ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ផឹក​ធ្វើ​អ្វី បើ​ផឹក​មិន​ស្រវឹង​» នេះ​ជា​ពាក្យ​ដែល​ពេល​ខ្លះ​ទំនងជា​ការ​និយាយ លេងសើច បង្កើត​បរិយាកាស​សប្បាយ​នៅ​ក្នុង​ពេល​មានការ​ជុំ​ជួប​គ្នា​យ៉ាង​ក្តី ។ តែ​ពាក្យ​នេះ​ហាក់​ស្តែង​ចេញ​ឱ្យ​ឃើញ​ឥរិយា​បទ​របស់​បុគ្គល​មួយ​ចំនួន​នៅ​ពេល​បាន​ទទួលទាន​គ្រឿង​ស្រវឹង​ម្តង​ៗ​ហើយ​ត្រូវ​ផឹក​ឱ្យ​ទាល់តែ​ស្រវឹង​ទើប​ឈប់ ។ បើ​ផឹក​មិន​ទាន់​ស្រវឹង ហើយ​មាន​គេ​ទៅ​ឃាត់…

«​ផឹក​ធ្វើ​អ្វី បើ​ផឹក​មិន​ស្រវឹង​» នេះ​ជា​ពាក្យ​ដែល​ពេល​ខ្លះ​ទំនងជា​ការ​និយាយ លេងសើច បង្កើត​បរិយាកាស​សប្បាយ​នៅ​ក្នុង​ពេល​មានការ​ជុំ​ជួប​គ្នា​យ៉ាង​ក្តី ។ តែ​ពាក្យ​នេះ​ហាក់​ស្តែង​ចេញ​ឱ្យ​ឃើញ​ឥរិយា​បទ​របស់​បុគ្គល​មួយ​ចំនួន​នៅ​ពេល​បាន​ទទួលទាន​គ្រឿង​ស្រវឹង​ម្តង​ៗ​ហើយ​ត្រូវ​ផឹក​ឱ្យ​ទាល់តែ​ស្រវឹង​ទើប​ឈប់ ។ បើ​ផឹក​មិន​ទាន់​ស្រវឹង ហើយ​មាន​គេ​ទៅ​ឃាត់ ឬ​ទៅ​ហាម​ពួក​គាត់​នឹង​លើក​ទស្សនៈ​ថា «​ផឹក​ធ្វើ​អ្វី​បើ​ផឹក​មិន​ស្រវឹង​»​មក​និយាយ​ភ្លាម ។

«​ផឹក​ធ្វើ​អី​បើ​ផឹក​មិន​ស្រវឹង​» គឺជា​ផឹក​ជំរុញ​អោយ​មនុស្ស​ផឹក​រហូត​ដល់​ស្រវឹង ។ ដូច្នេះ ពាក្យ​នេះ​អាច​បណ្តាល​អោយ​មនុស្ស​ជោរ​ផឹក​រហូត​ដល់​ស្រវឹង​ហើយ​បង្កើត​ជា​គ្រោះថ្នាក់​ផ្សេង​ៗ ។ ដូច្នេះ​ទំនងជា​មាន​មនុស្ស​មិន​តិច​ទេ ដែល​មាន​ទម្លាប់​បាន​ផឹក​ហើយ គឺ​ត្រូវ​តែ​ផឹក​ឱ្យ​ទាល់តែ​ស្រវឹង ។ ផឹក​ទាល់តែ​ស្រវឹង អាច​បង្ក​ជា​បញ្ហា​ច្រើន​យ៉ាង​ដល់​អ្នក​ផឹក និង​សង្គម រួម​ទាំង​សង្គម​គ្រួសារ និង​សង្គម​ជាតិ ។

ដូច​គេ​ដឹង​ហើយ​ថា គ្រឿង​ស្រវឹង គេ​អាច​ទទួលទាន​បាន​នៅ​ក្នុង​កម្រិត​មួយ​សមរម្យ ។ ផឹក​តាម​ក្រិត​ក្រម​សុខាភិបាល​មិន​ដល់​ថ្នាក់​និយាយ​ថា សុរា​អាច​ជួយ​សុខភាព​នោះ​ទេ ។ តែ​យ៉ាង​ហោច​ណាស់​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ អ្នក​ញៀន​សុរា​ខ្លះ​បាន​ពោល​ថា ការ​ផឹកសុរា​បន្តិចបន្តួច គឺ​ដើម្បី​ឱ្យ​បាយ​ឆ្ងាញ់ ។ នៅ​ក្នុង ន័យ​នេះ​សុរា​មិន​នាំ​ឱ្យ​មានទោស​នោះ​ទេ ។

ក្រៅពី​ប៉ះពាល់​សុខភាព សុរា ឬ​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឱ្យ​ខាតបង់​ថវិកា និង​ពេលវេលា ។ គ្រឿង​ស្រវឹង ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា ជា​ទឹក​ប្តូរ​និស្ស័យ ។ អ្នក​ស្លូត​ផឹកសុរា​អាច​ប្រែ​ទៅ​ជា​មនុស្ស​កាច មនុស្ស​ប្រកាន់​ដែល​នាំ​ឱ្យ​មាន​ជម្លោះ និង​បង្ក​ហិ​.​ង្សា​ជាមួយ​គេឯង​ជាដើម ។
ពោល​អ្នក​ស្រវឹង​អាច​កើតជា​រាគៈ ជា​សេចក្ដី​ត្រេកត្រអាល​ក្នុង​កាមគុណ​នាំ​ទៅ​ជា​ចាប់​រំ​លោ​.​ភ​ប្រពន្ធ​កូន​គេ ។ អ្នក​ស្រវឹង​អាច​កើតជា​ទោសៈ សេចក្ដី​ប្រទូស្ដ​ដល់​សត្វ និង​សង្ខារ កើតជា​ក្តីក្តាំ ។ អ្នក​ស្រវឹង​អាច​មោហៈ ក្នុង​ខ្លួន គឺ​សេចក្ដី​វង្វេង មិនដឹង​តាម​ពិត ។

ក្តី​វិនាស​ពី​សុរា ឬ​ស្រា​បៀរ​ដែល​គេ​ទទួលទាន​ដល់​ថ្នាក់​ស្រវឹង តាម​សម្តី​ដែល​ថា «​ផឹក​ធ្វើ​អ្វី បើ​ផឹក​មិន​ស្រវឹង​នោះ​» គឺជា​មូលហេតុ​មួយ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​សង្គម​កំពុង​ព្រួយបារម្ភ ។ គ្រោះថ្នាក់​ចរាចរណ៍​ជា​ក្តី​វិនាស​ភ្លាម​ៗ​ដែល​កើត​ចេញពី​គ្រឿង​ស្រវឹង ។ គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឱ្យ​ខ្លួន​បាត់​អាយុជីវិត និង​អ្នក​ផ្សេង​ទៀត​បាត់​បង់ជីវិត ឬ​របួស​ផង​ដែរ​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត ។
ការ​ទទួលទាន​គ្រឿង​ស្រវឹង ដល់​ថ្នាក់​បាត់ស្មារតី មិន​អាច​គ្រប់គ្រង​ខ្លួន​បាន​នាំ​ឱ្យ​ខ្លួន​បាត់បង់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ផង​ដែរ ។

សរុប​មក​វិញ គេ​មិន​គួរ​ណា​ផឹក​ដល់​ថ្នាក់​ឱ្យ​ខ្លួន​ធ្លាក់​ក្នុង​សភាព​ស្រវឹង​បាត់ស្មារតី​នោះ​ឡើយ ។ ទស្សនៈ​ថា «​ផឹក​ធ្វើ​អ្វី បើ​ផឹក​មិន​ស្រវឹង​»​នេះ​គួរតែ​លាង​ជម្រះ​ចេញពី​ខួរក្បាល​អ្នក​ផឹក បើសិនជា​គេ​មិន​ចង់​ស្តាយក្រោយ ដោយសារ​តែ​គ្រោះថ្នាក់​បណ្តាល​មក​ពី​ស្រវឹង ។
គេ​គួរ​នាំ​គ្នា​ប្រកាន់​យក និង​លើក​មក​និយាយ​នូវ​សារ​អប់រំ​នានា​ដូច​ជា​ថា ទទួលទាន គ្រឿង​ស្រវឹង​ដោយ​ការ​ទទួលខុសត្រូវ ឬថា ផឹកស្រា​ត្រឹម​បាយ​ឆ្ងាញ់ បាន​ហើយ ៕ ដោយ ៖ សារាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ