ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​នៅ​PJ ចិនដែល​បើក LUM​BOR​GHINI ពណ៌​ទឹកក្រូច​​បុ.ក​មនុស្ស​ស្លា.ប់

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ជនសង្ស័យ​ឈ្មោះ FU ZHONG HUA ភេទ​ប្រុស ដែល​បើករថយន្ដ LUMBORGHINI…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ជនសង្ស័យ​ឈ្មោះ FU ZHONG HUA ភេទ​ប្រុស ដែល​បើករថយន្ដ LUMBORGHINI ពណ៌​ទឹកក្រូច ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​មុខ​ក្រុមហ៊ុន SDB លើ​មហាវិថី​សហ​ព​ន្ធ័​រុ​ស្សី ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ (PJ) ។

សូម​បញ្ជាក់​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ជនល្មើស​បង្ក​គ្រោះថ្នាក់​ចរណ៍​បណ្តាល​ឲ្យ​អ្នក​ដទៃ​ស្លាប់ ។ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណៈជន​មេត្តា​ជ្រាប​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្ន​ពេញ បាន​ទទួល​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១២៦៧ ចុះ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ។

បន្ទាប់​ពី​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ពិនិត្យ​ភស្តុ​តាង​ក្នុង​សំណុំរឿង​មាន​លក្ខណៈ​គ្រប់គ្រាន់ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ឈ្មោះ FU ZHONG HUA ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន ពី​បទ​.​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ (​បើកបរ​ក្នុង​ល្បឿន​លឿន និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​មាន​អត្រា​ជាតិ​អាល់កុល ០.៨៦ mg/L) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​SDB លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​មាន​បញ្ញតិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៨៥ កថាខណ្ឌ​ទី​២ ចំណុច ខ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​ពី​បទ​.​រត់គេច​ខ្លួន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ រួច​ប​ញ្ជួ​ន​ជនសង្ស័យ និង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ (​ពោល​គឺ​ទុក​ជូន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជនសង្ស័យ នោះ​ជា​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​លោក​ចៅក្រម​) ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១២ និង​៤៤​នាទី​រំលង​អធ្រាត្រ​ឈ្មោះ FU ZHONG HUA ភេទ​ប្រុស ជា​ជនជាតិ​ចិន បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក LAM BORHINI HURACAN STO ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​កម្ពុជា F.R ៩៩៩ ផលិត​ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ​រុ​ស្សី ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​អត្រា​ជាតិ​អាល់កុល ០.៨៦ mg/L លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ពីក្រោយ​អ្នក​បើក​ម៉ូតូ​ម្នាក់ ភេទ​ប្រុស ដែល​ធ្វើ​ដំណើរ​ដោយ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​នៅ​និង​កន្លែង ហើយ​អ្នកបើកបរ​រថយន្ត បើក​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ជាមួយ​អ្នក​រួម​ដំណើរ​ចំនួន ២​នាក់​ជា​ជនជាតិ​ចិន ។

អត្ថបទសរសេរ ដោយ