ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញរោងនិងពិធីមង្គល​របស់លោកតា​លោកយាយក៏​ផ្អើលពេញហ្វេសបុក

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ពិតជា​ថ្មី​ប្លែក​ទៀត​ហើយ ក្រោយ​បងប្អូន​មួយ​ចំនួន​អាច​នឹង​មានការ​យល់​ច្រឡំ​ថា លោកតា​លោកយាយ​មួយគូកំពុង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ផ្អើល​ពេញ​បណ្តាញ​សង្គម ដោយ​រូបភាព​នេះ​ត្រូវ​បាន​ចែកចាយ​ដោយ​ចៅស្រី​លោកតា និង​លោកយាយ​នោះ ។ ជា​ការ​ពិត​ណាស់ លោកតា​គ្រោង​ឈុត​កូនកំលោះ​ពិតជា​ស្រស់​សង្ហា…

រាជធានី​ភ្នំពេញ ៖ ពិតជា​ថ្មី​ប្លែក​ទៀត​ហើយ ក្រោយ​បងប្អូន​មួយ​ចំនួន​អាច​នឹង​មានការ​យល់​ច្រឡំ​ថា លោកតា​លោកយាយ​មួយគូកំពុង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ផ្អើល​ពេញ​បណ្តាញ​សង្គម ដោយ​រូបភាព​នេះ​ត្រូវ​បាន​ចែកចាយ​ដោយ​ចៅស្រី​លោកតា និង​លោកយាយ​នោះ ។

ជា​ការ​ពិត​ណាស់ លោកតា​គ្រោង​ឈុត​កូនកំលោះ​ពិតជា​ស្រស់​សង្ហា លោកយាយ​គ្រោង​ឈុត​កូនក្រមុំ​ពិតជា​ស្រស់​សោភា បាន​ផ្ទឹម​ចងដៃ​បាច់​ផ្កាស្លា​ដូច​ជា​ពិធី​មង្គលការ​ពិត​ៗ​ទទួល​បានការ​សារ​ទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ក្រោយ​បងប្អូន​ច្រឡំ​ថា ស្មាន​តែ​ពួក​គាត់​ការ​មែនទែន តែ​ពេល​បានដឹង​ការ​ពិត​ដាច់​ផ្ងារ​តែ​ម្តង ។

តើ​បងប្អូន​អាច​ទស្សន៍​ទាយ​បាន​ទេ​ថា នេះ​ជា​ពិធី​អ្វី​អោយ​ប្រាកដ​នោះ? មាន​ទាំង​ការ​ចងដៃ​ផង បាចផ្កា​ស្លា ដាក់​អក​កេះ​ផង ជួល​ល្ខោន​ផង ហើយ​អ្វី​ដែល​កាន់​ភ្នា​ក់​ផ្អើល​នោះ មាន​ញាតិ​មិត្ត​ច្រើន​តុ​លើស​ពី​ការ​រំពឹង​ទុក ដោយ​ការ​ល្មម​ៗ​នៅ​ស្រុកស្រែ​ចំការ​សុំ​ចាញ់​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា នេះ​ជា​ពិធី «​ចម្រើន​ព្រះ​ជន្ម​វឌ្ឍន​មង្គល » ចំពោះ​លោកតា​លោកយាយ ដោយ​ជា​ការ​មូលមតិ​របស់​កូន​ៗ​ក្នុង​ការ​លើករាសី​ចម្រើន​ព្រះ​ជន្ម​ដល់​អ្នក​មានគុណ​ក្នុង​ថ្ងៃ​ពិសេស​មួយ​នេះ ពោល​នេះ​ជា​ការ​តបស្នង​សងគុណ​ចំពោះ​អ្នក​មានគុណ ក៏​ដូច​ជា​ការ​បំពេញ​នូវ​ភាព​កត្តញ្ញូ​កត្តវេទិតា​ធម៌​ចំពោះ​ព្រះ​រស់ ដែល​មានឈ្មោះ​ថា ពុក​និង​ម៉ែ​នេះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព ប្រភព​ពី​ចៅស្រី
ប​ង្តើ​តរបស់​លោកតា​លោកយាយ​អោយ​ដឹង​ថា កាលពី​កន្លង​ទៅ ជំនាន់​លោកតា​លោកយាយ​មិន​បាន​ធ្វើ​ជា​ពិធី​មង្គល​អ្វី​ធំដុំ​នោះ​ឡើយ គឺ​បាន​ត្រឹម​អង្គការ​ចាប់​គូ​អោយ តែ​ដោយ​ភ័ព្វនិស្ស័យ​រួម​រស់នៅ​ជាមួយ​គ្នា​ចេះ​យល់​យល់ចិត្ត​គ្នា រហូត​បានកូន​៩​នាក់ (​ស្រី​៥​នាក់ និង​ប្រុស​៤​នាក់​) ។ មិនតែប៉ុណ្ណោះ នា​បច្ចុប្បន្ន​តា​យាយ​មួយគូ​នេះ មាន​ចៅ​រហូត​ដល់​ទៅ​២២​រូប​ផង​ដែរ​នោះ ។

ប្រភព​ពី​ចៅ​បន្ត​ថា លោកតា​ឈ្មោះ ចិន ខាវ អាយុ​៦៥​ឆ្នាំ ចំណែក​លោកយាយ​នៅ​តែ​ក្មេង​ឈ្មោះ អោម សយ អាយុ​៦៦​ឆ្នាំ ដោយ​ពិធី​មួយ​នេះ​ធ្វើ​ឡើង​នៅ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដោយ​មាន​ញាតិ​មិត្ត​ច្រើន​កុះករ រហូត​ដល់​ទៅ ៣៥០​តុ មានការ​អក​កេះ និង​ល្ខោនបាសាក់​ផង​នោះ ពោល​សប្បាយ​ផ្តាំ​ចាស់​តែ​ម្តង​។

ចៅ​តា​ខាវ និង​យាយ​សយ​បន្ត​ថា ពិធី​ដែល​ធ្វើ​ឡើង​នេះ ដោយ​កាលពី​ជំនាន់​លោកតា​លោកយាយ​ខ្លួន​នោះ​អាច​មិន​មាន​ខាន់ស្លា ដូច្នេះ ចម្រើន​ព្រះ​ជន្ម បែប​ជា​មាន​ចំណងដៃ​ធ្វើ​ដូច​ការ​គឺ​ម្យ៉ាងដែរ គឺ​បាន​ទាំង​ពីរ ពិតជា​ប្លែក ហើយ​ការ​ធ្វើ​ឡើង​នេះ​សុទ្ធតែ​មានការ​ស្រុះគ្នា​ពី​កូនចៅ ដូច​ពាក្យចាស់​ពោល​ថា « ចង្កឹះ​មួយ​បាច់​កាច់​មិន​បាត់ » នោះ ។

គួរ​បញ្ជាក់​ដែរ​ថា កូន​លោកតា​លោកយាយ​មិនមែន​ជា​អ្នកមាន​ខ្លាំង​ណាស់ណា​នោះ​ឡើយ ខ្លះ​ធ្វើការ​រោងចក្រ ខ្លះ​ជា​កសិករ តែ​សំខាន់​ពួក​គាត់​មាន​កូនចៅ​ច្រើន មាន​ញាតិ​មិត្ត​ចូលរួម​ច្រើន ដូច្នេះ​ការ​អ​ញ្ចើ​ញ​ភ្ញៀវ​ក៏​ច្រើន​នោះ​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ​.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ