​ចូល​ទៅ​ច្រក​ផ្លូវ​បុរី​ពិភព​ថ្មី ចំណែក​រថយន្ត​កុងតឺន័រ ខ្ទាត​ចេញពី​ផ្លូវ និង​វេទ​ទឹង​លើ​ចិញ្ចើម​ផ្លូវ ហើយ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ រង​របួស​បាក់ជើង​ទាំង​២ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​កន្ទោក​និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង នាំ​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ