ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ ធ្លាប់​ពន្ធនាគារ៥​ដង អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​ជា​លើក​ទី​៦

2 ខែ មុន

រាជធានី​ផ្នំ​ពេញ ៖ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ ០១​គ្រឿង​ម៉ាក ស្កូ​ពី ពណ៌​ស…

រាជធានី​ផ្នំ​ពេញ ៖ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ ០១​គ្រឿង​ម៉ាក ស្កូ​ពី ពណ៌​ស ស្លាក​លេខ កំពត 1P-7150 នៅ​ចំណុច ផ្ទះ​លេខ 32E3 ផ្លូវ​១០៩ ភូមិ​២ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា​។ បន្ទាប់​មក​ជនសង្ស័យ បាន​យក​ម៉ូតូ​ខាងលើ​ទៅ​លក់​នៅ​ម្តុំ​តាន់​ប៉ា ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ប៉ុន្តែ​ពុំ​មាន​អ្នកទិញ​នោះ​ទេ​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​ឈ្មោះ ផាត់ រ​ដ្ឋា ហៅ ថៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ចាប់​យក​វត្ថុ​តាង ម៉ូតូ​០១​គ្រឿង ភិនភាគ​ខាងលើ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​ចម្លើយ​ជនសង្ស័យ បាន​សារភាព​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព លួច​ម៉ូតូ​០១​គ្រឿង នៅ​ទីតាំង​ខាងលើ​ពិតប្រាកដ​មែន ហើយ​កន្លង​មក​ខ្លួន ធ្លាប់​ជាប់​ពន្ធនាគារ ចំនួន​០៥​លើក​មក​ហើយ​។ ដោយ​លើក​ទី​១ កាលពី​អំឡុង​ឆ្នាំ​២០០៥ ខ្លួន​និង​បក្ខពួក​មាន​គ្នា​ចំនួន​០៣​នាក់ មានឈ្មោះ ជា ឈ្មោះ និ​ត និង ឈ្មោះ មន ប្រដាប់​ដោយ​អាវុធ​ខ្លី​ម៉ាក K59 ចំនួន​០៤​ដើម បាន​ធ្វើ​សកម្មភាព​ប្លន់ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពី​ជន​រង​គ្រោះ បាន​សម្រេច ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​១​ថ្ងៃ ខ្លួន និង​បក្ខពួក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ជាប់​ពន្ធនាគារ រយៈពេល​ជាង​៨​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០១៣ ទើប​ខ្លួន​ចេញពី​ពន្ធនាគារ​វិញ​។ លើក​ទី​២ ក្នុង​ឆ្នាំ​២០១៥ ខ្លួន និង​បក្ខពួក ឈ្មោះ ប្លោក បាន​ធ្វើ​សកម្មភាព ឆក់​កាបូបដៃ​ពី​ជន​រង​គ្រោះ​ភេទ​ស្រី នៅ​ម្ដុំ​ស្តុ​ប​ពេទ្យ​ចិន​បាន​សម្រេច ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ជាប់​ពន្ធនាគារ រយៈពេល​១​ឆ្នាំ​។ លើក​ទី​៣ នៅ​ឆ្នាំ ២០១៨ ខ្លួន​បាន​ធ្វើ​សកម្មភាព ជួញដូរ ចែកចាយ​គ្រឿងញៀន ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​។ លើក​ទី​៤ នៅ​ឆ្នាំ​២០២០ បន្ទាប់​ពី​ខ្លួន​ចេញពី​ពន្ធនាគារ ខ្លួន​បាន​បន្ត​ធ្វើ​សកម្មភាព ជួញដូរ ចែកចាយ​គ្រឿងញៀន​ម្តងទៀត ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ហើយ​ជាប់​ពន្ធនាគារ​រយៈពេល ៩​ខែ ១៥​ថ្ងៃ​។ លើក​ទី​៥ នៅ​ឆ្នាំ​២០២២ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ជាប់​ព័ន្ធ​នាគារ​១​ឆ្នាំ​កន្លះ​។ និង​លើក​ទី​៦ នេះ ខ្លួន​បាន​លួច​កាច់ក​យក​ម៉ូតូ​០១​គ្រឿង កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ក៏​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​បាន​ម្តងទៀត ហើយ​កន្លង​មក​ខ្លួន​ក៏​បាន​ប្រើប្រាស់ គ្រឿងញៀន​យ៉ាង​សកម្ម​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ