ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​កា.ប់​ក.ម្ទេ.ច​​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​ជាង​៣,០០០​ម៉ែត្រក្នុងស្រុកឯកភ្នំ

2 ខែ មុន

ខេត្តបាត់ដំបង ​៖ ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់ (​សាច់​មង​) ប្រវែង​ប្រមាណ​៣,៥០០​ម៉ែត្រ និងវត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ប្រជា​សហ​គម​ន៍ និងមន្ត្រី​មូលដ្ឋាន​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល​កា.ប់​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ…

ខេត្តបាត់ដំបង ​៖ ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់ (​សាច់​មង​) ប្រវែង​ប្រមាណ​៣,៥០០​ម៉ែត្រ និងវត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ប្រជា​សហ​គម​ន៍ និងមន្ត្រី​មូលដ្ឋាន​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល​កា.ប់​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​តាម​គោលដៅ​នានា​ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ  តែ​គេ​ពុំ​បាន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​បាន​ទេ​ សូ​ម្បី​តែ​ឈ្មោះ​ជនល្មើស​ក៏​គេ​មិន​ទាន់​ស្គាល់​ដែរ ​។

​សេចក្ដ៍រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា  មន្ត្រី​មូលដ្ឋាន និង​កម្លាំង​សហ​គម​ន៍​​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជ​ល​ផល​បាន​បើក​យុទ្ធនាការ​មួយ​ប្រាវ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទឹកដី​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​​ ។

សេចក្ដី​រាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​បាន​ធ្វើការ​បង្ក្រាប​បទល្មើស​នេះ​ចំនួន​០៣​ទីតាំង នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង គឺ​ចំណុច​ក្បាល​ក្របី  ចំណុច​ពាម​ព្រែក​ត្រសក់ និង ចំណុច​​ពាម​ក្បាល​តោ​ល ​។  នៅ​ក្នុង​របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ កម្លាំង​ចម្រុះ​បាន​កាប់​កំទេច​ចោល​នូវ​វត្ថុ​តាង​រូ​ម​មាន៖

​១-សាច់​មង​ប្រវែង​៣,៥០០​ម៉ែត្រ  ២-​ប​ង្កោ​ល​ឈើ​ចំនួន​៦៥០​ដើម  ៣-ឡុ​ក​ចាប់​ត្រី​ចំនួន​២២​កន្លែង  និងព្រ​លែង​កូន​ត្រី​ចូល​ទឹក​វិញ​ជិត​១០០​គីឡូក្រាម​ ។  ប៉ុន្តែ​របាយ​ការ​ណ៍​​នេះ គេ​ពុំ​បាន​បញ្ជាក់​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់ ឬ កំណត់​ពី​អត្តសញ្ញាណ​ជនល្មើស​ឬ​ម្ចាស់​បទល្មើស​នេះ​ទេ​ ។

សូម​បញ្ជាក់​ថា  បច្ចុប្បន្ន​ ក្រៅពី​មន្ត្រី​ជលផល​ដែល​តែង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់  នៅ​មាន​កម្លាំង​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន​ទៀត ដែល​បាន​បង្កើត​ស្នាក់​ការ ដាក់​កម្លាំង​ប្រចាំការ​នៅ​គ្រប់​ទីកន្លែង នៅ​ក្នុង​តំបន់​ទន្លេសាប ដើម្បី​ចេញ​ល្បាត​ស្វែងរក​បង្ក្រាប​បទល្មើស​នេសាទ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ជន​ទុច្ចរិត​។    

ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច គេ​សង្កេត​ឃើញ​បាន​ធ្វើ​ឡើងជា​ប្រចាំកាប់​កំទេច​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​របស់​ជនល្មើស​ច្រើន​រាប់​ពាន់​ម៉ែត្រ​មួយ​លើក​ៗ ​។​ ប៉ុន្តែ​ច្រើន​ឆ្នាំ​ហើយ  គេ​ពុំ​ទាន់​ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ណា​ម្នាក់ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ឡើយ បើ​ទោះជា​ឧ​បករ​ណ៍​នេ​សាទ​ល្មើសច្បាប់​ស្ទើរ​គ្រប់​ប្រភេទ​ ។

​ជា​ពិសេស ​បទល្មើស​ប្រភេទ​ «​បណ​រ៉ាវ​» រាប់​ពាន់​រាប់​ម៉ឺន​ម៉ែត្រ ត្រូវ​បាន​កាប់​បំផ្លាញ ឬ​ដុត​កំទេច​ចោល​ក្ដី​ ។ ប៉ុន្តែ​យ៉ាងណា  គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ និង  ដាក់​កម្លាំង​ប្រចាំ​នៅ​តំបន់​ទន្លេសាប ដើម្បី​ចុះ​ទប់​ស្គា​ត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នេះ​៕ ​

អត្ថបទសរសេរ ដោយ