ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌទួលគោក បញ្ឈប់​ការ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​ម៉ៅ​សេង​ទុង ដោយ​ទុក​រយៈ​៧​ថ្ងៃ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌទួលគោក បាន​ដាក់​ឱសានវាទ ដោយ​ទុក​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ទៅ ដោយ​មិន​បន្ត​ឱ្យ​មានការ​យក​ចំណី…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌទួលគោក បាន​ដាក់​ឱសានវាទ ដោយ​ទុក​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ទៅ ដោយ​មិន​បន្ត​ឱ្យ​មានការ​យក​ចំណី ឬ​ចិញ្ចើម​ផ្លូវ​លេខ​២៤៥ (​មហាវិថី​ម៉ៅ​សេង​ទុង​) ធ្វើ​ជាទី​តាំង​សម្រាប់​ធ្វើ​អាជីវកម្ម​លក់ដូរ​បន្ត​ទៀត​នោះ​ឡើយ ក្នុង​ករណី ដែល​ពលរដ្ឋ​ជា​ម្ចាស់​ទីតាំង មិន​មានការ​ចូលរួម​សហការ នោះ​អាជ្ញាធរ នឹង​មាន​វិធានការ​រដ្ឋបាល នេះ​បើ​តាម​អាជ្ញាធរ​ខណ្ឌទួលគោក ដែល​បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ ។

លោក ស៊ឹ​ប សុ​ផង់ អភិបាលរង​ខណ្ឌទួលគោក ទទួល​បន្ទុក​កិច្ច​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចុះ​គូស​គំនូស ដើម្បី​ជា​ការ​កំណត់ចំណាំ​ឱ្យ​ប្រជាពលរដ្ឋ​លក់ដូរ បានដឹង​ពី​ចំណុច ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​លក់ដូរ​ហួស​ចូល​មក​ចិញ្ចើម​ផ្លូវ​ឡើយ ។

ក្នុង​នោះ​ដែរ អាជ្ញាធរ បាន​ចុះ​តាម​លំនៅ​ឋាន​ពលរដ្ឋ​ទាំងអស់ នៅ​ប្រប​សងខាង​ផ្លូវ​លេខ​២៤៥ (​មហាវិថី​ម៉ៅ​សេង​ទុង​) ដោយ​បាន​ជូន​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ជូន​ពួក​គាត់ និង​បាន​ពន្យល់​ណែនាំ​ដោយ​ផ្ទាល់មាត់​បន្ថែម​ផង ឱ្យ​ពួក​គាត់​បាន​យល់​ដឹង នឹង​ចូលរួម​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន មុន​ពេល ដែល​អាជ្ញាធរ​ឈាន​ដល់​វិធានការ​រដ្ឋបាល ដោយ​ប្រើ​វិធានការ​ក្តៅ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ថា បញ្ហា​សណ្តាប់ធ្នាប់​របៀបរៀបរយ នៅ​លើ​មហាវិថី​ម៉ៅ​សេង​ទុង និង​ផ្លូវ​មួយ​ចំនួន​ទៀត នៅ​ក្បែរ និង​ជុំវិញ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស​ជាដើម ជា​កង្វល់​របស់​អាជ្ញាធរ​កន្លង​មក​អា​ជ្ញ​ធ​រតែង​ចុះ​រដ្ឋបាល​រៀបចំ​ជា​បន្តបន្ទាប់​មករ​ហូត ប៉ុន្តែ​ហាក់​នៅ​មិន​ទាន់​ទទួល​បាន​ប្រសិទ្ធិ​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ​។ ខណៈ​ការ​លក់ដូរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ពាសពេញ​លើ​ដងផ្លូវ នៅ​តែ​បន្ត​កើត​មាន ពិសេស​នៅ​វេលា​យប់ និង​វេលា​ទាប​ភ្លឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ