ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករ​តវ៉ាសុំរកយុត្តិធម៌! ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​បឹង​ម៉េ​ង​ម៉ោ​ញ ស្រុក​ព្រះ​នេត្រ​ព្រះ​ ​ចោទប្រកាន់​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​ដឹកនាំ​កម្លាំង​បា.ញ់ថ្នាំ​សម្លា.ប់​ស្រូវ​កំពុង​ធ្វើខ្លួន​ខូច​អស់​៦​ហិ​កតា

10 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​បឹង​ម៉េ​ង​ម៉ោ​ញ ស្រុក​ព្រះ​នេត្រ​ព្រះ បាន​ចោទ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​បឹង​ម៉េ​ង​ម៉ោ​ញ ស្រុក​ព្រះ​នេត្រ​ព្រះ បាន​ចោទប្រកាន់​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​ថាបានដឹកនាំ​កម្លាំង​បាញ់ថ្នាំ​សម្លាប់​ស្រូវ​កំពុង​ធ្វើខ្លួន​ខូច​អស់​៦​ហិ​កតា​បាន​ធ្វើការ​តវ៉ា​សុំ​អន្តរាគមន៍​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ​នៅ​ចំណុច​វាលស្រែ​ ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​ និង​ខេត្តបាត់ដំបង​។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់​បាន​កាន់​​ប​ដា​រូប​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រិ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សុំ​ជួយ​រក​យុត្តិធម៌​ ដែល​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​ដឹកនាំ​កម្លាំង​យក​ថ្នាំ​បាញ់​សំលាប់​ស្រូវ​ បណ្តាល​ឱ្យ​ខូច​អស់​៦​ហិ​កតា​ដែល​ជា​ស្រូវ​ធ្វើខ្លួន​ជិត​ចេញ​និង​ទទួលផល​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា​ ​ស្រូវ​ដែល​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ ដឹកនាំ​កម្លាំង​យក​ធុង​បាញ់ថ្នាំ​សំលាប់​ស្រូវ ​បណ្តាលឱ្យ​​ខូច​ បាន​ចោទ​ប្រជា​កសិករ​ខេត្តបន្ទាយមានជ័យ​ធ្វើ​ស្រូវ​រំលោភ​លើ​ដី​ខេត្តបាត់ដំបង ។ ប្រជាកសិករថា តាម​តំបន់​បឹង​ម៉េ​ង​ម៉ោ​ញ​នេះ​ ប្រជាពលរដ្ឋ​ភូមិ​កំពង់​ក្រសាំង ភូមិ​ក្របៅ ឃុំ​ភ្នំ​លាប ស្រុក​ព្រៈ​នេត្រ​ព្រៈ ខេត្តបន្ទាយមានជ័យ បាន​បង្កបង្កើន​ផល​ស្រូវ​រយៈពេល​១៩​ឆ្នាំ​មក​ហើយ ​ចាប់ពី​ឆ្នាំ​២០០៥​រហូត​ដល់​ឆ្នាំ​២០២១ ​រាជរដ្ឋាភិបាល​ប្រកាស​ដក​យក​ដី​បឹង​ទន្លេសាប​តំបន់​៣ ​ហើយ​ប្រជាពលរដ្ឋ​បាន​ប្រគល់​ជូន​រដ្ឋ​វិញ​។

ប្រជា​កសិករ​បញ្ជាក់​ថា​ ​ក្រោយមក​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​សារ​ថា បឹង​ប្រជា​កសិករ​ណា​ដែល​អាស្រ័យ​ផល​១០​ឆ្នាំ​ឡើង​អោយ​បង្កបង្កើន​ផល​ឡើង​វិញ​ ទើប​ប្រជា​កសិករ​នៅ​ពេល​ទឹក​ស្រុក​បាន​នាំ​គ្នា​យក​ស្រូវពូជ​ន៍​ទុក​បម្រុង​បង្កបង្កើន​ផល​ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​នាំ​កម្លាំង​មក​ប្រមូល​យក​ស្រូវពូជ​អស់​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ ស្រាប់តែ​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ បាន​ដឹកនាំ​កម្លាំង​បាញ់ថ្នាំ​សំលាប់​ស្រូវ​ខូច​អស់​៦​ហិ​កតា​ ទោះជា​ប្រជា​កសិករ​ម្ចាស់​ស្រែសុំអង្វរក៍​មិន​ស្តាប់​ផង​ សុំ​អោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋមន្ត្រី​ជំនាញ​ជួយ​​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ផង​។

លោក ឃូរ ពៅ អភិបាលស្រុក​ព្រះនេត្រ​ព្រះបាន​ប្រាប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤​ថា​ ​ពិតជា​ទទួល​បាន​ព័ត៌មាន ​និង​អោយ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល​ហើយ ​ព្រោះ​ដី​ដែល​ប្រជា​កសិករ​អាស្រ័យ​ផល​នេះ​ជា​ដី​តំបន់​៣​ដែល​ជា​ដី​ហាមឃាត់​ការពារ​ទុក​សម្រាប់​ដែន​ជម្រក​ត្រី ដែល​មាន​ប្រជាពលរដ្ឋ​៨០​គ្រួសារ​ដែល​បង្កបង្កើន​ផល​ស្រូវ​២៧១​ហិ​កតា ហើយ​រយៈពេល​កន្លង​មក​ប្រជា​កសិករ​២​ភូមិ​ឃុំ​ភ្នំ​លាប ស្រុក​ព្រៈ​នេត្រ​ព្រះ ​បាន​បង្កបង្កើន​ផល​រហូត​មក ​ស្រាប់​តែ​ចេញ​ប្លង់​ដី​ខេត្តបាត់ដំបង ហើយ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដឹកនាំ​កម្លាំង​យក​ថ្នាំ​បាញ់​សំលាប់​ស្រូវ​ខូច​អស់​៦​ហិ​កតា ដី​តំបន់​៣​ជា​តំបន់ហាមឃាត់​ការពារ​ទុក​មូលហេតុ​អី​ប្រជា​កសិករ​អាស្រ័យ​ផល​បាន​ហើយ​បាញ់ថ្នាំ​សំលាប់​ស្រូវ​បណ្តាល​ខូច​អស់​ ។

ព័ត៌មានបន្ថែមមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ