ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាងតូចជាង១ខួបលេងអំពូលភ្លើងជំនាងផ្ទះ ឆ.ក់យ៉ាងរន្ធ.ត់ត្រឹមមួយប៉ប្រិចភ្នែក

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់​អាយុជាង១ខួបបានស្លា.ប់ភ្លាមៗ ខណៈដែលម្ដាយជាប់រវល់តែដាំស្ល

0:00
0:00

រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់​អាយុជាង១ខួបបានស្លា.ប់ភ្លាមៗ ខណៈដែលម្ដាយជាប់រវល់តែដាំស្ល មិនបានមើលមួយភ្លែត នាងបានដើរទៅចាប់កាន់លេងអំពូលភ្លើងជំនាងផ្ទះ បណ្ដាលឱ្យរបូតជ័រការពារគល់អំពូល ធ្វើឱ្យគល់អំពូលនៅទទេ ។ លុះពេលនាងយកដៃកាន់ចំគល់អំពូលនោះ ក៏ត្រូវបានចរន្តអគ្គិសនីឆ.ក់ បណ្ដាលឱ្យដួលដេកស្លា.ប់ភ្លាមៗ នៅក្បែរជំនាងផ្ទះនោះតែម្ដង។

ហេតុការណ៍ដ៏រន្ធ.ត់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងផ្ទះខាងលើ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះ​រូបនោះឈ្មោះ ម៉ម ស្រីពេជ្រ អាយុ១ខួប៩ខែ មានឪពុកឈ្មោះ ម៉ម រស្មី អាយុ៥០ឆ្នាំ ជាមន្ត្រីរាជការ ប៉ុន្តែពុំដឹងថាស៊ីវិលឬកងកម្លាំងប្រដាប់អាវុធនោះទេ ចំណែកម្ដាយឈ្មោះ ថូ ឃន អាយុ៤០ឆ្នាំ ហើយនាងរងគ្រោះគឺជាកូនទី២ក្នុងចំណោមបងប្អូន២នាក់ ។

ស្ត្រីជាម្ដាយបានប្រាប់ឱ្យនគរបាលដឹងថា នៅមុនពេលកើតហេតុ គាត់នៅផ្ទះតែ២នាក់កូនស្រីរូបនេះប៉ុណ្ណោះ ដោយបុរសជាប្ដីរបស់គាត់បានចេញទៅធ្វើការងារបាត់ ។ ចំណែកឯកូនច្បងរបស់គាត់ម្នាក់ទៀតបានទៅរៀន។ លុះជិតដល់វេលាម៉ោងបាយថ្ងៃត្រង់ គាត់បានរៀបចំដាំស្លនៅចង្ក្រានបាយ ហើយខណៈនោះភ្លេចខ្លួនមិនបានមើលមួយភ្លែត ក៏ស្រាប់តែឮកូនស្រីស្រែកយំខ្លាំងៗ ។ ភ្លាមនោះគាត់ក៏ប្រញាប់រត់ទៅមើល ឃើញកូនស្រីកាន់អំពូលភ្លើងនោះ គាត់បានដឹងថាកូនស្រីត្រូវចរន្តអគ្គិសនីឆក់ ក៏ដកឌុយភ្លើងចេញភ្លាមៗដែរ។

ស្ត្រីរូបនោះបាននិយាយទៀតថា កូនស្រីបានដួលដេកនៅក្បែរជំនាងផ្ទះ ហើយគាត់បានស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើល បន្ទាប់មកបាននាំយកកូនស្រីទៅរកគ្រូពេទ្យនៅក្នុងភូមិឱ្យជួយសង្រ្គោះដែរ​ ប៉ុន្តែពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា កូនស្រីគាត់បានស្លា.ប់បាត់ទៅហើយ ទើបគាត់នាំយកស.ពកូនស្រីវិលទៅផ្ទះវិញ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍កន្ទោក ខណ្ឌកំបូលឱ្យចុះទៅពិនិត្យតែម្ដង។

ក្រោយទទួលបានដំណឹងខាងលើនេះភ្លាម​ នគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់កន្លែងកើតហេតុ រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធនីភ្នំពេញឱ្យចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ។

ក្រោយការពិនិត្យលទ្ធផលបានបញ្ជាក់ថាក្មេងស្រីរងគ្រោះស្លា.ប់ដោយសារចរន្តអគ្គិសនីឆ.ក់ប្រាកដមែន ដោយជ័រគម្របការពារគល់អំពូលបានរបូត ធ្វើឱ្យគល់អំពូលនៅទរ​ទេ ទើបពេលនាងកាន់បណ្ដាលឱ្យឆ.ក់ស្លា.ប់បែបនេះទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ