ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អ្នកបើកបរ​ LUMBORGHINI បង្ក​គ្រោះថ្នាក់​នៅ​​មហាវិថី​សហ​ព​ន្ធ័​រុ​ស្សី បុកគេស្លា.ប់ទៅ​សាលាដំបូង

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ម៉ាក LUMBORGHINI ពណ៌​ទឹកក្រូច ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ម៉ាក LUMBORGHINI ពណ៌​ទឹកក្រូច ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​មុខ​ក្រុមហ៊ុន SDB មហាវិថី​សហ​ព​ន្ធ័​រុ​ស្សី ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ ស្លា​.​ប់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​មុន​នេះ ។

សូម​បញ្ជាក់ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​០១:០០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ម៉ាក LUMBORGHINI ពណ៌​ទឹកក្រូច ពាក់​ផ្លា​ក​លេខ កម្ពុជា F.R.999 និង​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប​1V-9127 នៅ​ចំណុច​មុខ​ក្រុមហ៊ុន SDB មហាវិថី​សហ​ព​ន្ធ័​រុ​ស្សី ភូមិ​ប៉ប្រក​ជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ ស្លា​.​ប់​។

មូលហេតុ​គ្រោះថ្នាក់​នេះ គឺ​អ្នកបើកបរ​រថយន្ត​បើកបរ​លឿន និង​បើក​ក្នុង​ស្ថានភាព​មាន​ជាតិ​អាល់កុល ០.៨៦ mg/L និង​បើក​រត់គេច​ពី​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​ម្ចាស់​រថយន្ត​បង្ក​ឈ្មោះ FU ZHONGHUA ភេទ​ប្រុស ជនជាតិ​ចិន និង​រថយន្ត​យក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ