ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះឃ្លាំងដេប៉ូលក់ឈើ ក្នុងសង្កាត់ផ្សារដើមថ្កូវ ​ផ្អើលឡានទឹកចុះមកបា.ញ់ពន្លត់ជាង៣០គ្រឿង​

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អណ្ដាតភ្លើងសន្ធោសន្ធៅឆាបឆេះឃ្លាំងដេប៉ូឈើ គឹម ជូលី នៅក្នុងខណ្ឌចម្ការមន

រាជធានីភ្នំពេញ ៖ អណ្ដាតភ្លើងសន្ធោសន្ធៅឆាបឆេះឃ្លាំងដេប៉ូឈើ គឹម ជូលី នៅក្នុងខណ្ឌចម្ការមន បង្កការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញចេញរថយន្តបង្ការ និងសង្គ្រោះជាច្រើនគ្រឿងដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៩យប់​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឃ្លាំងដេប៉ូជូលី លក់ឈើគ្រប់ប្រភេទ ផ្ទះលេខ៨១៣ ផ្លូវលេខ៩៧ ភូមិ៤ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ សុខ ភ័ក្ត្រចិត្ត ភេទប្រុស អាយុ៧៧ឆ្នាំ មុខរបរលក់ឈើ ។ ទីតាំងកើតហេតុ​ជាប្រភេទសំណង់ដែកប្រក់ស័ង្កសី ​មាន​ទំហំ​១៥ម៉ែត្រx០៨ម៉ែត្រ ។ ឆេះខូចខាតសម្ភារៈឃ្លាំងដែកប្រក់ស័ង្កសី រួមទាំងឈើអស់ប្រហែល៣០% ហើយឆេះរាលដាលដល់ផ្ទះឈើទំហំ៧ម៉ែត្រ x២៥ម៉ែត្រចំនួន១ខ្នងអស់ទាំងស្រុង ។ ចំពោះមូលហេតុឆ្លងចរន្តអគ្គិសនី ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើង និងផ្សែងហ៊ុយចេញពីទីតាំងកើតហេតុខាងលើ ដោយឃើញមិនស្រួល អ្នកភូមិក្បែរនោះបានស្រែកហៅគ្នាឱ្យយកបំពង់ឧស្ម័នជួយពន្លត់ និងខ្លះទៀតបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំជំនួយពីមន្ត្រីជំនាញ ។

ក្រោយពីទទួលបានដំណឹងខាងលើ​នេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរា​គមន៍ផងដែរ។ ក្នុងការអន្តរាគមន៍បាញ់ពន្លត់​គ្រោះអគ្គិភ័យខាងលើ​ មន្ត្រីជំនាញបានប្រើប្រាស់រថយន្ត​ពន្លត់អគ្គីភ័យអស់ចំនួន៣២គ្រឿង ធ្វើការបាញ់ទឹកទៅកាន់តំបន់កំពុងឆេះ និងផ្ទះដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ការរាលដាលផងដែរ។

ជុំវិញករណីអគ្គិភ័យខាងលើនេះ មន្ត្រីជំនាញបានឱ្យដឹងថា ការទប់ស្កាត់ប្រព្រឹត្តទៅយ៉ាងរលូន និងមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ទាំងពលរដ្ឋ និងមន្ត្រីជំនាញ។

ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅកាន់តំបន់ដែលឆេះធ្វើការត្រួតពិនិត្យបឋម តែមិនទាន់អាចបញ្ជាក់បាននៅឡើយពីមូលហេតុដែលបង្កឱ្យមានការឆាបឆេះនោះទេ ។

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមស្ត្រីជាប្រពន្ធរបស់ម្ចាស់ទីតាំងបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់​បានអង្គុយលេងនៅមុខផ្ទះ ស្រាប់តែមិនដឹងមូលហេតុអ្វីមានហុយផ្សែងខ្លាំងចេញពីផ្ទះផ្នែកខាងក្រោយ ហើយគាត់ក៏​បើកទ្វាររត់ចូលទៅខាងក្រោយផ្ទះ ឃើញអណ្ដាតភ្លើងឆេះសន្ធោសន្ធៅឈើនិងកំណត់ឈើរួមសម្ភារ:ផ្សេងៗទៀតកំពង់ឆាបឆេះដោយបានយកបំពង់បាញ់ពន្លត់អគ្គិភ័យបាញ់ច្រើនបំពង់នៅតែមិនរលត់ទើបរត់ចេញមកខាងក្រៅទូរសព្ទសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យរហូតក្រោយមកក៏ឃើញរថយន្តជាច្រើនអង្គភាពបានចុះមកបាញ់ពន្លត់ ។

សូមបញ្ជាក់ដែរថា ការខូចខាតឈើតិចតួចទេ ឈើដែលឆេះមិនមែនឈើប្រណិតទេគឺឈើប្រភេទដើមអំពិលទឹកដែលទិញពីម្ដុំច្រាំងបាក់ច្បារអំពៅ និងសម្ភារ:ផ្សងទៀតគឺឆាបឆេះខូចទាំងអស់ដូចប្រអប់ទប់និងខ្សែភ្លើងរួមឈើមួយចំនួន ។

ក្នុងនោះដែរ ផ្ទះជួលក៏ម្ចាស់ផ្ទះមកអះអាងមុខសមត្ថកិច្ចដោយអាណិតមិនប្ដឹង​ប្តល់​ទាមទារសំណងថ្លៃជួសជុលផ្ទះទេ ឱ្យទុកលុយដើម្បីជួសជុលផ្ទះប្រកបរបរបន្តទៀតចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ