ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យសារភាពប្រាប់មូលហេតុ ក្រោយ​ប្រល័.យជីវិតស្ត្រីម្នាក់​ក្នុងចម្ការដំឡូងក្រោយផ្ទះ

5 ខែ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ យុវជន​ម្នាក់​ខឹង​ស្ត្រីបាន​បាន​ជេរម៉ែ និង​ទំនាស់​ពាក្យ​សម្ដីគ្នា​ខ្លាំង​ៗ រហូត​​ឈាន

​ខេត្ត​សៀម​រា​ប ៖ យុវជន​ម្នាក់​ខឹង​ស្ត្រីបាន​បាន​ជេរម៉ែ និង​ទំនាស់​ពាក្យ​សម្ដីគ្នា​ខ្លាំង​ៗ រហូត​​ឈានដល់យកដាវកាប់ បណ្តាល​ឱ្យស្ត្រីរូបនោះបាត់បង់ជីវិត​ ។

​ហេតុការណ៍​​ខាងលើនេះ​បានបង្កការភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ចម្ការ​ដាំដំឡូង ខាង​ក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ក្របៅ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ហត្ថ​មូលដ្ឋាន​ស្រុក​ជីក្រែង បាន​​ឱ្យដឹងនៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២៤ ​នេះ​ថា មាន​ករណីឃា.តកម្មបង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សំ ស៊ី ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ​មាន​ទីលំនៅក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ ដោយ​យក​ដា.វ​កា.ប់​ទៅ​លើ​​ស្ត្រីម្នាក់ ​បណ្ដាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះឈ្មោះ ហ៊ា​វ ហ៊ុ​ច ភេទ​ស្រី អាយុ​៣១​ឆ្នាំ ​មានទីលំនៅ​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ។​

​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​នេះ ភ្លាម​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាន​ចុះ​ទៅ​អង្កេត​ស្រាវជ្រាវ​នៅ​ចំណុច​កើតហេតុ​ខាងលើ ។ លុះដល់​វេលា​ម៉ោង​១០​និង​៤០​នាទី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​មកសួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ។ ​បន្ទាប់​ពី​សួរនាំ​រួច ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លា.ប់​​ស្ត្រី​រង​គ្រោះ​ប្រាកដ​​មែន ។ មូលហេតុ ដោយសារ​​ស្ត្រី​​រង​គ្រោះ​បាន​ជេ​ម៉ែ​ខ្លួន និង​មាន​ទំនាស់​ពាក្យ​សំដី​​គ្នាទៀតផង ​។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ កម្លាំង​​សមត្ថកិច្ច​​បាន​ដកហូត​វត្ថុ​តាង​រួម​មានដា.វចំនួន​១​ដើម​ជា​វត្ថុ​តាងរបស់​ជន​ស​ង្ស​យ័ ដែល​ធ្វើ​សកម្មភាព​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បន្ត​ទៅ​តុលាការ​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​ ។ ចំណែក ស.ពស្ត្រី​រង​គ្រោះ ត្រូវបានសមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ