ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុមកំពុងធ្វើសកម្មភាព ត្រូវម្ចាស់ផ្ទះ​ទាន់ ស្រែក​ឆោឡោ ផ្អើលនាំគ្នាដេញតាមចាប់​

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាពគាស់​ផ្ទះ​​មួយកន្លែង

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាពគាស់​ផ្ទះ​​មួយកន្លែង តែ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់ស្រែក​ឆោឡោ​ផ្អើល​សមត្ថកិច្ច​ដេញ​តាមតាំងពី​សង្កាត់​ពងទឹក រហូត​ដល់​បុរី​មួយ​កន្លែង​ក្នុង​សង្កាត់​ដង្កោ ទើប​ឃាត់ខ្លួន​បាន ​។

​ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង​ម៉ោង​៣​និង​១០​នាទី​​ឈានចូលព្រឹក​​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​រ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ ហើយក្រុមជនសង្ស័យត្រូវសមត្ថកិច្ច​ដេញតាម​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្នុង​បុរី ហុ​ក​ឆេ​ង ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មិន​ទាន់​ឱ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ប្រុស​ចំនួន​៣​នាក់ និង​ស្ត្រី​ម្នាក់ និង​បាន​ដកហូត សម្ភារៈ​វត្ថុ​តាំង​មួយ​ចំនួន ជា​ឧបករណ៍សម្រាប់​ធ្វើ​សកម្មភាព រួម​ទាំងរ៉ឺ​ម៉ក​ម៉ូតូ​អេ​ត​ចាយ​មួយ​គ្រឿង​ផង​ដែរ ។

សមត្ថកិច្ច​ខណ្ឌដង្កោ បានឱ្យ​ដឹង​ថា ​មុនពេល​ឃាត់ខ្លួនជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់នោះ​​បាន គឺ​កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក បាន​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ពេល​នោះ​បាន ទទួល​ដំណឹង​តាម​ទូរ​សព្ទពី​ជន​រង​គ្រោះ​ថា មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ពេល​នោះ​ជនសង្ស័យ​ទាំងនោះ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​អេ​ត​ចាយ​រត់គេច ហើយ​ជន​រង​គ្រោះ​ក៏​បើក​ដេញ​តាម​ប៉ផាប់ចាប់ពភីង ដោយ​មាន​កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ​ចុះ​ផ្ទាល់​ដោយ លោក វរសេនីយ៍ឯក ជឹ​ម​ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ រហូត​ចូល​ដល់​ក្នុង​បុរី​ហុ​ក​ឆេ​ង ជិត​ស្ពានដែក​ចម្ការ​ដូង ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ទើប​ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ទាំងនោះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ