ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​និងឧទ្ធម្ភាគ​ចក្រ​ចូល​ចតកំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ​

2 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យោង​តាម​លិខិត​ជូនដំណឹង​លេខ​១១៧/(​ស ជ ណ​២០២៤ }​ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០២៤ នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​នៃ​អគ្គលេខាធិការ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​…

ខេត្តព្រះសីហនុ ៖ យោង​តាម​លិខិត​ជូនដំណឹង​លេខ​១១៧/(​ស ជ ណ​២០២៤ }​ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០២៤ នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​នៃ​អគ្គលេខាធិការ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចំនួន០២​គ្រឿង (​មាន​ឧ​ទ្ធ​ម្ភា​ចក្រ​) នឹង​គ្រោង​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២២ ​ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ អំឡុង​ពេល​នៃ​ការ​ហ្វឹកហ្វឺន​នាវិកសកម្មភាព​តាម​សមុទ្រ​។

បើ​តាម​ឯកសារ​នៃ​ការ​ស្នើ​សុំ​ចូល​ចត​នាវា​ស្វ័យការពារ​ជប៉ុន​ទាំង​ពីរ​គ្រឿង​តាម​ការ​គ្រោងទុក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ប្រធាន​ប្រតិភូ​នាវា ដឹកនាំ​ដោយ លោក វរ​:​នា​វី​ឯក យូ​ណា​ជី​ហា​រ៉ ម៉ា​កូ​តូ មេ​បញ្ជាការ​កងពលធំ​ទី​១ ហ្វឹកហ្វឺន ស្វ័យការពារ​ជប៉ុន មាន​លក្ខណៈ​បច្ចេកទេស​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ហើយ​នាវា​ទី​១ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE ​មាន​ទម្ងន់​ផ្ទុក ៤.៦៥០​តោន​មាន​បណ្ដោយ​១៥០ ម៉ែត្រ​និង​ទទឹង​ ១៦,៤ ម៉ែត្រ​មាន ជម្រៅ​ទឹក ៤,៨​ម៉ែត្រ​។​នាវិក​សរុប ចំនួន ២៦០​នាក់ ដឹកនាំ​ដោយ​មេបញ្ជាការ លោក វរ​នា​វី​ទោ កា​នី​ម៉ា​រូ រី​យូ​ហៃ​។

នាវា​ទី​២ ឈ្មោះ DD-114 SUZUNAMI​មាន​ទម្ងន់ ៤.៦៥០​តោន​មាន​បណ្ដោយ​ ១៥១​ម៉ែត្រ​និង​ទទឹង​ ១៧,៤​ម៉ែត្រ មាន​ជម្រៅ​ទឹក​ ៥,៣​ម៉ែត្រ​។​នាវិក​សរុប ចំនួន​១៧៥​នាក់ ដឹកនាំ​ដោយ​មេបញ្ជាការ លោក វរ​នា​វី​ទោ គី​ណូ​ហ្សី​តា យូ​តា​កា​ ។

នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​ប្រតិភូ​នាវា​ស្វ័យការពារ​កង​ទ៍​ព​ជើង​ទឹក​ជប៉ុន​មាន​គំរោង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​អាជ្ញាធរ​ខេត្ត​,​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងការពារជាតិ​និង​មានដំណើរ​ទស្សន​:​កិច្ច​ជូន​ដល់​ប្រតិភូ​និង​ក្រុម​នា​វឹក​ក៍​ដូច​ជា​ការ​ហ្វឹកហ្វឺន​សុច្ឆន្ទ​:​ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​កងទ័ពជើងទឹក​និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​៕​

អត្ថបទសរសេរ ដោយ