ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! Mbappe សម្រេចចិត្ត​ទៅ​យក​ថ្លៃ​ពលកម្ម​ជិត​២៥០​លាន​ដុល្លារ​ពី Real Madrid

2 ខែ មុន

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស BBC កាលពី​ថ្ងៃ​ទី​

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស BBC កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ កន្លង​ទៅ បាន​រាយការណ៍​ថា កំពូល​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe របស់​ក្លិប Paris St-Germain បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្លិប Real Madrid នៅ​រដូវក្ដៅ​នេះ ដោយ​គ្មាន​តម្លៃ​ផ្ទេរ (Free Agent) ។

ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​វ័យ​២៥​ឆ្នាំ បាន​ប្រាប់​ក្លិប PSG ថា រូបគេ​នឹង​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ ស្រប​ពេល​ដែល​កុងត្រា​ជាមួយ​ក្លិប​ជើងឯក​លី​គ​កំពូល​បារាំង នឹង​អស់​សុពលភាព​នៅ​ចុងខែ​មិថុនា ខាង​មុខ​នេះ​។

ប្រភព​ពីសារ​ណ៏​ត៌​មាន BBC បាន​រាយការណ៍​ថា Mbappe មិន​ទាន់​បាន​ចុះ​កុងត្រា​ជា​ផ្លូវការ​ណាមួយ​ជាមួយនឹង Real Madrid នៅឡើយ​ទេ ប៉ុន្តែ​កិច្ចព្រមព្រៀង​អាច​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ពេល​ខាង​មុខ​។ ប្រភព​ដដែល​បន្ថែម​ថា Mbappe គ្រោង​នឹង​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ជាមួយ Real Madrid ដោយ​កីឡាករ​ម្ចាស់​ជើងឯក​ពានរង្វាន់ FIFA World Cup ឆ្នាំ ២០១៨ រូប​នេះ នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​ចំនួន ១៦​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល បូក​នឹង​ប្រាក់​បន្ថែម​សម្រាប់​ការ​ចុះហត្ថលេខា​លើ​ទឹកប្រាក់​ចំនួន ១៦២​លាន​ដុល្លារ ដែល​ត្រូវ Real Madrid បង់​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​លើ​សិទ្ធិ​ផ្សព្វផ្សាយ​ផ្សេង​ៗ របស់​ខ្សែប្រយុទ្ធ​កំពូល​ល្បឿន​រូប​នេះ​។

លោក Carlo Ancelotti គ្រូបង្វឹក​ក្រុម Real Madrid បាន​គិត​រួច​ហើយ​អំពី​របៀប​ដែល​នឹង​ប្រើប្រាស់ Mbappe នៅ​ក្នុង​ក្រុម​លោក ដោយ​ក្នុង​នោះ ខ្សែបម្រើ​អង់គ្លេស Jude Bellingham នឹង​ដើរតួ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ខណៈ​ដែល​កីឡាករ​ប្រេ​ស៊ី​ល Vinicius Jr នឹង​លេង​ប្រយុទ្ធ​ខាងឆ្វេង ហើយ Mbappe នឹង​លេង​ប្រយុទ្ធ​ទាំង​ខាងឆ្វេង និង​កណ្ដាល​។ ជាមួយ​គ្នា​នោះ ប្រសិនបើ​ខ្សែបម្រើ​ក្រូ​អាត Luka Modric ចាក​ចេញពី Real Madrid នៅ​រដូវក្ដៅ​នេះ នោះ Mbappe នឹង​ទទួល​បាន​អាវ​លេខ ១០ ដែល​រូបគេ​ពាក់​ជាមួយ​ក្រុម​មាន់គក​បារាំង​។

គួរ​រំលឹក​ថា ខ្សែប្រយុទ្ធ Kylian Mbappe បាន​ផ្លាស់​ពី​ក្លិប AS Monaco មក​ចូលរួម​ជាមួយ​ក្លិប PSG កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​តម្លៃ ១៨០​លាន​អឺ​រ៉ូ​។ ខ្សែប្រយុទ្ធ​រូប​នេះ​បង្ហាញខ្លួន​សរុប​២៩០​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ២៤៣​គ្រាប់ ដោយ​ជួយ​ក្រុម​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង​៥​ដង Coupe de France ៣​ដង Coupe de la Ligue ២​ដង និង French Super Cup ៣​ដង​ផង​ដែរ​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ