ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងតម្លៃសំបុត្រការប្រគុំតន្រ្តី របស់ Taylor Swift នៅប្រទេសសិង្ហបុរី ដែលមានតម្លៃរាប់រយដុល្លារ

4 ខែ មុន

(កម្សាន្ត)៖ ការប្រគុំតន្រ្តី របស់ Taylor Swift គឺ The Eras Tour កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក…

(កម្សាន្ត)៖ ការប្រគុំតន្រ្តី របស់ Taylor Swift គឺ The Eras Tour កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលបង្ហាញពីការវិលត្រឡប់របស់តារាប៉ុបរូបនេះមកអាស៊ីអាគ្នេយ៍បន្ទាប់ពីរយៈពេល៩ឆ្នាំចាប់តាំងពីការប្រគំតន្ត្រី 1989 ។

តារាប៉ុបរូបនេះបានត្រលប់មកប្រគុំតន្រ្តីនៅសិង្ហបុរី ជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែល Taylor Swift នឹងច្រៀងចំនួន ៦ shows នៅពហុកីឡដ្ឋានជាតិសិង្ហបុរីដែលមានកៅអីចំនួន ៥៥,០០០។

ការប្រគុំតន្ត្រីរបស់ Taylor នឹងចែកចេញជា ៣ដំណាក់កាល ចាប់ពីថ្ងៃទី២-៣-៤ ខែមីនា សម្រាកចំនួន២ថ្ងៃ ហើយបន្តនៅថ្ងៃទី ៧-៨-៩ ខែមីនា។

ដូចដែល The New York Post បានព្យាករណ៍ Swifties អ្នកគាំទ្រនាងនៅប្រទេសសឹង្ហបុរី មានការរំភើបចិត្ត នឹងការប្រគុំតន្រ្តីរបស់នាង ក្នុងនោះតម្លៃសំបុត្រមានចាប់ពី ៣២៨ដុល្លារ ដល់ ៥៥០ដុល្លារ តម្លៃសំបុត្រអាចប្រែប្រួល និងរួមបញ្ចូលការចំណាយបន្ថែមនៅពេលបង់ប្រាក់។

ជាពិសេស Taylor Swift នឹងបង្ហាញខ្លួនជាមួយ Sabrina Carpenter នៅឯការប្រគុំតន្ត្រីនាពេលខាងមុខនៅប្រទេសសិង្ហបុរី។ នាង Sabrina Carpenter អាយុ ២៥ឆ្នាំ គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ