ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​សក្តិ សា​កែ​តម​យូ​រ៉ា សោកស្តាយព្រោះតែ​គ្មាន​កូន​បន្តវេន​សិល្បៈ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី សក្តិ សាកេ​តម​យូ​រ៉ា បង្ហាញ​ការ​សោកស្តាយ​ដោយសារ​អ្នកស្រី​មិន​មានកូន​ប្រុស​-​ស្រី​ណា​ម្នាក់ អាច​បន្តវេន​សិល្បៈ​ពី​អ្នកស្រី និង​ស្វាមី ខណៈ​ពេល​អ្នកស្រី​នៅ​តែ​ស្រឡាញ់ និង​នឹក​ដល់​វិស័យ​សិល្បៈ​នៅឡើយ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី សក្តិ សាកេ​តម​យូ​រ៉ា បង្ហាញ​ការ​សោកស្តាយ​ដោយសារ​អ្នកស្រី​មិន​មានកូន​ប្រុស​-​ស្រី​ណា​ម្នាក់ អាច​បន្តវេន​សិល្បៈ​ពី​អ្នកស្រី និង​ស្វាមី ខណៈ​ពេល​អ្នកស្រី​នៅ​តែ​ស្រឡាញ់ និង​នឹក​ដល់​វិស័យ​សិល្បៈ​នៅឡើយ រហូត​មក​ទល់​នា​ពេល​នេះ ។
ជា​អ្នកសិល្បៈ​ទាំង​ប្តី និង​ប្រពន្ធ អ្នកស្រី​សក្តិ សាកេ​តម​យ៉ូ​រ៉ា និង​លោក​សូម ដូ​រិ​ន បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ទសវត្សរ៍ ហើយ​អ្នកស្រី​និង​ស្វាមី ក៏​មាន​ស្នាដៃ​នៅ​ក្នុង​ការ​ដឹកនាំ​រឿង​ផង​ដែរ ។

យ៉ាងណា បច្ចុប្បន្ន​អ្នកស្រី និង​ស្វាមី មិន​មានកូន​ជា​អ្នក​បន្តវេន​នោះ​ឡើយ ទើប​អ្នកស្រី​បង្ហាញ​ការ​សោកស្តាយ ដ្បិត​សិល្បៈ​គឺ​អ្នកស្រី និង​ស្វាមី​នៅ​តែ​ស្រឡាញ់​រហូត​ដង្ហើម​ចុង​ក្រោយ ។ ជាមួយនឹង​ការ​បង្ហាញ​រូបភាព​ចាស់​ៗ​ពី​សកម្មភាព​សម្តែង​កូនប្រុស​-​ស្រី​របស់​អ្នកស្រី​កាលពី​អតីតកាល នោះ អ្នកស្រី សក្តិ សាកេ​តម​យូ​រ៉ា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា បងប្អូន​នៅ​ចាំ​ទេ​ឆ្នាំ​1997​តួឯក​ស្រី​និង​តួឯក​ប្រុស​ក្នុង​រឿង​ទុក្ខ​ស្រី​ប្តី​ព្រាត់ ផលិត​ដោយ​ទូរទស្សន៍​អប្សរា​ស្នាដៃ​និពន្ធ​ដោយ​សម្តេច​តេ​ជោ ហ៊ុន​សែន ដឹកនាំ​រឿង​ដោយ​លោក​សោម ដូ​រី​ន ។

អ្នកស្រី​បញ្ជាក់​ថា តួ​ទាំង​២​ជា​កូន​របស់ខ្ញុំ​ទាំង​២​នាក់ ឥឡូវ​គាត់​ឈប់​សំដែង​ហើយ ខ្ញុំ​ដាច់​ពូជ​អ្នក​បន្តរ​វេន​ហើយ ម្យ៉ាង​ខ្ញុំ​ទាំង​២​កាន់តែ​តែ​ជរា ហើយ​តែ​នៅ​ស្រឡាញ់​វិស័យ​ភាពយន្ត​ដដែល ។ អ្នកស្រី​ថា ប្តី​ខ្ញុំ​សំដែង​តាំងពី​ឆ្នាំ​1958 អ្នក​ជំនាន់​គាត់​បាន​ទៅ​ចោល​គាត់​អស់ហើយ ។

ជា​ការ​កត់សម្គាល់ កន្លង​មក​អ្នកស្រី សក្តិ សាកេ​តម​យូ​រ៉ា ធ្លាប់​បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​ថា ទោះ​ពេល​ប​ច្ចុ​ប​បន្ន​អ្នកស្រី និង​ស្វាមី​មាន​វ័យ​កាន់តែ​ចាស់ជរា​ក៏​ពិតមែន ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ និង​សន្សំ​ចិត្ត​ចង់​វិល​មក​ការ​ផលិតភាព​យន្ត​ថ្មី​ៗ​ទៀត នៅ​ក្នុងអំឡុងពេល​ណាមួយ ខណៈ​ពេល​ដែល​កូន​របស់​អ្នក​ទាំង​ពីរ​មិន​មាន​អ្នក​ស្នង​សិល្បៈ​ពី​ពួក​លោក​ឡើយ ។

អ្នកស្រី​បញ្ជាក់​ថា ប្រឡូក​ក្នុង​សិល្បៈ​នេះ​ប្រមាណ​៥​ទសវត្សរ៍​មក​ហើយ ហេតុនេះ​ចិត្ត​នៅ​តែ​ស្រឡាញ់ ចំណែក​កូនចៅ​មិន​មាន​អ្នក​ស្នង​ឡើយ គឺ​ពួក​គេ​ធ្វើការ​ជា​មន្ត្រីរាជការ​ទាំងអស់ ។ អ្នក​ស្រី​ថា ចិត្ត​ស្រឡាញ់ គឺ​នៅ​តែ​ស្រឡាញ់ ព្រោះ​ស្វាមី​គាត់​បាន​ចូល​ថតកុន​តាំងពី​ឆ្នាំ​១៩៥៨ ទោះជា​គាត់​ចាស់​ក៏​គាត់​នៅ​តែ​ស្រឡាញ់ ហើយ​បើ​គាត់​មាន​កម្លាំង​គាត់​នឹង​ផលិត​ទៀត តែ​ឡូ​វ​គាត់​មិន​ទាន់​មាន​កម្លាំង​នៅឡើយ​ទេ ប៉ុន្តែ​ចិត្ត​នៅ​ទន្ទិញ​ពាក្យ​ថា ស្រឡាញ់​សិល្បៈ​នេះ​ដដែល ។

អ្អ្នកស្រី សក្តិ សាកេ​តម​យូ​រ៉ា បាន​លើក​ឡើង​បន្ថែម​ថា ចាប់តាំងពី​ឆ្នាំ​១៩៨៧ អ្នកស្រី និង​ស្វាមី បាន​ចាប់ផ្តើម​បើក​ផលិតកម្ម សោម​ដូ​រិ​ន ដែល​វណ្ណ​កម្ម​ទី​១ ដែល​បាន​ផលិត​នោះ គឺ​រឿង «​ឆ្អែតចិត្ត​» បន្ទាប់​មក​មានរឿង «​កញ្ញា​ម្ទេស​ទុំ​» «​ទឹក​រាំ​ផ្កា​រាំ​» «​ប្រ​ម៉ាត់​ប្រ​ម៉​ង់​» និង​រឿង​ជា​ច្រើន​ទៀត ដែល​អ្នកស្រី​និង​ស្វាមី​បាន​ផលិត​ឡើង ។

អ្នកស្រី​បន្ត​ថា ចំពោះ​រឿង​ដែល​អ្នកស្រី និង​ស្វាមី ថត​ទាំង​អស់នោះ ភាគច្រើន​គឺជា​រឿង​ដែល​អ្នកស្រី​បាន​សរសេរ​ស្នាដៃ​ខ្លួនឯង ពោល​គឺ​មិន​មាន​ទិញ​សិទ្ធិ​រឿង​គេ​មក​ផលិត​ឡើយ ខណៈ​ពេល​ដែល​នៅ​មានរឿង​មួយ​ចំនួន​ទៀត​ដែល​អ្នកស្រី​បាន​សរសេរ​ហើយ​នៅ​មិន​ទាន់​បាន​ថត​នៅឡើយ​។

យ៉ាងណា​ បើ​តាម​អ្នកស្រី សក្តិ សាកេ​តម​យូ​រ៉ា ប្រសិនបើ​អ្នកស្រី​បាន​ចេញ​ថត​ភាពយន្ត​ជា​ថ្មី​វិញ​នោះ រឿង​ដំបូង​ដែល​អ្នកស្រី​នឹង​ថត គឺ​រឿង «​ជីវិត​របស់​អ្នកស្រី​និង​ស្វាមី​ផ្ទាល់​» ដែល​និយាយ​អំពី​ការ​តស៊ូ​របស់​អ្នកស្រី និង​ស្វាមី ដែល​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ប៉ុន្មាន​ជំនាន់​មកនេះ ដើម្បី​ឲ្យ​ទស្ស​និកជន​បាន​ជ្រាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ