ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​សួន​ស្មៅ​និង​កូន​ឈើ​មហាវិថី​ឈ្នះឈ្នះ ​ក្រោយ​​គ្មាន​អ្នក​ថែ​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សួន​ស្មៅ និង​កូន​ឈើ​នៅ​តាម​មហា​វី​ថី​ឈ្នះ​ឈ្នះ​បាន​ងាប់​អស់រលីង​ហើយ និង​បាន​បែក​ពណ៌​ពី​បៃតងខ្ចី​ទៅ​សក្បុស ខ​ណះ​ពេល​ដែល​មេឃ​ក្តៅហែង​ ហើយ​អ្នក​ទទួលខុសត្រូវ​មើលថែ​ទាំ មិន​បាន​យកចិត្តទុកដាក់​ស្រោច​ទឹក​អោយ​បាន​ដិត​ដល់​នោះ​ ។ ​គេ​ពុំ​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖​ សួន​ស្មៅ និង​កូន​ឈើ​នៅ​តាម​មហា​វី​ថី​ឈ្នះ​ឈ្នះ​បាន​ងាប់​អស់រលីង​ហើយ និង​បាន​បែក​ពណ៌​ពី​បៃតងខ្ចី​ទៅ​សក្បុស ខ​ណះ​ពេល​ដែល​មេឃ​ក្តៅហែង​ ហើយ​អ្នក​ទទួលខុសត្រូវ​មើលថែ​ទាំ មិន​បាន​យកចិត្តទុកដាក់​ស្រោច​ទឹក​អោយ​បាន​ដិត​ដល់​នោះ​ ។

​គេ​ពុំ​ដឹង​ថា សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ​នោះ អង្គភាព​ ឬ​ក្រុមហ៊ុន​ណា ជា​អ្នក​ទទួល​បន្ទុក​មើលថែ​ទាំ​នោះ​ទេ​ ។​ ទោះបីជា​យ៉ាងណា អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ដែល​ពាក់ព័ន្ធ គួរ​រាយការណ៍ទៅ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​ដើម្បីមាន​វិធាន មិន​គួរ​ទុក​ចោលអោយ​ស្មៅ​និង​កូន​ឈើ​ដែល​ខំ​ដាំ​ហើយ​ងាប់​អស់​បែប​នេះ ។

សួន​ស្មៅ​និង​កូន​ឈើ​ដែល​ងាប់​នោះ​ស្ថិត​នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់​គល់​ស្ពាន​ព្រែក​ព្នៅ​រហូត​ដល់​ស្ពាន​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ក្រ​វ៉ា​ត​ក្រុង​ទី​៣ ក្នុង​មូលដ្ឋាន ខណ្ឌ​ពោធិ​សែន​ជ័យ ។​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ស្ថិត​នៅ​ព្រំប្រទល់ ខណ្ឌ​ឬ​ស្សី​កែវ , ព្រែក​ព្នៅ , សែន​សុខ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជុំវិញស្មៅ​និង​កូន​ឈើ​ងាប់​នេះ​ប៉ុន្មាន​ថ្ងៃមុន នៅ​តាម​ផ្លូវជាតិ​លេខ​៣ មានការ​បង្ហោះ​និង​ស៊ែ​រត​ៗ​គ្នា​នៅ​ក្នុង​បណ្តាញ​សង្គម ​ខ​ណៈពេល​ដែល​សារព័ត៌មាន​មួយបាន​ថត​បង្ហោះ ។​ ទន្ទឹម​នោះ ក៏មានការ​បំភ្លឺពី​មន្ទីរ​សា​ធារ​ណ​ការ​និង​ដឹក​ជញ្ជូនខេត្តកំពត ​និង​ខេត្ត​កំពង់​ស្ពឺ​ផង​ដែរ​ ។​ ខ​ណៈ​ពេលដែល​កូន​ឈើ​និង​ស្មៅនៅ​តាម​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិសាស្ត្រ​ខេត្ត​កំពង់​ស្ពឺបាន​ងាប់​ និងល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​នោះ​ បែរជា​សួន​ស្មៅ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ទុក​ចោល​បណ្តាល​អោយ​ងាប់​ដែរ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា បើសិនយើង​ធ្វើ​ដំណើរ ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ​យើង​នឹង​ឃើញ សួនច្បារ​ខណ្ឌ​ចែក​មហា វិ​ថី​ឈ្នះ​ឈ្នះ​ស្មៅ​និង​កូន​ឈើ​ងាប់​ស​ព្រាត​។ មិន​ថា តែ​ស្មៅ​និង​កូន​ឈើ​ខ្វះ​ការ​ថែទាំ​នោះ​ទេ សូ​ម្បី​តែ​ខឿន​សួនច្បារ​បាក់បែក​ខ្វះ​ការ​ថែទាំ​ជួសជុល​ផង​ដែរ​។

តាម​ប្រជាពលរដ្ឋ ដែល​លក់ដូរ​ត្រង់​ចំណុច ខាងលិច ស្ថាន​នី​បូមទឹក​កប់​ស្រូវ បានអោយ​ដឹង​ថា ស្មៅ​និង​កូន​ឈើ​ងាប់​នេះ ដោយសារ​តែ ខ្វះ​អ្នក​ថែទាំ​ស្រោច​ទឹក​អោយ​បាន​ដិត​ដល់​រួម​នឹង​មេឃ​ក្តៅហែង​។ ប្រជាពលរដ្ឋ អោយ​ដឹង​ទៀត​ថា អោយ​ស្មៅ​រស់​យ៉ាង​មេច បើ​រយះ​ប្រមាណ​១​ស​ប្តា​ហ៍ គេ​ឃើញ រថយន្ត​មក​ស្រោច​ទឹក​ម្តង ។ ​បើ​ស្រោច​រាល់ថ្ងៃ​ឬក៍​២​ថ្ងៃ​ម្តង​ស្មៅ ​និង​កូន​ឈើ​អាច​លូតលាស់​បាន​ហើយ​។​ម្យ៉ាងទៀត​សួនច្បារ ដី​ទួល​ខ្ពស់​ជាង​ខឿន ពេល​ស្រោច ទឹក​ហូរ​ចេញ​អស់​។

ទាក់ទិន​នឹង​ស្មៅ​កូន​ឈើ​ងាប់ ខាង​អង្គភាព​សួនច្បារ​នៃ​មន្ទីរ​សារ​ណះ​ការ​និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ នេះ​ត្រូវ​ក្រុមហ៊ុន អេកូ​អ៊ែ​ត​ស៍​និង​ហ្គ្រី​ន​ជា​អ្នក​ដេញថ្លៃ​បាន មើលថែ​ទាំ​។ ក្នុង​នាម​ក្រុមហ៊ុន ដែល​ទទួលខុសត្រូវ​ដេញថ្លៃ មើលថែ​ទាំ សួនច្បារ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ មិន​គួរ​ខ្វះ​ការ​ទទួលខុសត្រូវ បណ្តោយ​អោយ​ស្មៅ​ងាប់​នោះ​ទេ ។

រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​ជា​ម៉ែឪ គួរ​ជួយ​មើល​និង​មាន​វិធានការ​ចំពោះ​អ្នក​ទទួលខុសត្រូវ​មើលថែ​ទាំ​សួនច្បារ​ផង ។​បើ​ស្មៅ​និង​កូន​ឈើ​ដុះ​លូតលាស់​ល្អ​វាក៍​ជា​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ទោះបីជា​យ៉ាងណា​កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​ក្រុមហ៊ុន អេកូ​អ៊ែ​ត​ស៍​និង​ហ្គ្រី​ន​ឡើយ​ដែល​គេ​អះអាង​ថា ជា​អ្នក​ទទួល​មើលថែ​ទាំ​ស្មៅ​និង​កូន​អោយ​ងាប់​នោះ​ឡើយ​៕​​

អត្ថបទសរសេរ ដោយ