ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះក្បឿង១​ខ្នង ស្មើនឹង៣​ល្វែង ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់

2 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្នុងផ្ទះ ហើយ​ម្ចាស់ផ្ទះ​មិនដឹង បាន​ធ្វើ​ឱ្យ​កើតជា​

ខេត្ត​ព្រៃវែង ៖ ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្នុងផ្ទះ ហើយ​ម្ចាស់ផ្ទះ​មិនដឹង បាន​ធ្វើ​ឱ្យ​កើតជា​អគ្គី​ភ័យ​ឆាបឆេះ​អស់ផ្ទះក្បឿង១ខ្នង ស្មើនឹង​3​ល្វែង សរុប​ការ​ខូចខាត​អស់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​។

គ្រោះ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀបភ្លឺ​ថ្ងៃ​ទី​២០ ​កុម្ភៈ ឆ្នាំ២០២៤ នៅ​ចំណុច​ភូមិ​ព្រៃ​ក្រឡាញ់​តូច ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង​។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ក្បឿង មាន​ចំនួន​3​ល្វែង ទំហំ​បណ្ដោយ​១២​ម៉ែត្រ និងទទឹង​៨​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ មុត មាន ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ និង​ប្រពន្ធ​ឈ្នោះ ឆែម មុំ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​នេះ បាន​បណ្ដាល​ឱ្យ​ខូចខាត​សម្ភារៈ​រួម​មាន ផ្ទះ​១​ខ្នង​៣​ល្វែង (​ឆេះ​ទាំងស្រុង​) លុយ​ចំនួន​៦០​លាន​រៀល គ្រែ​ប្រអប់​១ ទូទឹកកក​១ សរុប​ទឹកប្រាក់​ប្រហែល​២៧៥០០​ដុល្លារ​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា អគ្គី​ភ័យ​នេះ​កើតឡើង​ដោយសារ​ឆ្លង​ចរន្ត​អគ្គី​នី (​ទុស្សេខ្សែភ្លើង ) នៅ​ក្នុងផ្ទះ ហើយ​ពេល​ភ្លាម​ៗ​ម្ចាស់ផ្ទះ​មិន​នៅ ទើប​គ្មាន​អ្នក​ណា​ដឹង រហូត​ទាល់តែ​ភ្លើង​ឆេះ​ពេញបន្ទុក​ហើយ ទើប​អ្នក​ជិតខាង​ដឹង​ប្តឹង​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរា​គមន៍បាញ់​ទឹក​ពន្លត់​អស់​ជា​ច្រើន​ឡាន ទើប​អាច​ពន្លត់ភ្លើង​បាន​។

ទោះជា​យ៉ាងណា អគ្គី​ភ័យ​នេះ មិន​បាន​បណ្ដាល​ឱ្យ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ