ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករវ័យក្មេងទើបនឹងរះ Lee Kang-in ប្រឈមនឹងការសងសំណងរាប់លានដុល្លារទៅក្រុមហ៊ុនប្រេន ជាច្រើន

2 ខែ មុន

(សេអ៊ូល)៖ ខ្សែបម្រើវ័យក្មេង Lee Kang-in ដែលជាកីឡាករបាល់ទាត់ដែលទទួលបានការស្រលាញ់ចូលចិត្តខ្លាំងបំផុតក្នុងប្រទេសកូរ៉េខាងត្បូង បានប្រឈមមុខនឹងរលកនៃការរិះគន់ និងការធ្វើពហិការបន្ទាប់ពីមានរឿង មិនស្តាប់បង្គាប់ប្រធានក្រុមSon Heung-min។ យោងតាមប្រភពព័ត៌មានខ្សែបម្រើវ័យក្មេង…

(សេអ៊ូល)៖ ខ្សែបម្រើវ័យក្មេង Lee Kang-in ដែលជាកីឡាករបាល់ទាត់ដែលទទួលបានការស្រលាញ់ចូលចិត្តខ្លាំងបំផុតក្នុងប្រទេសកូរ៉េខាងត្បូង បានប្រឈមមុខនឹងរលកនៃការរិះគន់ និងការធ្វើពហិការបន្ទាប់ពីមានរឿង មិនស្តាប់បង្គាប់ប្រធានក្រុមSon Heung-min។

យោងតាមប្រភពព័ត៌មានខ្សែបម្រើវ័យក្មេង Lee Kang-in ក៏បានចេញមុខសុំទោសទៅអ្នកគាំទ្រ និងមិត្តរួមក្រុម បន្ទាប់ពីខ្លួនបានបង្កកំហុសនាំឱ្យកើតទំនាស់នៅក្នុងក្រុមជម្រើសជាតិ ហើយថែមទាំងធ្វើឱ្យប្រធានក្រុម Heung Min-Son របួសម្រាមដៃថែមទៀតផង ប៉ុន្តែអ្វីៗមិនបានធ្វើឱ្យប្រសើរសម្រាប់ខ្សែបម្រើវ័យ ២៣ឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។

ប៉ុន្មាន​ថ្ងៃ​មក​នេះ អ្នក​និយម​លេង​អ៊ីនធឺណិត​កូរ៉េ​ខាង​ត្បូង​បាន​រិះគន់​ Lee Kang-in ឥត​ឈប់​ឈរ។ អ្នកគាំទ្រថែមទាំងបានអំពាវនាវឱ្យធ្វើពហិការចំពោះម៉ាកយីហោដែលយកតារាបាល់ទាត់រូបនេះមកថតផ្សាយពាណិជ្ជកម្មជាមួយ។

បន្ទាប់ពីទទួលបានការរិះគន់ជាច្រើនថ្ងៃពីអ្នកនិយមលេងអ៊ីនធឺណិត នៅថ្ងៃទី១៩ ខែកុម្ភៈ ម៉ាកយីហោមាន់បំពង Arachi Chicken បានលុបរូបថត និងវីដេអូផ្សព្វផ្សាយរបស់ Lee Kang-in ចេញពីគេហទំព័ររ។

ហើយ KT ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តកំពូលមួយរបស់កូរ៉េ ក៏កំពុងព្យាយាមលុបរូប និងវីដេអូ ទាំងអស់របស់ Lee Kang-in នៅហាងរបស់ខ្លួនទូទាំងប្រទេសផងដែរ។ KT បានបន្តកិច្ចសន្យាជាមួយ Lee Kang In កាលពីខែមុន តែក្រុមហ៊ុនបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើខ្លួននឹងលុបចោលកិច្ចកុងត្រាជាមួយលោក Lee Kang-in ដែរឬទេ។ អ្នក​នាំ​ពាក្យ KT បាន​និយាយ​ថា​៖ «យើង​កំពុង​តាម​ដាន​បញ្ហា​នេះ ហើយ​ពិចារណា​លើ​មុំ​ជា​ច្រើន»។

ចំណែក Paris Baguette ដែលជាយីហោនំបុ័ងយីហោរបស់ SPC ក៏ស្ថិតក្នុងវិបត្តិផងដែរ ដោយសារតែកុងត្រាជាមួយក្លឹប PSG ។ ទោះបីជាក្រុមហ៊ុនមិនបានសហការដោយផ្ទាល់ជាមួយលោក Lee ក៏ដោយ ក៏រឿងអាស្រូវរបស់គាត់នៅតែមានផលប៉ះពាល់ដល់ការលើមុខមាត់ម៉ាករបស់ក្រុមហ៊ុន។

មិនត្រឹមតែប៉ុណ្ណោះទេ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​មិត្ត​រួម​ក្រុម Lee Kang In កំពុង​ជួប​ការ​លំបាក​ជា​ច្រើន។ អ្នកគាំទ្រជេរ ហែកអាវ និងអំពាវនាវឱ្យ Lee Kang In ចាកចេញពីក្រុមជម្រើសជាតិ។

ចំពោះការខូចខាត Lee Kang In ប្រឈមមុខនឹងសំណងទៅខាងម៉ាកយីហោខាងលើ ប្រហែលជា ទៅ៣ទៅ៥លានដុល្លារអាមេរិក។ យោងតាម The Korea Times បានបន្តថា កិច្ចសន្យាផ្សាយពាណិជ្ជកម្មនីមួយៗមានភ្ជាប់មកជាមួយនូវឃ្លាមួយចំនួនអំពីលទ្ធភាពនៃការលុបចោលកិច្ចសន្យា ប្រសិនបើតារាដែលផ្សាយពាណិជ្ជកម្មមានការជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាស៕ ប្រភព៖ koreaherald / koreajoongangdaily

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ