ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បាន​កំពុង​អនុវត្ត​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ជា​ពិសេស​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​លើ​អ្នកបើកបរ​តាម​ដងផ្លូវ​សាធារណៈ ។ គ្រឿង​ស្រវឹង​ត្រូវ​គេ​ដឹង​ថា ជា​ផ្នែក​មួយ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​នៅ​កម្ពុជា ។ ប៉ូលិស​បាន​ផ្តើម​រឹត​បន្តឹង​ត្រួតពិនិត្យ​សារធាតុ​អាកុល​នៅ​លើ​អ្នកបើកបរ ចាប់ពី​ដើមឆ្នាំ​២០២៤​នេះ​មក បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួន​ៗ​បាន​កើត​មាន​ឡើង​ដោយសារ​អ្នកបើកបរ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង ។…

សមត្ថកិច្ច​បាន​កំពុង​អនុវត្ត​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ជា​ពិសេស​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​លើ​អ្នកបើកបរ​តាម​ដងផ្លូវ​សាធារណៈ ។ គ្រឿង​ស្រវឹង​ត្រូវ​គេ​ដឹង​ថា ជា​ផ្នែក​មួយ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​នៅ​កម្ពុជា ។ ប៉ូលិស​បាន​ផ្តើម​រឹត​បន្តឹង​ត្រួតពិនិត្យ​សារធាតុ​អាកុល​នៅ​លើ​អ្នកបើកបរ ចាប់ពី​ដើមឆ្នាំ​២០២៤​នេះ​មក បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួន​ៗ​បាន​កើត​មាន​ឡើង​ដោយសារ​អ្នកបើកបរ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង ។

ករណី​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​បាន​កើត​មាន​ជា​ហូរហែ ។ អ្នកបើកបរ​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង តែងតែ​បើកបរ​ក្នុង​ល្បឿន​លឿន មិន​អាច​គ្រប់គ្រង​យានជំនិះ​បាន ។ អាស្រ័យ​ដូច្នេះ​ហើយ​បានជា​សង្កេត​ឃើញ​ថា នៅ​ពេល​អ្នកបើកប​រថយន្ត ហើយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​បាន​បង្ក​គ្រោះ​ម្តង​ៗ គ្រោះថ្នាក់​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ។ នៅ​ក្នុង​មួយ​ករណី​អាច​ស្លា​.​ប់​មនុស្ស​លើស​ពី​ម្នាក់​រួម​ទាំង​ការ​ខូចខាត​ទ្រព្យសម្បត្តិ បុគ្គល និង​សាធារណ​ជា​ច្រើន​ទៀត ។

ប៉ុស្តិ៍​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តោយ​ផ្លូវ​នានា ជា​ពិសេស នៅ​ភ្នំពេញ និង​នៅ​ពេល​រាត្រី​ជា​សំខាន់ ។ នៅ​ភ្នំពេញ​យុវជន និង​បុរស ស្ត្រី ដែល​និយម​ចេញ​ក្រៅ​ផ្ទះ​ទទួលទាន​គ្រឿង​ស្រវឹង​បាន​ជជែក​គ្នា​ហើយ​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​វិធានការ​ត្រួតពិនិត្យ​សារធាតុ​គ្រឿ​ងស្រវឹង​នោះ​ធ្វើ​ឱ្យ​ពួក​គេ​ពិបាក​ចេញ​ទៅ​ទទួលទាន​ស្រវឹង​នៅផ្ទះ ។

អ្នក​និយម​ពិសា​សុរា និង​ស្រា​បៀរ​ហាក់​មិន​សប្បាយចិត្ត​ចំពោះ​វិធានការ​នេះ ។ ពួក​គេ​បាន​ជជែក​គ្នា​ពី​កន្លែង​ដែល​សមត្ថកិច្ច​ឧស្សាហ៍​ដាក់​ពង្រាយ​កម្លាំង​ត្រួតពិនិត្យ ហើយ​ប្រាប់​គ្នីគ្នា​កុំឱ្យ​ឆ្លងកាត់​ចំណុច​ទាំងនោះ ។ អ្នកខ្លះ​ទៀត​បើ​ទទួល​បាន​ព័ត៌មាន​ពី​សមត្ថកិច្ច​ជា​មុន អំពី​ចំណុច ឬ​គោលដៅ​ដែល​ត្រូវ​ត្រួតពិនិត្យ​នោះ ពួក​គេ​ក៏​ចែកចាយ​ព័ត៌មាន​នោះ​ប្រាប់​គ្នា ដើម្បី​ជៀស​ពី​ប៉ូលិស ហើយ​អាច​ជុំ​គ្នា​ផឹក​បាន ។

ស្តាប់​ទៅ​ការ​មិន​បាន​ចេញ​ទៅ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ក្រៅ​ផ្ទះ គឺជា​ការ​លំបាក​របស់​ពួក​គាត់ ។ សម្រាប់​អ្នក​និយម​ទទួលទាន​គ្រឿង​ស្រវឹង បើ​ទោះ​មិន​មានកម្ម​វិធី​ជា​ផ្លូវការ ដូច​ជា មាន​ពិធី​អាពាហ៍ពិពាហ៍​ជាដើម​នោះ​ទេ​ក៏​ពួក​គាត់​ត្រូវ​តែ​ជួបជុំ​គ្នា ដើម្បី​ទទួលទាន​សុរា​ដែរ ។អ្នក​និយម​សុរា​បារម្ភ​ពី​ការ​មិន​បាន​សេព​គ្រឿង​ស្រវឹង ប៉ុន្តែ​គេ​កម្រ​លឺ​ពួក​គាត់​និយាយ និង​បារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​បណ្តាល​ឱ្យ​គាត់​ស្លា​.​ប់ ឬ​ធ្វើ​ឱ្យ​អ្នក​ដទៃ​បាត់បង់​ជីវិត ជាយថាហេតុ​ណាស់ ។ មាន​ពេល​ខ្លះ​អ្នក​និយម​ទទួលទាន​គ្រឿង​ស្រវឹង​បាន​សរសើរ​ខ្លួន​ថា ស្រវឹង​ហើយ​អាច​បើករថយន្ត​មក​ដល់​ផ្ទះ​បាន​ទៀត ។ ក្នុង​ករណី​នេះ​គេ​មិន​បាន​លឺ​ទាល់តែ​សោះ​ពី​ការ​បារម្ភ​របស់​ពួក​គាត់​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ពី​ការ​ស្រវឹង​នោះ ។

ពួក​គាត់​មិន​បាន​និយាយ​ស្តាយក្រោយ​ពី​ការ​ដែល​ខ្លួន​ស្រវឹង​ហើយ​នៅ​តែ​ហ៊ាន​កាន់​ចង្អូ​ត​រថយន្ត​ទៀត​នោះ ។ ជា​សំណាង​ដែល​ពួក​គាត់​អាច​បើកបរ​មក​ដល់​គោលដៅ ក្នុង​ស្ថានភាព​ស្រវឹង ។ ចុះបើ​មាន​គ្រោះថ្នាក់​ចរាចរណ៍ តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​ដែល​គេ​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ដោយ​មិន​បានដឹង​ខ្លួន បើជា​រងគ្រោះថ្នាក់​ដោយសារ​អ្នក​ដែល​បាន​ស្រវឹង​នោះ​ទៅ​វិញ?

ពលរដ្ឋ​ខ្មែរ​បាន​បាត់បង់​ជីវិត​លើ​ដងផ្លូវ​ក្នុង​មួយ​ថ្ងៃ​ៗ​ពី​៤​ទៅ​៥​នាក់ ។ ដរាបណា​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​យល់​ពី​គ្រោះថ្នាក់ ហើយ​នៅ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែល​បាន​ហាម​មិន​ឱ្យ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​នោះ​វិធានការ​រឹត​បន្តឹង​ច្បាប់​ដូច​ជា ការ​ត្រួតពិនិត្យ​សារធាតុ​ស្រវឹង​លើ​អ្នកបើកបរ​នេះ​ហាក់​មិន​បាន​ផល​នោះ​ឡើយ ។

ការ​ខ្លាច និង​គេច​ពី​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច មិន​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​នៅ​កម្ពុជា​នោះ​ទេ ។ មាន​តែ​ការ​យល់​ពី​ច្បាប់​ខ្លាច​ច្បាប់ និង​នាំ​គ្នា​អនុវត្ត​ច្បាប់​ទើប​កម្ពុជា​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ពី​អ្នកបើកបរ​ស្រវឹង​នេះ​បាន ។
ក្នុង​ន័យ​នេះ យុទ្ធនាការ​អប់រំ​ផ្នែក​ច្បាប់​អោយ​មានការ​យល់​ច្បាស់​អំពី​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ចំណោម​ពលរដ្ឋ ពិសេស​ចាប់ពី​ក្មេង​ៗ​ទៅ​គួរ​ក្លាយជា​យុទ្ធសាស្ត្រ​យូរអង្វែង ដើម្បី​ទប់ស្កាត់​ការ​ស្លា​.​ប់​តាម​ដងផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ