ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋគ្រប់រូបចង់បានចំណូល ឬការងារបន្ទាប់មកចង់បានលំនៅដ្ឋានសមរម្យមានអាហារ ទទួលទានបីពេលក្នុងមួយថ្ងៃ ។ ក្រៅពីអាហារ និងលំនៅដ្ឋានពលរដ្ឋត្រូវការសេវាសុខាភិបាលល្អសម្រាប់ព្យាបាលជំងឺ និងសេវាអប់រំល្អសម្រាប់កូនចៅរបស់ពួកគេមានល្អអនាគត ។ ដើម្បីបានរបស់ទាំងអស់នេះ មនុស្សបានខិតខំប្រឹងប្រែងតស៊ូនៅក្នុងជីវិត។…

ពលរដ្ឋគ្រប់រូបចង់បានចំណូល ឬការងារបន្ទាប់មកចង់បានលំនៅដ្ឋានសមរម្យមានអាហារ ទទួលទានបីពេលក្នុងមួយថ្ងៃ ។ ក្រៅពីអាហារ និងលំនៅដ្ឋានពលរដ្ឋត្រូវការសេវាសុខាភិបាលល្អសម្រាប់ព្យាបាលជំងឺ និងសេវាអប់រំល្អសម្រាប់កូនចៅរបស់ពួកគេមានល្អអនាគត ។

ដើម្បីបានរបស់ទាំងអស់នេះ មនុស្សបានខិតខំប្រឹងប្រែងតស៊ូនៅក្នុងជីវិត។ ពីដំបូងគេខិតខំរៀនសូត្រ និងធ្វើការ ។ ដើម្បីសម្រេចក្តីប្រាថ្នាខាងលើវាជាប់ជាប់ទាក់ទងនឹងគោលនយោបាយដឹកនាំរបស់ប្រទេសផងដែរ។ ប្រទេសនីមួយៗមានស្ថានភាព និងការដឹកនាំខុសៗគ្នា ។ ប្រទេសអភិវឌ្ឍមានសេវាសង្គមល្អ ។ ចំណែកប្រទេសក្រីក្រសេវាសង្គមមិនល្អនិងមិនគ្រប់គ្រាន់នោះឡើយ ។

កម្ពុជាដែលបានដើរចេញពីសង្គ្រាមផ្ទៃក្នុងទាំងស្រុង កាលពីឆ្នាំ១៩៩៨បានកំពុងដើរឆ្ពោះទៅ រកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣៥ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានផ្តល់អាទិភាពលើការកសាងមូលធនមនុស្ស និងពង្រឹងសេវាសុខាភិបាល ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ទិដ្ឋភាពសង្គម ទីផ្សារអចលទ្រព្យមានតម្លៃខ្ពស់លើសពីចំណូលរបស់ពលរដ្ឋ ។

ទោះជាវិស័យដីធ្លីបានជាប់គាំងដោយសារវិបត្តិកូវីដ១៩ តាំងពីឆ្នាំ២០១៩មកប៉ុន្តែផ្ទះ និងដីធ្លីមិនធ្លាក់ថ្លៃឡើយ ។ផ្ទះមួយល្វែងដែលមានតម្លៃជាមធ្យម៦ម៉ឺនដុល្លារ នៅភ្នំពេញ ពលរដ្ឋជាច្រើនពិបាករកលុយទៅទិញផ្ទះទាំងនោះ ។ ជាទូទៅពលរដ្ឋទិញផ្ទះបង់រំលាស់ជាមួយអត្រាការប្រាក់ខ្ពស់និងមានហានិភ័យពីការបោកប្រាស់ផងដែរ ។ រដ្ឋាភិបាលបានគាំទ្រដល់ការវិនិយោគលើការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ ពលរដ្ឋក្រីក្រ ប៉ុន្តែយន្តការនេះដើរយឺត និងមានឧបសគ្គច្រើន ។ លំនៅដ្ឋានដែលមានតម្លៃថោកច្រើននៅឆ្ងាយពីទីក្រុងពេកដែលពលរដ្ឋពិបាកធ្វើដំណើរ ដូច្នេះគម្រោងនេះហាក់ មិនសូវបានជោគជ័យឡើយ ។

វិស័យអប់រំរដ្ឋាភិបាលបានកំពុងធ្វើកំណែទម្រង់ជាពិសេសការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្រោមគោលការណ៍ «ចេះគឺជាប់»។ ចេះ គឺជាប់ ត្រូវគេមើលឃើញថា ធ្វើឱ្យយុវជនខិតខំរៀនសូត្រហើយការប្រឡងបានធានានូវភាពត្រឹមត្រូវ គ្មានការបើក ចម្លងគ្មានការធ្លាយវិញ្ញាសាមុនពេលប្រឡង គ្មានកិច្ចអន្តរាគមន៍ជាដើម ។ សាលាជំនាន់ថ្មីរបស់រដ្ឋដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងទទួលបានការគាំទ្រពីគុណភាព។

ទោះ​យ៉ាងណា ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ត្អូញត្អែរ​ពី​គុណភាព​សិក្សា​នៅ​តាម​សាលា​រដ្ឋ​។​សាលា​ឯកជន បាន​រីក​ដូច​ផ្សិត​ពី​ថ្នាក់​ម​តេ​យ្យ​ដល់​ថ្នាក់ឧត្តម​សិក្សា ។​សាលា​ឯកជន​ដែល ជា​ជម្រើស​សម្រាប់​អ្នកមាន​ប្រាក់​មាន​តម្លៃ​ខ្ពស់​ដែរ​បើ​ធៀប​ចំណូល​ពលរដ្ឋ ពិសេស​ចំណូល​របស់​មន្ត្រីរាជការ ។ ទំនង​បើ​សាលា​រដ្ឋ​មានគុណ​ភាពល្អ​ពលរដ្ឋ​ជា​ច្រើន​នឹង​មិន​យក​កូន​ទៅ​ដាក់​សាលា​ឯកជន​នោះ​ឡើយ ។​វិស័យ​សុខាភិបាល កម្ពុជា​បាន​ផ្តល់​បណ្ណ​ក្រីក្រ​ដើម្បី​ពលរដ្ឋ​ក្រីក្រ​ទទួល​សេវា​ព្យាបាល​ដោយ​មិន​គិតថ្លៃ ។

មន្ត្រីរាជការ កម្មករនិយោជិត មាន​បណ្ណ​ប​.​ស​.​ស ប្រើប្រាស់ ដើម្បី​ទទួល​បាន​សេវា​ព្យាបាល​ដោយ​មិន​គិតថ្លៃ​។ ប៉ុន្តែ​ជា​ញឹកញាប់ ពលរដ្ឋ​បាន​រិះគន់​ពី​ក្រមសីលធម៌​គ្រូពេទ្យ​ និង​ភាព​ខ្វះចន្លោះ​នៅ​ក្នុង​ដំណើរ​ព្យាបាល​ពលរដ្ឋ​ពី​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន ។​ពលរដ្ឋ​អ្នកមាន​ប្រាក់​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស ។​ការ​ផ្ដល់​សេវា​សង្គម​កាន់តែ​ល្អ​របស់​រដ្ឋ​ជា​ក្ដី​ប្រាថ្នា​របស់​ពលរដ្ឋ ។ ពលរដ្ឋ​ចង់​មានការ​ងារ​ធ្វើ​មាន​ប្រាក់​ចំណូល​សមរម្យ​ជាមួយ​សេវា​សង្គម​គ្រប់គ្រាន់ ហើយ​បាន​ធានា​ថា នៅ​ពេល​មានការ​ងារ​ធ្វើ​ពលរដ្ឋ​ប្រាកដជា​មាន​លំនៅ​ដ្ឋា​ន​សមរម្យ មាន​ថវិកា​ចាយវាយ​ប្រចាំ​ថ្ងៃ ។

ក្រៅពី​នេះ​នៅ​ពេល​ឈឺ​មាន​ពេទ្យ​ល្អ​ព្យាបាល​ជំងឺ​មាន​សាលារៀន​ប្រកបដោយ គុណភាព សម្រាប់​កូន​រៀន​។ មានការ​ងារ​ធ្វើ​មាន​ប្រាក់​បង់ពន្ធ​ជូន​រដ្ឋ ហើយ​រដ្ឋ​ផ្តល់​សេវា​សាធារណ​គឺជា​ការ​រស់នៅ​បែប​ស៊ី​វី​ល័យ​ដែល​ពលរដ្ឋ​ចង់បាន ។ នៅ​ពេល​សេវា​ទាំងអស់​ខាងលើ​ល្អ​គឺ រដ្ឋាភិបាល​ភិ​បាល​នឹង​ដណ្តើម​បាន​បេះដូង​ពី​ពលរដ្ឋ និង​ជា​សុខដុមរមនា​របស់​សង្គម​កម្ពុជា​៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ