ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា.ច់​ផ្ងារ​! ពេល​ឃើញ​ចំនួន​ទឹកប្រាក់​វិក្កយបត្រ​បង់ពន្ធ​ផ្ល​យ ចាយមួយជាតិមិនអស់

2 ខែ មុន

សហរដ្ឋ​អាម៉េរិក ៖ កំពូល​អ្នក​ប្រដាល់​អាមេរិក ផ្ល​យ មេ​យ​វេ​ដឺ (Floyd Mayweather) បាន​បង្ក​ការ​ភ្ញាក់

សហរដ្ឋ​អាម៉េរិក ៖ កំពូល​អ្នក​ប្រដាល់​អាមេរិក ផ្ល​យ មេ​យ​វេ​ដឺ (Floyd Mayweather) បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម តាម​រយៈ​ការ​បង្ហាញ​វិក្កយបត្រ​បង់ពន្ធ​លើ​ទឹកប្រាក់​ដ៏​ច្រើន​មហាសាល បើ​ទោះបីជា​រូបគេ​បាន​ចូល​និវត្តន៍​ពី​ប្រដាល់សកល​អាជីព និង​មានការ​ប្រកួត​ក្រៅផ្លូវការ ឬ Exhibition Bouts ត្រឹមតែ​២​ប្រកួត កាលពី​ឆ្នាំ​មុន យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ SPORTbible ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

Floyd Mayweather បាន​ព្យួរ​ស្រោមដៃ​ចូល​និវត្តន៍​កាលពី​ឆ្នាំ ២០១៧ ជាមួយនឹង​បាន​កត់ត្រា​ប្រកួត ៥០​ដង ឈ្នះ​ទាំងអស់ និង​ផ្តួល​គូប្រកួត​ឱ្យ​បោះបង់​ការ​ប្រកួត​២៧​ដង ខណៈ​ការ​ប្រកួត​អាជីព​ចុង​ក្រោយ​របស់​អ្នក​ប្រដាល់​មាឌតូច​រូប​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ ២០១៧ ដោយ​បាន​ផ្តួល​អ្នកលេង​គុន​ចម្រុះ​អៀរ​ឡង់ Conor McGregor នៅ​ត្រឹម​ទឹក​ទី​១០ នៅ​ក្នុង​ការ​ប្រកួត​សកល​ចំនួន ១២​ទឹក​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ចាប់តាំងពី​ពេល​នោះ​មក Mayweather មិន​បាន​បញ្ឈប់​សកម្មភាព​ប្រដាល់​របស់​ខ្លួន ដោយ​តែងតែ​ធ្វើការ​ប្រកួត​ក្រៅផ្លូវការ​បន្តបន្ទាប់ ដោយ​បុរស​វ័យ​៤៦​ឆ្នាំ​រូប​នេះ បាន​ប្រកួត​ជាមួយនឹង​អ្នក​ប្រដាល់​ជប៉ុន Tenshin Nasukawa និង Mikuru Asakura តារា​យូ​ធូប​អាម៉េរិក Logan Paul និង​តារា​យូ​ធូប​អង់គ្លេស Deji ខណៈ​កាលពី​ឆ្នាំ​មុន រូបគេ​តទល់​ជាមួយ​អ្នកលេង​គុន​ចម្រុះ​អង់គ្លេស Aaron Chalmers និង​អាម៉េរិក John Gotti III ។ ចំណែក ការ​ប្រកួត​សងសឹក​ជាមួយនឹង​សត្រូវ​ចាស់ កំពូល​អ្នក​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) សម្រាប់​ការ​ប្រកួត​ក្រៅផ្លូវការ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក បន្ទាប់​ពី​មានការ​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល កាលពី​ឆ្នាំ​មុន​។

Mayweather នៅ​តែ​ទទួល​បាន​ប្រាក់​ចំណូល​ដ៏​ច្រើន បើ​ទោះបីជា​គេ​លែង​ជា​កីឡាករ​អាជីព​យ៉ាងណា​ក៏​ដោយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រាក់​ចំណូល​បាន​មក​ពី​អាជីព​របស់​គេ​មួយ​ភាគ​ធំ​ត្រូវ​បាន​កាត់​ចេញ បន្ទាប់​ពី​រូបគេ​បាន​បង្ហោះ​វិក្កយបត្រ​បង់ពន្ធ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចំនួន ១៨,០៤៧,១៨១​ដុល្លារ​អាម៉េរិក ដែល​បាន​បង្ហោះ​កាលពី​ស​ប្តា​ហ៍​មុន​។

ដោយ​ផ្អែក​លើ​ការ​វាយតម្លៃ កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ឆ្នាំ ២០២៣ ទ្រព្យសម្បត្តិ​របស់ Mayweather ត្រូវ​បាន​ប៉ាន់​ប្រមាណ ១.២​ពាន់​លាន​ដុល្លារ ហើយ​ការ​ទស្សន៍​ទាយ​ជំហរ​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ ២០២៤ គឺ​ពិបាក​ដោយសារ​ភាព​ប្រែប្រួល​នៃ​ការ​វិនិយោគ និង​ភាព​ចម្រុះ​នៃ​ការ​បណ្ដាក់ទុន​អាជីវកម្ម​របស់​អ្នក​ប្រដាល់​រូប​នេះ​។ ទោះជា​យ៉ាងណា ដោយ​ពិចារណា​លើ​កំណត់​ត្រា​អាជីវកម្ម វា​ពិតជា​អាច​ទៅ​រួច​ដែល​ទ្រព្យសម្បត្តិ​របស់ Mayweather ឈាន​ដល់ ១.៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២៤៕ (​ប្រភព ៖ SPORTbible និង Yahoo News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ