ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជលផល​ខេត្ត​តាកែវ​ឃាត់​ឡាន​ដឹក​ប្រហុក​រុយ​មិនហ៊ាន​រោម​​មួយដង្ហើម​ចង្រិត​ដោះលែង​វិញ

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ រថយន្ត​និងប្រហុក​ជិត​មួយ​តោន ដែល​សូ​ម្បី​តែ​រុយ​មិន​ហ៊ាន​ក្បែរ​ផង​នោះ ត្រូវ​បាន​មន្ត្រី​ជលផល​ខេត្តតាកែវដោះ​លែង​វិញ​ហើយ នៅ​វេលា​ម៉ោង​៨​យប់ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ បន្ទាប់​ពី​បង្ក្រាប​និង​ឃាត់​ទុក​បាន​មួយ​ដង្ហើមចង្រិត ដោយ​កម្លាំង​រដ្ឋបាល​ជលផល​ខេត្តតាកែវ​ផ្ទាល់​។…

ខេត្តតាកែវ ៖ រថយន្ត​និងប្រហុក​ជិត​មួយ​តោន ដែល​សូ​ម្បី​តែ​រុយ​មិន​ហ៊ាន​ក្បែរ​ផង​នោះ ត្រូវ​បាន​មន្ត្រី​ជលផល​ខេត្តតាកែវដោះ​លែង​វិញ​ហើយ នៅ​វេលា​ម៉ោង​៨​យប់ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ បន្ទាប់​ពី​បង្ក្រាប​និង​ឃាត់​ទុក​បាន​មួយ​ដង្ហើមចង្រិត ដោយ​កម្លាំង​រដ្ឋបាល​ជលផល​ខេត្តតាកែវ​
ផ្ទាល់​។

លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ថា ប្រហុក​ដែល​ជំនាញ​លោក​ឃាត់​ដើម្បី​សួរនាំ​នេះ គឺ​មិនមែន​ជា​ប្រហុក​យក​មក​ពី​ប្រទេស​វៀតណាម​ទេ គឺ​ឈ្មួញ​ទៅ​ទិញ​មក​ពី​ខេត្តកណ្តាល តែ​គ្មាន​លិខិត​ស្នាម​ទិញ​លក់​ទេ​។ ហើយ​អ្វី​ដែល​កម្លាំង​លោក​ឃាត់​នេះ គឺ​ដោយ​មានការ​សង្ស័យ​។ ចំណែក​រឿង​ដោះ​លែង​វិញ​គឺ​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួច​ហើយ​ថា ប្រហុក​ដឹក​មក​ពី​ខេត្តកណ្តាល​។

លោក សៅ កុសល បន្ថែម​ថា រថយន្ត​ដឹក​ប្រហុក​នេះ ត្រូវ​បាន​រក​ឃើញ​ថា ទី​១ គឺ​ដឹក​ជញ្ជូន​ខុស​លក្ខណៈ​បច្ចេកទេស និង​ទី​២​គឺ​លិខិត​ដឹក​ជញ្ជូន​លើស​សុពលភាព (​ហួស​ថ្ងៃ​កំណត់​)​។ ដោយឡែក​បើ​តាម​ប្រភព​ច្បាស់ការ​ជា​ច្រើន​លើក​ឡើង​ថា ប្រហុក​ដែល​ជលផល​ឃាត់​និង​ដោះ​លែង​វិញ​នេះ គឺជា​ប្រហុក​នាំ​ចូល​ពី​ប្រទេស​វៀតណាមចំតួ​តាម​ច្រក​ជ្រៃ​ធំ ខេត្តកណ្តាល និង​បន្ត​យក​មក​ចែកចាយ​នៅ​ខេត្តតាកែវ​ ។

ប្រភព​ដដែល​បន្ថែម​ថា ដោយសារ​តាម​ច្រករបៀង​ក្នុង​ខេត្តតាកែវ ត្រូវ​បាន​បែកការ​រឿង​នាំ​ប្រហុក​ចូល​ពី​វៀតណាមចំណាយ​រត់​ការ​អស់​ច្រើន​ពេក ទើប​ឈ្មួញ​ប្រើ​ច្រក​នៅ​ខេត្តកណ្តាល​វិញ ហើយ​ដឹក​មក​ខេត្តតាកែវដោយ​ថា ជា​ប្រហុក​ធ្វើ​នៅ​ខេត្តកណ្តាល តែ​ធាតុ​ពិត​គឺ​ប្រហុក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដដែល​ទេ​ នៅ​ប្រហុក​សាច់​ធ្វើ​ដោយ​ត្រី​ចញ្ចឹម​មិន​ដឹង​មាន​សារ​ធាតុ​អ្វីខ្លះទេ…​តាម​អ្ន​ក​បើក​បរ​ប្រហុកថា អត់​មាន​រុយ​រោម​ទេ​ស្អាត​ល្អណាស់​ …ហេ! ហេ …។

សូម​រំ​ឮ​កថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​ជលផល​ខេត្តតាកែវ បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​ប្រហុក​មួយ​គ្រឿង​ យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ ​ត​ជា​ប្រភេទ​រថយន្ត​ទេសចរណ៍​១២​កៅអី ​(​សាំង​យ៉ុ​ង​) ដែល​មាន​ស្លាក់​លេខ ភ្នំពេញ 2V 1051 ​។

ព័ត៌មាន​បន្ត​មាន​ផ្សាយ​ជូន​នៅលើ​កាសែត​កោះ​សន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ