ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបន្ទប់ជួលរបស់និស្សិតនៅជាន់ទី២ ផ្អើលខណ្ឌសែនសុខ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បន្ទប់ជួល​របស់និស្សិតស្នាក់នៅជាន់ទី២ ត្រូវបានអគ្គីភ័យ​ឆាបឆេះ​ផ្សែងហុយខ្មួល

រាជធានីភ្នំពេញ៖ បន្ទប់ជួល​របស់និស្សិតស្នាក់នៅជាន់ទី២ ត្រូវបានអគ្គីភ័យ​ឆាបឆេះ​ផ្សែងហុយខ្មួលខ្មាញ់ បណ្ដាល​ឱ្យសម្ភារៈមួយចំនួនរងការខូចខាតស្ទើរតែទាំងស្រុង ។

ហេតុការណ៍​នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២និង​៥០នាទី​ថ្ងៃត្រង់​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែងលេខ៣៣ ផ្លូវលេខ​១០០៧ ស្ថិត​ក្នុងភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ ។

តាមនគរបាលមូលដ្ឋាន​បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ​ភ្លើង​បានឆាបឆេះផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីជាន់ទី២ ហើយ​បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គីភ័យ​ទៅអន្តរាគមន៍ ។ នៅក្នុងហេតុការណ៍នេះរ​ថយន្តពន្លត់អគ្គីភ័យចំនួន​៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ។

តាមឈ្មោះ សន ឧត្តម អាយុ៣៣ឆ្នាំ ជានិស្សិតដែលបានជួលស្នាក់នៅ បានឱ្យដឹងថា ផ្ទះ​ដែល​ត្រូ​បានក្រុមនិស្សិតជួលស្នាក់នៅ​ជាក្រុម ។ នៅមុនពេលកើតហេតុ នៅជាន់ទី២និស្សិតបានទៅរៀនអស់នៅសល់តែ​ក្មេងស្រីម្នាក់ ខណៈនោះស្រាប់តែ​​មាន​ភ្លើងឆេះ ហើយ​ក្មេងបានរត់ចុះមកប្រាប់ក្រុមនិស្សតដែលស្នាក់នៅខាងក្រោម ។

តាមនិស្សិតរូបនោះមានការសង្ស័យ​ថា អគ្គីភ័យនេះសង្ស័យ​បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆេះចេញពីបន្ទប់សម្រាប់ថតរូប។

តាមនគរបាលឱ្យដឹងថា អគ្គីភ័យនេះបានបំផ្លាញសម្ភារៈ​ស្ទើរតែ​ទាំងនៅជាន់ទី២រួមមានគ្រែ ពូក ទូរដាក់ខោអាវ កង្ហា និងសម្ភារៈ សិក្សា មួយចំនួនទៀត ។ ទោះបីជាយ៉ាងណា ភ្លើងពុំបានឆេះរាលដាលឡើយ ។ ចំពោះមូលហេតុនគរបាល​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះកំពុងតែធ្វើការស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ